Thursday, March 28, 2024
Homeព័ត៌មានជាតិយោធាម្នាក់ ខឹងនារីរត់តុសុំគិតលុយ យកដៃបុកប្រដាប់ភេទ

យោធាម្នាក់ ខឹងនារីរត់តុសុំគិតលុយ យកដៃបុកប្រដាប់ភេទ

ភ្នំពេញ៖ បុរសម្នាក់ជាមន្រ្តីយោធា ចូលហាងផឹកស៊ីស្រវឹងអត់ឲ្យលុយហើយបែរជាយកទៅចាប់ប្រដាប់ភេទរបស់នារីជាអ្នកគិតលុយម្នាក់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាស បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ខែធ្នូ ត្រង់ចំនុចក្នុងហាង មនោរម្យត្រជាក់ចិត្ត លក់គ្រឿងក្លែមគ្រប់មុខ ស្ថិតតាមបណ្ដោយផ្លូវC7  ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីរងគ្រោះមានឈ្មោះ រាន សុវណ្ណារី ភេទស្រី  អាយុ១៨ឆ្នាំ  មុខរបរអ្នកគិតលុយ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនបង្កខាងលើមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ  មុខរបរមន្រ្តីយោធា ផ្នែកផ្ដល់ព័តមាន នៃការិយាល័យទី២ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិព្រៃមូលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សាក្សីឃើញហេតុការណ៍មានឈ្មោះ គាំង ចិន្ដា ភេទស្រី អាយុ២១ឆ្នាំ មុខរបររត់តុ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថាមុនពេលកើតហេតុ ជនបង្កបានចូលទៅហាងខាងលើ ដើម្បីផឹកស៊ីតែម្នាក់ឯងនោះទេហើយរហូតដល់គាត់ផឹកស្រាបៀរអស់២ កញ្ច្រែង សរុប១២កំប៉ុងទើបមានមិត្តភក្ដិរបស់គាត់ពីរនាក់ប្ដីប្រពន្ធបានមកផឹកស៊ីជាមួយទៀត ។

ក្រោយមកពេលផឹកស៊ីរួចហើយ ស្រាប់តែជនបង្កបានដើរទៅយកម៉ូតូដែលដាក់នៅនិងចំហៀងហាងតែរូបគាត់មិនទាន់គិតលុយនៅឡើយនោះទេទើបនារីរងគ្រោះនិងសាក្សីម្នាក់ទៀតដែលធ្វើការជាមួយគ្នានោះបានដើរទៅប្រាប់ជនបង្កថា គាត់ពុំទាន់គិតលុយនៅ ឡើយនោះទេ ពេលជនរងគ្រោះទៅប្រាប់ថាទឹកប្រាក់សរុបទាំងអស់ចំនួន១១២០០០រៀល ពេលនោះជនបង្កបានឆ្លើយថាមិនអីទេ ស្រាប់តែបន្តិចក្រោយមកជនបង្កបានរត់ទៅយកដៃបុកប្រដាប់ភេទនារីរងគ្រោះខាងលើ ពេលនោះនារីខាងលើបានព្យាយាមគេចដែរ តែជនបង្កបានរត់ទៅម្ដងទៀតហើយថែមទាំងចាប់ដៃនារីរងគ្រោះហើយបានយកដៃទៅបុកប្រដាប់ភេទនារីម្នាក់នោះដល់ទៅពីរដងទៀតទើបនារីខាងលើរត់ទៅប្រាប់ម្ចាស់ហាងអោយទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍និងឃាត់បុរសខាងលើយកទៅសាកសួរបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ។

បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនយកទៅអធិការដ្ឋានខណ្ឌសែនសុខ រងចាំការចាត់ការទៅតាមនីតិវីធី  ៕

សោល វណ្ណៈ

dfddf
នារីរងគ្រោះ មកដាក់ពាក្យបណ្ដឹង

sdffgdfs

RELATED ARTICLES