Friday, March 29, 2024
Homeព័ត៌មានជាតិខឹងប្រពន្ធស្តីបន្ទោសរឿងដាក់ស្បែកជើងលើទូចាន វ៉ៃប៉ោងភ្នែក

ខឹងប្រពន្ធស្តីបន្ទោសរឿងដាក់ស្បែកជើងលើទូចាន វ៉ៃប៉ោងភ្នែក

ភ្នំពេញ៖ ស្ត្រីជាប្រពន្ធដោយទ្រាំនឹងទំងន់ដៃរបស់លោកប្តីសម្លាញ់មិនបាន ក៍បានទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចោមចៅ ជួយអន្តរាគមន៍ចាប់លោកប្តីកំហូចហេតុការណ៍នេះ  កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៣ ខែធ្នូ នៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ៍  សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ យន់ នី អាយុ ២៩ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកលោកប្តីកំហូច ដែលប្រើអំពើហិង្សាវាយប្រពន្ធឡើងប៉ោងភ្នែកនោះមានឈ្មោះ យ៉ាន់ យ៉ុន អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតឯស្រុកពារាំង ខេត្ត
ព្រៃវែង ។

ប្រភពពីស្ត្រីជាប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុប្តីគាត់មកពីរត់ម៉ូតូឌុប វិញបាន ដោះ ស្បែកជើងឃ្លុបដាក់លើទូចានឃើញដូចនោះគាត់បានប្រាប់ប្តីថា ជួយយកទៅដាក់កន្លែងដាក់ស្បែកជើង អោយបានត្រឹមត្រូវផង ព្រោះស្បែកជើងនោះមានក្លិនស្អុយ  ស្រាប់តែបុរសជាប្តីដែលមានជាតិស្រវឹងផងនោះបែរជាផ្ទុះកំហឹងវាយគ្មានប្រណីដៃ ប៉ោងភ្នែក ពោរក្បាល រហូតដល់សន្លប់មួយសន្ទុះ ។

ក្រោយកើតហេតុបន្តិច ម្ចាស់ផ្ទះជួលបាននាំស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដោយស្ត្រីជាប្រពន្ធ សំណូម ពរដល់កម្លាំងសមត្ថកិច្ចចាប់ប្តីខ្លួនទទួលខុសត្រូវតាមច្បាប់ តែសមត្ថកិច្ចថា ថ្ងៃស្អែកទើបធ្វើការឃាត់ ខ្លួនបុរសខាងលើមកសួរនាំ ។

តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធបានប្រាប់ថាគាត់បានរៀបអាពាហ៍ពិពាហ៍៤ឆ្នាំហើយមានកូនស្រី ១ខួប និង ១០ខែក្នុងបន្ទុក កាលពីគាត់ពពោះបីខែ គាត់បានបែកបាក់គ្នាម្តងហើយតែក្រោយពីសំរាលបុត្ររួច លោក ប្តីខាងលើក៍សុំជានាគ្នាវិញ ហើយនៅបន្តប្រើអំពើហិង្សាមកលើគាត់ស្ទើររាល់ថ្ងៃ ដោយទ្រាំមិនបាន ក៍មក ដាក់ពាក់បណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ៕

សុខស៊ីឌី

dfddf

RELATED ARTICLES