Saturday, April 27, 2024
Homeព័ត៌មានជាតិមេបក្ស​​អំណាច​​ខ្មែរ​​ថា សម្តេច​​ហ៊ុន សែន ខ្លាច​​បក្ស​​ប្រឆាំង​​រលាយ

មេបក្ស​​អំណាច​​ខ្មែរ​​ថា សម្តេច​​ហ៊ុន សែន ខ្លាច​​បក្ស​​ប្រឆាំង​​រលាយ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ខ្លាចគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នោះ រលាយ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៦ ថា “លោកហ៊ុន សែន ខ្លាចណាស់ គឺ ខ្លាចគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ សម រង្ស៊ី រលាយ លែងមានកៅអី ដូចគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយនរោត្តម រណឬទ្ធិ ! ពីព្រោះបើគណបក្សសង្គ្រោះជាតិនេះ រលាយអស់សំឡេង លែងមានកៅអីនោះ គឺលែង មានបក្សស៊ីឈ្នួលចាញ់ដែលនាំគ្នាចូលទៅ បង្គ្រប់ទឹក និងបង្គ្រប់កិច្ចឱ្យហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ទៀតហើយ។

នយោបាយស៊ីឈ្នួលចាញ់ បង្គ្រប់ទឹក និង បង្គ្រប់កិច្ចរបស់សម រង្ស៊ី និងកឹម សុខា កន្លង មក មិនមែនត្រឹមតែចូលទៅបង្គ្រប់ទឹកក្នុងសភា និងជួយជ្រោមជ្រែងរដ្ឋាភិបាលហ៊ុន សែន ឱ្យ ស្របច្បាប់ប៉ុណ្ណោះទេ គឺថែមទាំង ៖ ១-ជួយ ហ៊ុន សែន កែរដ្ឋធម្មនុញ្ញ ពីការរៀបចំរដ្ឋា-ភិបាល ២/៣ ទៅជា៥០៎១,២-ជួយ ហ៊ុន សែន ឱ្យរួចផុតពីការកាត់ទោសដោយតុលាការអា- មេរិក ដោយដកពាក្យបណ្តឹងចេញពីតុលាការ អាមេរិក, ៣-ប្រកាសជួយជនជាតិយួន ថា នឹង ឱ្យជនជាតិយួនទាំងអស់ចូលសញ្ជាតិខ្មែរ រស់នៅ ស្រុកខ្មែរឱ្យបានស្របច្បាប់ (សម រង្ស៊ី សម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍) និង៤-ចុងក្រោយ នេះ គាំទ្រហ៊ុន សែន កែខ្នាតផែនទីខ្មែរ ពី ១/១០០ ០០០ ទៅ ១/៥០០ ០០០ ដើម្បី បំពេញចិត្តយួន។

ដូច្នោះ យួនអាចចូលមករស់នៅក្នុង ប្រទេសខ្មែរ និងអាចឈ្លានពានប្រទេសខ្មែរ បានតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ថ្ងៃនេះ គឺ ដោយសារតែហ៊ុន សែន នៅកាន់អំណាច ! ហើយហ៊ុន សែន បន្តកាន់អំណាចពីឆ្នាំ១៩៩៣ រហូតដល់ ២០០៨ គឺដោយសារតែនរោត្តម រណឬទ្ធិ ! ពេលនេះ ហ៊ុន សែន បន្តកាន់អំណាច ពី២០០៨ រហូតមកដល់ សព្វថ្ងៃនេះ គឺដោយសារ សម រង្ស៊ី និងកឹម សុខា ដែលធ្វើនយោបាយ ស៊ីឈ្នួលចាញ់ប៉ុណ្ណោះ។

បើនៅតែគាំទ្រពួកចិញ្ចឹមចោរ គឺមិនអាច ដេញចោរបានទេ !”។

លោកសួន សេរដ្ឋា មិនអាចទាក់ទងសុំ ការបញ្ជាក់បន្ថែមលើខ្លឹមសារក្នុងសំណេរខាង លើនេះបានទេ ដោយសារលោកមិនបានស្ថិត នៅក្នុងប្រទេស គឺបានបំពេញបេសកកម្មនៅ សហរដ្ឋអាមេរិក។

ទោះយ៉ាងណា អនុប្រធានគណៈកម្មា- ធិការប្រតិបត្តគណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ឆ្លើយតមចំពោះការ លើកឡើងរបស់ប្រធានគណបក្សអំណាចខ្មែរ នោះថា គណបក្សសង្គ្រោះជាតិ មិនមែនជា គណបក្សធ្វើចាញ់បង្គ្រប់កិច្ចឱ្យគណបក្សកាន់អណាចនោះទេ គឺជាដៃគូប្រកួតដ៏ពិតប្រាកដ ហើយក៏មិនមានថ្ងៃរលាយនោះដែរ មានតែធ្វើ ដំណើរឆ្ពោះទៅរកជ័យជម្នះ ដើម្បីនាំមកនូវ ការផ្លាស់ប្តូរ ។

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ ថា “គណបក្សសង្គ្រោះជាតិ ជាគណបក្សមួយ ដែលមានប្រភពចេញមកពីគណបក្សសម រង្ស៊ី បូកជាមួយនឹងគណបក្សសិទ្ធិមនុស្ស ហើយ គណបក្សទាំង២នេះ មានគោលការណ៍ច្បាស់ លាស់ក្នុងការតស៊ូដើម្បីជំរុញឱ្យប្រទេសជាតិ យើងមានគោលការណ៍ប្រជាធិបតេយ្យពិត- ប្រាកដ ហើយនឹងឈានទៅការប្រកួតប្រជែង គ្នាដោយផ្អែកទៅលើគោលការណ៍ប្រជាធិប- តេយ្យ ហើយឈានទៅដឹកនាំប្រទេស ហើយ គណបក្សយើងជាគណបក្សមួយដែលពូតបណ្តុំដោយអ្នកស្រលាញ់ជាតិ អ្នកស្នេហាជាតិ អ្នក ប្រជាធិបតេយ្យ រួបរួមគ្នា ហើយយើងមានគោល- ការណ៍ច្បាស់ណាស់ថា យើងមិនមែនទើបនឹង កើតឡើងទេ ដូច្នេះកើតឡើងការតស៊ូរបស់ យើងរហូត តាំងពីទសវត្សរ៍៩០ មកទល់នឹង ពេលនេះ គឺថាយើងមានបទពិសោធន៍យោបាយ គ្រប់គ្រាន់ហើយៗអ្វីដែលអស់លោកខាងគណបក្សមួយចំនួនរិះគន់ហ្នឹង តាមពិតទៅ គ្រាន់តែ ជាការនិយាយមួយដើម្បីបង្វែរស្ថានការណ៍ ដែលខ្លួនហ្នឹង ដែលជាគណបក្សរណប គណ- បក្សដែលធ្លាប់កើតឡើងដោយសារតែគណបក្សកាន់អំណាច គាត់ជ្រើសរើសឡើង បន្តុប ឡើង បង្កើតឡើង ដើម្បីបំបែកសំឡេងអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ប៉ុណ្ណឹងឯង។ ដូច្នេះគណបក្សសង្គ្រោះជាតិ យើងតស៊ូ យើង មានទិសដៅច្បាស់លាស់ក្នុងការធ្វើយ៉ាងណា ឱ្យមានការផ្លាស់ប្តូរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សរុបទៅ ជាការពិត គណបក្សសង្គ្រោះ- ជាតិ ជាដៃគូប្រកួតប្រជែងតែមួយគត់ នៅបរិយាកាសនយោបាយសព្វថ្ងៃហ្នឹង យើងដឹងហើយ កាលពីឆ្នាំ២០១៣ យើងមានគណបក្សប្រជាពលរដ្ឋផ្តល់ទុកចិត្តឱ្យមានតែ២គណបក្ស នៅ ក្នុងសភា ហើយខ្ញុំជឿជាក់ថា អនាគត គណបក្សដែលជាមនុស្សរបស់ប្រជាពលរដ្ឋក្នុងការ ផ្លាស់ប្តូរ គឺគណបក្សសង្គ្រោះជាតិ ហ្នឹងឯង ដែល នាំប្រជាជាតិខ្មែរ ទៅរកក្តីសង្ឃឹម ទៅអនាគត។ មែនទែនទៅ ប្រជាពលរដ្ឋយល់ពីទង្វើរបស់ មេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយយើងដឹង ហើយ មេដឹកណាំគណបក្សសង្គ្រោះជាតិ ប្រកាន់ នូវជំហរមួយ ធ្វើតាមឆន្ទៈប្រជាពលរដ្ឋ យើង ធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ ដែលចង់បានការ ផ្លាស់ប្តូរនៅពេលអនាគតហ្នឹងឯង”។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន មិនអាចទាក់ទង សុំមតិយោបល់ឆ្លើយតបចំពោះការលើកឡើង ខាងលើនេះបានទេ កាលពីម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES