Friday, March 29, 2024
Homeព័ត៌មានជាតិក្រសួងមហាផ្ទៃ ប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងគ្រឿងញៀន

ក្រសួងមហាផ្ទៃ ប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល៦ខែ (០១មករា -៣០ មិថុនា ឆ្នាំ២០១៧) ដើម្បីលើកកម្ពស់សុខុមាល- ភាពរបស់ប្រជាពលរដ្ឋប្រឆាំងទប់ស្កាត់ចំពោះ  មហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់ សំដៅរក្សាការពារខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ- មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងកិច្ចផ្សព្វ ផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ រយៈពេល៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ថា ទាក់ទងនឹងការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១នេះ អាចនឹងមានសំណួរលើកឡើងថា ហេតុអ្វីបានជារាជរដ្ឋាភិបាល ទើបតែចាប់ផ្តើម យ៉ាងដូច្នេះ? តាមពិតការប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជ- រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ក្នុងការចាត់វិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបយ៉ាងសកម្ម​ផុលផុស នៅទូទាំងប្រទេសជាច្រើនឆ្នាំមកហើយ ដោយ ទទួលបានលទ្ធផលជាច្រើន គួរឱ្យ​កត់​សម្គាល់ ។ ជាក់ស្តែងកម្ពុជារក្សាបានកិត្តិយសល្អជាប្រទេស មិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ។

សម្តេច ស ខេង បន្តថា ការប្រយុទ្ធប្រឆាំង គ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញ ទាក់ទិនដល់ ច្រើនបញ្ហាមានលក្ខណៈបែបពហុវិស័យ ដែល ទាមទារឱ្យការចូលរួមពីគ្រប់សមាសភាពនៃ សង្គម រួមទាំងក្រសួង ស្ថាប័ន អាជ្ញាធរមូល- ដ្ឋាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ វិស័យ ឯកជន ប្រជាពលរដ្ឋ ព្រមទាំងយន្តការក្នុង និង ក្រៅប្រទេសផងដែរ។ ជាមួយនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះ យន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយត្រូវ ជំរុញ និងគាំទ្រយន្តការនោះ ឱ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនតាមគោលការណ៍ណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែល បានដាក់ចេញកន្លងមក ។

លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្ពុជា រក្សា​បានកិត្តិយសល្អថា ជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅ មាន​សកម្មភាពលួចលាក់ចូលគ្រឿងញៀនពីក្រៅប្រទេស តាមច្រករបៀងព្រំដែនទិសឦសាន ប្រទេស និងតាមជើងយន្តហោះ ជាពិសេសពី ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង ក្នុងគោលដៅ ដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងមួយ ចំនួនទៀត សម្រាប់ទីផ្សារក្នុងប្រទេស។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ នគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបាន៤១៩១ករណី (បទល្មើសប្រើប្រាស់ ១១១២ករណី) ចាប់ជនសង្ស័យសរុប៩៨០២នាក់ (អ្នកប្រើប្រាស់គ្រឿង- ញៀន៣៦១១នាក់) និងរឹបអូសគ្រឿងញៀន ជាង១៧៥,៧៩៦គីឡូក្រាម ៕

dfdsdfsdssd dfdsfds

RELATED ARTICLES