Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ជួប​កីឡាករ​បាល់​ទាត់ ជប៉ុន ហុង​ដា

សម្តេច​ហ៊ុន សែន ជួប​កីឡាករ​បាល់​ទាត់ ជប៉ុន ហុង​ដា

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ បាន អនុញ្ញាតឱ្យកីឡាករបាល់ទាល់ដ៏ល្បីរបស់ប្រទេស ជប៉ុន គឺលោក Keisuke Honda បានជួប សម្តែងការគួរសមនិងពិភាក្សាការងារនៅវិមាន រដ្ឋសភា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចហ៊ុន សែន បានបញ្ជាក់ឱ្យដឹង កាលពី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ថា “នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកីឡាករបាល់ទាល់ដ៏ល្បីរបស់ ប្រទេសជប៉ុន លោក Keisuke Honda បាន ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ វិមានរដ្ឋសភា។

កីឡាករជប៉ុន Keisuke Honda បាន ជម្រាបសម្តេចតេជោហ៊ុន សែន អំពីបំណង ចង់មកជួយយុវជនកម្ពុជា ក្នុងវិស័យកីឡាបាល់- ទាត់។ ភាពជោគជ័យដែលលោកទទួលបាន រហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹង ប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិន គិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ ដ៏ល្បីល្បាញ ម្នាក់។ បទពិសោធន៍ និងកេរ្តិ៍ឈ្មោះដែលលោក ទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់ និង ផ្ទេរទៅឱ្យយុវជនកម្ពុជា ដែលមានសុបិនដូច រូបលោកដែរ គឺដើម្បីយុវជនកម្ពុជា ទទួលបាន ជោគជ័យដូចរូបលោកផងដែរ។

សម្តេចតេជោហ៊ុន សែន បានស្វាគមន៍ នូវបំណងល្អរបស់លោក Honda និងបានជម្រាប ជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ឆតារបស់យុវជនម្នាក់ៗ។ សម្តេច តេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ ពីកីឡាករបាល់ទាត់ជប៉ុន ដ៏ល្បីម្នាក់នេះ គឺធ្វើ យ៉ាងណា ដើម្បីប្រែក្លាយសុបិនរបស់ពួកគេ ឱ្យក្លាយទៅជាការពិត ដូចរូបលោក។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើឱ្យ លោកហុងដា ចូលរួមផ្សព្វផ្សាយទាក់ទាញ យុវជនកម្ពុជា ឱ្យចូលរួមក្នុងវិស័យកីឡាឱ្យបាន កាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿង ញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បី សុវត្ថិភាពទាំងអស់គ្នា។

លោកហុងដា សប្បាយចិត្តចំពោះសកម្មភាពចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា។ លោកថា នេះគឺជាមោទនភាពរបស់លោក ដែល សម្តេចតេជោ បានផ្តល់ជូនលោក លោកនឹង ព្យាយាមនិយាយភាសាខ្មែរ ដើម្បីចូលរួមក្នុង ការផ្សព្វផ្សាយដ៏មានសារៈសំខាន់ទាំងនេះ”៕

RELATED ARTICLES