Friday, April 19, 2024
Homeព័ត៌មានជាតិស្រឡាញ់គ្នា២ខែ រួមរក្សក្នុងបន្ទប់ខារ៉ាអូខេច្រើនដង ម្តាយខាងស្រីប្ដឹងចោទចាប់រំលោភ

ស្រឡាញ់គ្នា២ខែ រួមរក្សក្នុងបន្ទប់ខារ៉ាអូខេច្រើនដង ម្តាយខាងស្រីប្ដឹងចោទចាប់រំលោភ

ភ្នំពេញ៖ រៀនសាលាឯកជនជាមួយគ្នា ស្រឡាញ់គ្នាបាន២ខែនាំគ្នាទៅច្រៀងខារ៉ាអូខេបាន រួមរក្សជាមួយគ្នារហូតបានសម្រេចឪពុកម្តាយទាំងសងខាងចរចាគ្នាមិនត្រូវឪពុកម្តាយ ខាងស្រីឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំត្រូវ បានឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០១៦ នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ សយ គឹមស៊ាង ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ លេខ៥១ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ភ័ក្រ្ត ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ២៥អឺ០ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀលមិនចាំថ្ងៃ ខែកក្កដា ឆ្នាំ ២០១៦ ជនសង្ស័យបានទាក់ទងស្រឡាញ់គ្នាជាមួយជនរងគ្រោះរយៈពល២ខែមកហើយ ព្រោះអ្នកទាំង២នាក់រៀននៅ សាលាឯកជនជាមួយគ្នា ហើយបាននាំគ្នាទៅច្រៀងខារ៉ាអូខេយីហោ Brother ស្ថិតនៅភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនោះជនសង្ស័យ និងជនរងគ្រោះបានព្រមព្រៀងរួមភេទជាមួយគ្នាក្នុងបន្ទប់ខារ៉ាអូខេខាងលើបានម្តង ។ បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះបានរួមភេទជាមួយគ្នានៅក្នុងបន្ទប់ខារ៉ាអូខេខាងលើក្នុង១សប្តាហ៍ចំនួន២ដង។ លុះដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យនិងជនរងគ្រោះបានឌុបគ្នាដើរលេង រួចនាំគ្នាមករួមភេទនៅផ្ទះជនសង្ស័យនៅក្នុងបុរីប៉េងហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រួចហើយ ជនរងគ្រោះបានយករឿងហេតុទាំងអស់មកប្រាប់ម្តាយ ។

ក្រោយមកឪពុកម្តាយទាំងសងបានដឹងរឿងក៏ទៅជួបគ្នាដើម្បីពិភាក្សារឿងមង្គលការ ដោយឪពុកម្តាយខាងជនសង្ស័យ បានជូនបណ្ណាការចំនួន៦០០០ដុល្លារ តែឪពុកម្តាយជនរងគ្រោះមិនព្រមទាមទារចំនួន ៨០០០ដុល្លារ  ។លុះដល់វេលាម៉ោង១រសៀលថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០១៦ ខណៈពេលជនសង្ស័យកំពុងនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក៏ត្រូវបានម្តាយឪពុកជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES