Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិថៃស៊ើប អង្កេត​ករណី BBC ចុះផ្សាយ អត្ថបទ ប្រមាថស្តេចថ្មី

ថៃស៊ើប អង្កេត​ករណី BBC ចុះផ្សាយ អត្ថបទ ប្រមាថស្តេចថ្មី

ថៃ៖ រដ្ឋមន្ត្រីការពារ​ ជាតិ​ថៃ​បាន ថ្លែងកាលពី ថ្ងៃពុធថា​អាជ្ញាធរ ​មានសមត្ថកិច្ច​នឹង ​បើកការ​ស៊ើប​ អង្កេត​ លើ​សារព័ត៌មាន​ BBC ​ដែល ​សង្ស័យ​ មានការ​ចុះ​ផ្សាយប្រមាថ ​ដល់​ស្តេច ថ្មីរបស់​ព្រះរាជា ណាចក្រថៃ​​លើ អត្ថបទ ដែលពាក់ព័ន្ធ​នឹង ​ប្រូហ្វាល់ ឬប្រវត្តិ​របស់​ ព្រះអង្គជា ភាសាថៃ ​​ដែល​​​បានធ្វើឲ្យ​វឹកវរនិងមានការ ក្រោធខឹង នៅក្នុងសង្គមថៃ។

ការប្រមាថ​លើ សេចក្តីថ្លៃថ្នូរ​ នៅក្នុង​រាជ្យវង្ស គេ​យល់ថា​ជា ប្រមាថ​ព្រះចេស្តា​​មួ យ​ដែលគឺជា​ ឧក្រិដ្ឋកម្ម​ ដ៏ធ្ងន់ធ្ងរ​តាម ​ច្បាប់របស់ ថៃ​​ហើយ ​អ្នក​ប្រមាថ​ទាំងនោះ​អាច ​ត្រូវបានដាក់ទោស ​ជាប់​ពន្ធនាគារ​ ចំនួន​១៥ឆ្នាំ ។

រដ្ឋមន្ត្រីការ​ពា​រជាតិ​ លោក Prawit Wongsuwan បានថ្លែង ប្រាប់អ្នកសារព័ត៌ មានថា​ករណី នេះត្រូវ​បាន ចែករំលែក​ លើ​បណ្តាញ សង្គម​ហើយ​ ពលរដ្ឋថៃ​មួយចំនួន បាន​លើក ឡើង​ថា​ មាតិកា​រ​នៃ​ រឿង​របស់ ទីភ្នាក់ងារ ព័ត៌មាន នេះ​បាន និងកំពុង ​ប្រមាថ​ដល់ ​ព្រះមហាក្សត្រ ថ្មី​របស់​ថៃ​។ ​អាជ្ញាធរ​មាន សមត្ថកិច្ច​ចាំបាច់ត្រូវ​តែ​ ដេញដោល អំពីបញ្ហានេះ​។ វាគឺជា​ភារកិច្ចរបស់ ពួកគេ​ (អាជ្ញាធរ)​ ក្នុង​ការ​ស្វែងរ ក​ដេញដោល អ្វីមួយ​ដែល​ រំលោភបំពាន ច្បាប់​។

ចំណែកសារ ព័ត៌មាន BBC បានបដិសេធ​ចំពោះកា រ​អត្ថាធិប្បាយនេះ​។​

រីឯ​ក្រសួង​ សេដ្ឋកិច្ចឌីជីថលថៃ ​បានបិទ​ បណ្តាញ​ដែល តភ្ជាប់ចូល​ ទៅកាន់​ប្រូហ្វាល់ លើ​គេហទំព័រ ថៃ​របស់​ BBC កាលពី​ ថ្ងៃអង្គារ​នេះ ហើយ​វា ​នៅតែ​មានការ ​បិទ​មិនឲ្យ ដំណើរការ​ ដដែលរហូត មកដល់​នៅថ្ងៃពុធ​ ។ សារមួយ ​នៅលើ​នេះ បាន​សរសេរ ថា​គេហ ទំព័រ​នេះ ត្រូវបាន ​បិទ​មិនឲ្យ ដំណើរការ​ដោយសារ តែ​មាតិការឿង​ មិនសមរម្យ ។

ទោះជាយ៉ាង ណាអង្គការ​ សិទ្ធិមនុស្សអន្តរជាតិ​ បានថ្លែងថា​ច្បាប់ ស្តីពីការ​ប្រមាថ ​ព្រះចេស្តា​ព្រះម ហាក្សត្រនេះ​គឺទូ លំទូលាយ ពេកហើយ ​សម្រាប់​ការ​បកស្រាយ​ហើយ ​ការដាក់ទោស ទណ្ឌ​ក៏ធ្ងន់ធ្ងរ ពេកដែរ ។

RELATED ARTICLES