Thursday, March 28, 2024
Homeតារាខ្មែរសាសា រងការព្រមានពីម្ចាស់បំណុល

សាសា រងការព្រមានពីម្ចាស់បំណុល

ជារឿងមួយដ៏ភ្ញាក់ផ្អើលណាស់ ដែលមុននេះបន្តិច គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី ស្រាប់តែចេញសេចក្ដីព្រមានអតីតពិធីការិនីក្នុងកម្មវិធី ”រាត្រីកម្សាន្ដCTN” នាងឯក សុជាតា ហៅសាសា ឲ្យចូលខ្លួនជាបន្ទាន់ ទាក់ទងការបង់រំលស់រថយន្ដ Porsche ឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7888។

នៅលើPage របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី បានព្រមានសាសា ថាគ្រឹះស្ថាននេះទុកពេល៧ថ្ងៃ ឲ្យសាសាចូលមកដោះស្រាយ គឺចាប់ពីថ្ងៃទី១៩ ដល់២៦ ខែធ្នូ ២០១៦ បើមិនដូច្នេះទេ គ្រឹះស្ថាននេះនឹងអនុវត្តតាមច្បាប់។ប៉ុន្តែក្រោយពីPage គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី បង្ហោះបានតែជិត២០នាទីប៉ុណ្ណោះ គេឃើញPageនេះបានលុបសេចក្តីព្រមាននាងសាសា ចេញវិញ។

រថយន្ត Porsche របស់កញ្ញាសាសា

ទាក់ទងរឿងនេះអ្នកយកព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីនាងឯក សុជាតា ហៅសាសា បានទេនៅពេលនេះ។

គេកត់សម្គាល់ថា នាងសាសា ដែលរងការប្រើអំពើហិង្សាពីលោកឧកញ៉ាសុខ ប៊ុន ផ្អើលពេញផ្ទៃប្រទេស កាលពីឆ្នាំមុននោះ នាងជិះរថយន្ដ Porsche ពណ៌ស ឆ្នាំ២០១២ តម្លៃជាង២០ម៉ឺនដុល្លារ ហើយពីមុននេះ គ្មានអ្នកណាម្នាក់ដឹងថា នាងសាសា ទិញឡានបង់រំលស់ឡើយ ព្រោះនាងជាកូនឧកញ៉ាសម្បូរទ្រព្យម្នាក់៕

RELATED ARTICLES