Friday, March 29, 2024
Homeព័ត៌មានជាតិបងប្រុសជីដូន១ ចាប់រំលោភប្អូនស្រីច្រើនដង បែកការណ៍ជាប់ខ្នោះ

បងប្រុសជីដូន១ ចាប់រំលោភប្អូនស្រីច្រើនដង បែកការណ៍ជាប់ខ្នោះ

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ័កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីជីដូនមួយ របស់ខ្លួនរហូតបានសម្រេច ជាច្រើនលើក ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក ឌុច ចំរើន ប្រធានការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ក្មេងប្រុសដែលជាជនសង្ស័យមានឈ្មោះ ហ៊ន មេសា(ហៅស្រួច)អាយុ១៥ឆ្នាំ រស់​នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកឯប្អូនស្រីចិញ្ចឹម មានឈ្មោះ ស ន អាយុ១៣ឆ្នាំ ។

លោកបានបន្តថាៈ  ករណីរំលោភសេពសន្ទវៈនេះទើបបែកការណ៍ ក្រោយពេលដែល ក្មេងស្រីរងគ្រោះបានបា្រប់ទៅឪពុកធំរបស់ខ្លួន អំពីសកម្មភាពជនសង្ស័យបានចាប់រំលោភសឹងរាល់ពេលដែលទៅចាំចំការ  ។ រាល់សកម្មភាព ចាប់រំលោភរួចម្តងៗ គឺតែងតែគំរាមមិនអោយនាងនិយាយប្រាប់អ្នកណានោះទេ ទើបនាងមិនហ៊ានប្រាប់ឪពុក។ តែដោយសារ ទ្រាំនិងសកម្មភាពនេះមិនបានទើបនាងប្រាប់ឪពុក និង ប្តឹងអាជ្ញាធរឃុំ និងសមត្ថកិច្ចអោយចាប់តែម្តង ។

លោកបានបញ្ជាក់ថា ឪពុកធំកុមារីរងគ្រោះ គឺជាអ្នកយកនាងមកចិញ្ចឹមតាំងពីនៅតូចៗ ចំណែកជនសង្ស័យ ត្រូវ ជាកូនបង្កើត របស់ឪពុកធំនាង ដូចនេះរវាងកុមារីរងគ្រោះ និង ជនសង្ស័យគឺបងប្អូនជីដូនមួយ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានបដិសេធន៍ថា៖ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់​តែអោប ថើប ស្ទាបអង្អែលប៉ុណ្ណោះ ។ ប៉ុន្តែបើទោះបីយ៉ាងនេះក្តី ក៍សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការហើយ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ៕

ដោយ៖ សុក្រិត

 

RELATED ARTICLES