Friday, April 26, 2024
Homeបច្ចេកវិទ្យាឈ្វេងយល់ ពី​សញ្ញាដែល បញ្ជាក់​ថា ​ប្រអប់លេខ​ រថយន្ត​មានបញ្ហា

ឈ្វេងយល់ ពី​សញ្ញាដែល បញ្ជាក់​ថា ​ប្រអប់លេខ​ រថយន្ត​មានបញ្ហា

ប្រអប់លេខរថយន្ត​ជួបបញ្ហាមានសញ្ញាដូចម្តេច?

តាមបណ្តាញ​ ព័ត៌មានបរទេស ​ដែលមានឯកទេស ខាងបច្ចេកទេស ថែទាំរថយន្ត​បញ្ជាក់ ​ថា​មាន​គ្រឿង ​កត់សម្គាល់ មួយចំនួន​ ដែល​ធ្វើឲ្យអ្នក​ងាយដឹងថា ​ប្រអប់លេខ រថយន្ត​របស់ ខ្លួនកំពុង ​មាន​បញ្ហា ​ហើយ​ត្រូវ ពិនិត្យ​មើលវា​ និង​ជួសជុល តាមដែលអាច ធ្វើទៅបាន​។ មួយវិញទៀត​ប្រសិន​ជា​អ្នក​កត់សម្គាល់​ ពី​សញ្ញា​ប្រកាស អាសន្ន​មួយ ចំនួន​អំពីប្រអប់​លេខ រថយន្ត​ អ្នកគួរ តែ​យក​វា​ទៅ​ យានដ្ឋា​នដែល ទុកចិត្ត​ដើម្បី​ ពិនិត្យ​និង ​ថែទាំវាតាម​សេចក្តីត្រូវការ​។ ខាងក្រោមនេះគឺ ជា​អាការ​ មួយចំនួន ដែលបញ្ជាក់ ថារថយន្ត​ អ្នកមានបញ្ហា ​ប្រអប់លេខ៖

  • ការបង្អែបង្អង់នៃកម្លាំង សន្ទុះ​ពេល​បញ្ចូល លេខ គឺមានន័យថា ​រថយន្ត​អ្នក​ត្រូវ​ ចំណាយ​ពេល​ មួយខណៈ​ក្នុង ការ​បំលាស់ទី​ ឬ​មិន​អាច ​បំលាស់ទី​ទាំងស្រុង​តែម្តង​នៅពេល​បញ្ចូល​លេខ ក្នុងតំណែង​ទៅមុខ​ឬ​ថយក្រោយ ។ ជាទូទៅ​​ ករណីនេះ ​គឺសំដៅ​លើ​​​ បញ្ហា​ដែលគេ​ឲ្យ​ឈ្មោះថា​ ជំងឺពេលព្រឹករបស់រថយន្ត ពីព្រោះវា​ កើតឡើង​ ជារឿយៗ​នៅ ពេលព្រឹក​នៅ ពេលដែលម៉ាស៊ីន រថយន្ត​​មាន សីតុណ្ហភាពត្រជាក់ ។
  • ការរអិលឬភ្លាត់​ មិនត្រូវ​គន្លង​ នៃប្រអប់លេខ​ គឺ​វាកើតឡើង ​នៅពេល​ដែល ​ម៉ាស៊ីន​កំពុង ​បង្កើនកម្លាំងរង្វិល ជុំ​ ប៉ុន្តែ​រថយន្ត​អ្នកបែរជាមិនមានសកម្មភាព​អ្វី​នៅត្រឹងធម្មតា ។ អ្នក​ជាន់​ ឈ្នាន់​ហ្គារ៍​ប៉ុន្តែ រថយន្តហាក់​ដូចជា ​ជាប់គាំងស្ថិត នៅត្រឹងមួយកន្លែង ។
  • ការលេចជ្រាប គឺអ្នក អាច​កត់ សម្គាល់ ពី​ពណ៌ស៊ី ជម្ពូឬខ្មៅ នៃប្រេងដែល ជ្រាបធ្លាក់​មក លើ​ផ្ទៃបាតរថយន្ត ។
  • ក្លិនឈ្ងៀម ដំណើរនៃភា ព​លេច ជ្រាបឬ​ប្រអប់ លេខ ឡើងកម្តៅ​ នឹង​នាំឲ្យកើត មាន​នូវ ​ក្លិន​ឈ្ងៀមចេញ មកក្រៅ​ដែលអ្នកអាច​ធុមក្លិននេះបាន ។
  • សូរសំឡេងឭខ្លាំង​ដូចជាការគាំទ្វារចេញពីប្រអប់លេខ ។ នេះអាចបញ្ជាក់ ថាជា​លទ្ធផល ​មួយ​មកពី​ផ្នែក ណាមួយ នៃប្រអប់ លេខ​មានការ​ប៉ះទង្គិចឬកកិតមិន ត្រឹមត្រូវ​ប្រឆាំង គ្នាទៅវិញទៅមក ក្នុងប្រព័ន្ធនៃ សំណុំ​ប្រអប់ លេខទាំងមូល ។
  • ភ្លើង​សញ្ញាម៉ាស៊ីន ដែលស្ថិតនៅ លើផ្ទាំងតាប់ឡូបំភ្លឺឡើង នេះអាច​ជា ​សញ្ញា​ប្រកាសអាសន្ន​ អំពី​បញ្ហា​ប្រអប់លេខធ្ងន់ធ្ងរ។ប្រែសម្រួលដោយ៖អុីវ វិចិត្រា
RELATED ARTICLES