Tuesday, April 23, 2024
Homeព័ត៌មានជាតិ​ប្រទះឃើញសពបុរសនេសាទម្នាក់ សង្ស័យដេកលើក្បាលទូករអិលធ្លាក់ទឹក

​ប្រទះឃើញសពបុរសនេសាទម្នាក់ សង្ស័យដេកលើក្បាលទូករអិលធ្លាក់ទឹក

ខេត្តព្រះសីហនុ៖ សាកសពបុរសជាកូនដៃ ទូកអូសមងត្រី.បង្គារម្នាក់ដែលត្រូវគេ​សង្ស័យថា​ ត្រូវ​បានគេប្រទះឃើញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ច្រកចូលចុងទំនប់ តំបន់ទំនប់រលក ស្ថិតនៅក្នុងសង្កាត់​លេខ៣ក្រុង/ខេត្តព្រះសីហនុ ក្រោយពីសង្ស័យថា ដេក​​លើក្បាលទូកហើយ​រមៀល​ធ្លាក់​ចូល​ក្នុង​ទឹកកាលពីថ្ងៃទី១៩ឆ្នូរវេលាម៉ោង៥និង៣០ព្រឹកកន្លងទៅនេះ ។​

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះ ត្រូវគេរកឃើញស្លាប់​អណ្តែតក្នុងទឹកសមុទ្រក្បែរកន្លែងធ្លាក់។ សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរង​គ្រោះត្រូវ​គេ​ស្គាល់ឈ្មោះថា ង៉ែតអានភេទប្រុសអាយុ៤៣ឆ្នាំ មានមុខរបរកម្មករទូក(កូនដៃ​)មាន​ស្រុក​កំ​ណើតនៅភូមិប្រាសាទភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត និងបច្ចុប្បន្នស្នាក់​នៅលើទូកក្នុងក្រុមទី៣១ភូមិ៣សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ ។ ម្ចាស់ទូកមានឈ្មោះ​នួន​សុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

យោងតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យ និងវិទ្យាសាស្ត្រនៃស្នង​ការ​នគរ​បាលខេត្តព្រះសីហនុបានឲ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យនៅលើដង​ខ្លួនសាក​សព​ជន​រង​គ្រោះមិនមានស្លាកស្នាមណាមួយដែលសង្ស័យថា ពុំមានជាប់ពាក់ព័ន្ធនិងករណីមនុស្ស​ឃាត​នោះទេ ។

ប្រភពមន្ត្រីដដែរ បានឲ្យដឹងទៀតថា យោងរាមលទ្ធផលនៃ​ការត្រួត​ពិនិត្យ​នេះ ​សមត្ថកិច្ច​ជំនាញ​បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក ។

បច្ចុប្បន្នសពត្រូវបានប្រគលឲ្យសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

fsdfs

RELATED ARTICLES