Friday, March 29, 2024
Homeព័ត៌មានជាតិកម្មករសំណង់ម្នាក់ធ្លាក់ពីលើបន្ទា​ជាន់ទី៣បែកក្បាលស្លាប់​

កម្មករសំណង់ម្នាក់ធ្លាក់ពីលើបន្ទា​ជាន់ទី៣បែកក្បាលស្លាប់​

ភ្នំពេញ៖ កម្មកសំណង់ម្នាក់ បានឡើងរុះបន្ទានៅជាន់ទី៣ភ្លាត់ស្នៀតបះធ្លាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធមក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង០៩និង១៥នាទីយប់ថ្ងៃទី១០ខែធ្នូ ​នៅចំណុចអគារសំណង់សាងសង់រោងចក្របារីតាមបណ្ដោយផ្លូវបេតុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ​  ។

ជនរងគ្រោះមានឈ្មោះ​រី​សារ៉ន​ភេទប្រុសអាយុ២៧ឆ្នាំ​មុខរបរកម្មកសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ​មានស្រុកកំណើតស្រុកបវិលខេត្តបាត់ដំបងមានប្រពន្ឋឈ្មោះ
នុន​ អេង​ ​អាយុ២២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត​ ភូមិរាមអណ្ដើកឃុំរាមអណ្ដើក​ ស្រុកគីរីវង្សខេត្តតាកែវ​  ។

តាមប្រភពព័ត៌មានពីកម្មកធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់​ពីសំរាកការងារពេលល្ងាចម៉ោង៥រួចដល់ម៉ោង៦ពួកគាត់និងជនរងគ្រោះមានគ្នាជាង១០នាក់ បានចូលធ្វើការថែមម៉ោងបន្តទៀតហើយជនរងគ្រោះនិងកម្មករ៣នាក់ផ្សេងទៀតបានឡើងទៅ​រុះបន្ទានៅជាន់ទី៣ មានកម្ពស់១២ម៉ែត្រ ខណៈពេលកំពុងតែរុះៗជាអកុសលបន្ទាបានបះបណ្ដាលឲ្យធ្លាក់ជនរងគ្រោះបត់កនិងបែកក្បាលស្លាប់តែម្ដង ​ដោយសារបងប្អូនអ្នកធ្វើការជាមួយគ្នាមិនអស់ចិត្តក៏បានហៅ​រឺម៉កម៉ូតូមកដឹកយកទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ​​ព្រះកុសុមៈ​​ត្រុូវគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​  ។

ក្រោយមកសពជនរងគ្រោះខាងលើ ត្រូវបានប្រពន្ឋនិងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខាងប្រពន្ឋឯខេត្តតាកែវ​  ៕

ដោយ៖ កែវ  ឈីម

dfsfds

fsfdssdf

RELATED ARTICLES