Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិPM ​ណូវែលសូឡង់ កាន់អំណាច ៨ឆ្នាំសុំលាលែងពីតំណែង​

PM ​ណូវែលសូឡង់ កាន់អំណាច ៨ឆ្នាំសុំលាលែងពីតំណែង​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ណូវែលសូឡង់៖ នាយករដ្ឋមន្ត្រី ដ៏មានប្រជាប្រិយ ភាពរបស់ណូវែល សូឡង់លោក John Key បានធ្វើឲ្យ ស្រឡាំង កាំងនៅថ្ងៃច័ន្ទនេះ នៅពេលដែលលោក បានប្រកាស ចុះចេញពីតំណែង បន្ទាប់ពីកាន់ អំណាច អស់រយៈ ពេល៨ឆ្នាំនេះ ។

លោក Key ត្រូវបានគេ រំពឹងថានឹង ចូលរួម ប្រកួតប្រជែងក្នុង ការបោះឆ្នោតសកលលើក ទី៤របស់របស់ លោកនៅឆ្នាំ ក្រោយនេះ ។ ប៉ុន្តែសាមីខ្លួន ផ្ទាល់បានលើក ឡើងថាលោក ចង់ធានាឲ្យ បានថាលោកមិនបង្កើត កំហុសឆ្គងដូច ដែលបណ្តា មេដឹកនាំពិភព លោកមួយចំនួន ធ្លាប់បានធ្វើ នោះឡើយ ហេតុដូច្នេះជំនួស ដោយអ្វីដែល លោកចង់ បានគឺការចុះចេញ ពីតំណែង ស្របពេលដែល ខ្លួនលោកផ្ទាល់បាន ឈរនៅ លំដាប់កំពូល នៃការប្រកួត ប្រជែង ខាងមុខនេះ ។

មេដឹកនាំដ៏ មានប្រជាប្រិយ ភាពនៅណូវែល សូឡង់រូបនេះថែមទាំង បានបញ្ជាក់ ថាលោកបាន ពលីកម្មផ្ទាល់ ខ្លួនសម្រាប់ការងារ និងតួនាទី ដែលចំពោះ ការហូតពន្ធគ្រួសា ររបស់លោក ។

ជាងនេះទៅទៀត លោកគូស បញ្ជាក់ថាក្នុងសម័យប្រជុំ គណៈបក្ស ជាតិរបស់លោក ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃ១២ ធ្នូខាងមុខនេះ នឹងមានការ សម្រេចជ្រើសរើស មេដឹកនាំបក្ស ថ្មីមួយរូបនិង នាយករដ្ឋមន្ត្រី ហើយ ក៏ត្រូវបានគេរំពឹង ថានឹងចូលកាន់ តំណែងក្នុងថ្ងៃ ដែលលោក ចុះចេញពី តំណែងនោះផងដែរ ។ លោកនឹងគាំទ្រ ឧបនាយករដ្ឋមន្ត្រីរបស់ លោកគឺ លោក Bill English ឲ្យកាន់តំណែងនេះ ។

ប្រាក់ដុល្លារណូវែល សូឡង់បានធ្លាក់ ថ្លៃជិត១%ដែលបាន និងកំពុងជួញដូរក្នុងហាង ឆេង០,៧១ ដុល្លារអាមេរិក ខណៈពេលដែលមាន លេចឭដំណឹងនេះ ។

កាលពីដើមឡើយ លោក Key គឺជាពាណិជ្ជករ រូបិយប័ណ្ណ ដ៏ជោគជ័យម្នាក់មុននឹងលោកបាន ប្រែក្លាយជាជា សមាជិកសភាលើកដំបូង ក្នុងអំឡុងឆ្នាំ២០០២ ។ លោកបាន កើនឡើងនូវ ប្រជាប្រិយភាពយ៉ាង លឿនបំផុតនិង បានប្រែក្លាយ ជាមេដឹកនាំ នៃបក្សប្រឆាំង ក្នុងអំឡុងឆ្នាំ២០០៦ ហើយក្រោយ មកលោកក៏បានឈ្នះ ការបោះឆ្នោតសកល កាន់តំណែង ជាមនាយក រដ្ឋមន្ត្រីក្នុងឆ្នាំ២០០៨ ។ លោកថែមទាំងបានឈ្នះការ បោះឆ្នោតជាបន្ត បន្ទាប់ក្នុងឆ្នាំ ២០១១និង២០១៤ ហើយបានរក្សា ប្រជាប្រិយភាពរបស់ ខ្លួនក្នុងកម្រិត ខ្ពស់ដដែល នៅក្នុងការ បោះឆ្នោតឆ្នាំបន្ទាប់ នោះលោកក៏បាន ជាប់ឆ្នោតសាជាថ្មី រហូតមក ដល់ពេលដែ លលោកប្រកា សលាលែងពីតំណែង នាពេលតែម្តង ។

ប្រែសម្រួលដោយ៖ Toni

 

 

RELATED ARTICLES