Wednesday, April 24, 2024
Homeព័ត៌មានជាតិការ​ព្រមាន​កម្ទេច លោក​ផៃ ស៊ីផាន ថា មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​ក្រុង​នៅ​កម្ពុជា សារ​ភាព បរា​ជ័យ

ការ​ព្រមាន​កម្ទេច លោក​ផៃ ស៊ីផាន ថា មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​ក្រុង​នៅ​កម្ពុជា សារ​ភាព បរា​ជ័យ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន បានលើកឡើងថា មេដឹកនាំ ក្រុមឧទ្ទាមក្រុងនៅកម្ពុជា បានសារភាពថា បរាជ័យហើយ បន្ទាប់ពីបានធ្វើសកម្មភាពបះបោរមិនគោរពលទ្ធផលនៃការបោះឆ្នោត នា ពេលកន្លងមក ហើយពេលថ្មីៗនេះ មេដឹកនាំ ក្រុមឧទ្ទាមក្រុង (សំដៅលោកសម រង្ស៊ី ប្រធាន គណបក្សប្រឆាំង) បានប្រកាសថា នឹងកម្ចាត់ ក្រុមឧទ្ទាមនៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត បានដឹកនាំរដ្ឋាភិបាលថ្មី។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថា “បរាជ័យរបស់មេដឹកនាំក្រុម- ឧទ្ទាមក្រុងនៅកម្ពុជា បានសារភាពហើយ (ភាគ១)

នៅក្នុងបរិបទនយោបាយកម្ពុជាបច្ចុប្បន្ន គឺឋិតនៅក្នុងរបបនយោបាយ “សេរីពហុបក្ស” ដែលបានចែងដោយក្រុមស្ថាបនិកកសាងព្រះ- រាជាណាចក្រកម្ពុជាទីពីរ នៅក្នុងរដ្ឋធម្មនុញ្ញ របស់ខ្លួន (១៩៩៣)។

យន្តការនៃការរៀបចំការបោះឆ្នោត (គ.ជ.ប) ការសម្រេច និងបញ្ចោញលទ្ធផលនៃ ការបោះឆ្នោតជាផ្លូវការ គឺជាភារកិច្ចរបស់ក្រុម- ប្រឹក្សាធម្មនុញ្ញ ជាមួយនិងអំណាចផ្លូវច្បាប់ ក្នុងការសម្រេចក្តីនៃវិវាទនៃការបោះឆ្នោត។

ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជតួនាទី ផ្លូវច្បាប់ ក្នុងការកោះប្រជុំជាផ្លូវការលើកដំបូង នៃអាណត្តិនីមួយៗរបស់រដ្ឋសភា និងជារួមគឺ ប្រតិបត្តិតាមច្បាប់បោះឆ្នោតកម្ពុជា ដែលគ្មាន ក្រុមណា ឬបុគ្គលណា ទោះជាខ្មែរ ឬបរទេស មានសិទ្ធិអំណាចជ្រៀតជ្រែកនៃដំណើរការនេះ បានឡើយ។

ក៏ប៉ុន្តែរាល់ការប្រកាសនៃលទ្ធផលបោះ- ឆ្នោតសាកលម្តងៗ កម្ពុជាទទួលបានការកត់ត្រាជា ប្រវត្តិសាស្ត្រនូវការបះបោរប្រឆាំងរបស់គណ- បក្សដែលមិនទទួលបានការគាំទ្រភាគច្រើន របស់ប្រជាពលរដ្ឋខ្មែរ ដែលគណបក្សនោះ តែង តែប្រើប្រាស់ពាក្យនិងឥរិយាបថជា “គណបក្ស ប្រឆាំង” ដែលគ្មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

សកម្មភាពទាំងនោះ ខ្ញុំផ្ទាល់ខ្លួន ក៏បាន បកស្រាយថា ជាសកម្មភាពឧទ្ទាមប្រឆាំងនឹង ឆន្ទៈច្បាប់ និងឆន្ទៈប្រជាពលរដ្ឋ ដែលលោក សម្រេចចិត្តតាមរយៈការបោះឆ្នោតសាកល នេះផងដែរ។

នៅពេលថ្មីៗនេះ គួរឱ្យភ្ញាក់ផ្អើលយ៉ាង ខ្លាំង ដោយមេដឹកនាំក្រុម “ឧទ្ទាមក្រុងនៅកម្ពុជា” ក៏បានវិនិច្ឆ័យទៅលើសកម្មភាពបះបោរដែល មិនគោរពលទ្ធផលនៃការបោះឆ្នោតសាកលនេះ គឺជា “សកម្មភាពឧទ្ទាម” រហូតដល់ប្រើពាក្យ ហិង្សានៃសារជាតិរបស់ឧទ្ទាមថា “ត្រូវតែកម្ទេច” ដែលធ្វើឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ដ៏មាន ឥទ្ធិពលនិងមានប្រជាប្រិយភាព ជាមួយនិង ការគោរពគាំទ្រពីមហាជនរាល់គ្រប់អាណត្តិ នោះ ហួសចិត្តថា “មិនទាន់មានអំណាចផង ហ៊ានប្រើពាក្យហិង្សាកម្ទេច”។ ពាក្យ “កម្ទេច” នេះញ៉ាំងឱ្យសាធារណជនយល់ច្បាស់ពីចរិត នៃសន្តានភាពហិង្សាក្រៅច្បាប់របស់ក្រុមឧទ្ទាម”។

បន្ថែមលើសំណេរខាងលើនេះ លោកផៃ ស៊ីផាន បានបញ្ជាក់ថា ការលើកឡើងដល់ក្រុម ឧទ្ទាមទទួលស្គាល់បរាជ័យនេះ លោកចង់សំដៅ ទៅដល់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ខាងក្រោមនេះ ជាបទសម្ភាសរវាង “នគរធំ” ជាមួយលោកផៃ ស៊ីផាន ជុំវិញបញ្ហានេះ កាល ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ៖

នគរធំ ៖ ជម្រាបសួរលោកផៃ ស៊ីផាន ! តើលោកអាចពន្យល់បន្ថែមបានទេ ជុំវិញការ លើកឡើងថា ក្រុមឧទ្ទាមក្រុងនៅកម្ពុជា ទទួល ស្គាល់បរាជ័យនោះ?

លោកផៃ ស៊ីផាន ៖ បាទ! ខ្ញុំនឹងសរសេរ តទៀត នៅថ្ងៃនេះ។ ជាការចម្លែករបស់ខ្ញុំ នៅ ពេលដែលសម រង្ស៊ី គាត់លើកឡើង អ្នកមិន ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គឺឧទ្ទាម។ ហ្នឹងបានសេចក្តីថា គាត់សារភាពនូវអ្វីដែលជា សកម្មភាពរបស់គាត់ដែលគាត់អត់ដែលទទួល ស្គាល់លទ្ធផលនៃការបោះឆ្នោត។ ដូច្នេះបាន សេចក្តីថា សម រង្ស៊ី សារភាពថា ការប្រឆាំង លទ្ធផលនៃការបោះឆ្នោត គឺជាឧទ្ទាម អាហ្នឹង១ ដែលខ្ញុំចាប់អារម្មណ៍។ ហើយទី២ គិតថាជា របត់នយោបាយមួយ ដែលសម រង្ស៊ី បរាជ័យ នៅលើសមរភូមិ២ សមរភូមិតតាំងនយោបាយ ផង ចរចាផង តស៊ូប្រជាប្រិយភាពផង អាហ្នឹង សមរភូមិនៅក្នុងស្រុក។ ហើយនៅក្នុងសមរ- ភូមិក្នុងស្រុកហ្នឹង ចែកជា២ទិសដៅ។ ទិសដៅ ទី១ សកម្មប្រយុទ្ធជាពួកឧទ្ទាមមួយទៀត តស៊ូ នយោបាយ តស៊ូមតិក្នុងសភា។ ក៏ប៉ុន្តែសម រង្សី យកការតស៊ូមតិនៅក្នុងសភាហ្នឹង មិនមែនជា ទិសដៅធំទេ។ ដូច្នេះបរាជ័យរបស់គាត់ហ្នឹង ជា បរាជ័យមួយនៅក្នុងសភារួចស្រេចទៅហើយ។ សមរភូមិតស៊ូនយោបាយនៅក្នុងសភា គាត់ បរាជ័យ ហើយតស៊ូហិង្សានៅតាមដងចិញ្ចើម ថ្នល់ ដែលគាត់បរាជ័យដែរ គឺបរាជ័យនៅថ្ងៃទី ០៤ ខែមករា ២០១៤ ដែលបំផ្លាញចោលនូវ បន្ទាយចលនាឧទ្ទាមហ្នឹង គឺកន្លែងទីលានប្រជា- ធិបតេយ្យហ្នឹង។ ចាប់តាំងពីហ្នឹងមក គាត់បាត់- បង់តែម្តង អាហ្នឹង គឺថាចុងក្រោយបំផុត សង្គ្រាម អហិង្សា រូបភាពវា ក៏ប៉ុន្តែញុះញង់ឱ្យប្រឈម ជាមួយទាមទារទម្លាក់រដ្ឋាភិបាលស្របច្បាប់។ គាត់ចេញអាហ្នឹងហើយ គាត់បោះបង់ចោល គាត់បង្កើតរណសិរ្សថ្មីនៅខាងក្រៅប្រទេស ដោយសារទីក្រុងញូវយ៉ក ក៏ដូចជាទីក្រុងប៉ារីស  គាត់រៀបចំបំបែកកម្លាំង គេហៅរណសិរ្សរួប- រួមគ្នាដើម្បីប្រឆាំងនិងទម្លាក់សម្តេចហ៊ុន សែន ប្រឆាំងគណបក្សប្រជាជន។ ដូច្នេះគាត់បង្កើត រណសិរ្សនៅខាងក្រៅស្រុក គាត់រៀបចំដែនដី គ្រប់គ្រងមួយ ដែនដីខ្យល់ គ្រប់គ្រង គឺគាត់ ធ្វើយ៉ាងម៉េច ដើម្បីបំបាក់មុខ ឬធ្វើឱ្យមានការ ភ័យខ្លាច ប្រយុទ្ធប្រឆាំងជាមួយសម្តេចតេជោ ឬមន្ត្រីដែលមានអំណាចដែលពាក់ព័ន្ធជាមួយ សម្តេចតេជោ មិនឱ្យជាន់ទឹកដីខាងក្រៅនោះ ទេ។ បានសេចក្តីថា គាត់ធ្វើគោលនយោបាយ មួយ កៀងគរកម្លាំងខាងក្រៅ ដើម្បីដាក់សម្ពាធ មកខាងក្នុង។ ដល់ចុងក្រោយ គាត់និយាយថា គាត់ធ្វើនយោបាយតាមសម្តេចនរោត្តម សីហនុ  សុទ្ធតែរៀបចំឱ្យរដ្ឋាភិបាលនិរទេស ក៏ប៉ុន្តែគាត់ មិនធ្វើរដ្ឋាភិបាលនិរទេសទេ គាត់ធ្វើគោល- នយោបាយនិរទេសដោយខ្លួនគាត់ម្នាក់ឯង ដើម្បីអនុវត្តគោលនយោបាយរណសិរ្សហ៊ុមព័ទ្ធ ទាំងសេដ្ឋកិច្ច ហ៊ុមព័ទ្ធទាំងការងារនយោបាយ ការងារទូតនៅខាងក្រៅ។ ក៏ប៉ុន្តែគាត់បរាជ័យ  ដោយរដ្ឋាភិបាលដែលជាមិត្តជាមួយនឹងកម្ពុជា ហ្នឹង គេអត់មានប្រតិកម្មទាល់តែសោះ គ្រាន់- តែគេចេញសេចក្តីថ្លែងការណ៍ ដើម្បីអំពាវនាវ ដល់កម្ពុជា ដែលឆ្លើ់យតបនឹងការប្រឹងប្រែង របស់សម រង្ស៊ី ដែលដើ់រតួខ្លួនជាអ្នកធ្វើនយោ- បាយផង ដើរតួខ្លួនជាអ្នកកាន់សញ្ជាតិបារាំង ផង។ ដូច្នេះគាត់បរាជ័យទាំងក្នុងស្រុក ទាំង ក្រៅស្រុក ដូច្នេះគាត់សារភាពបណ្តោយ អាហ្នឹង យុទ្ធសាស្ត្ររបស់គាត់បរាជ័យ។

នគរធំ ៖ អ៊ីចឹងពាក្យថា ក្រុមឧទ្ទាមនេះ តើលោកចង់សំដៅលើលោកសម រង្ស៊ី ឬយ៉ាង ណា?

លោកផៃ ស៊ីផាន ៖ គាត់ជាអ្នកដឹកនាំ សកម្មភាពរបស់គាត់ ដឹកនាំរបៀបឧទ្ទាម។ ហេតុ ម៉េចក៏ឧទ្ទាម? ពីព្រោះអ្នកមិនគោរពការសម្រេច ឆន្ទៈមហាជន នៅពេលបោះឆ្នោត រាល់ពេល បោះឆ្នោត។ សកម្មភាពរបស់គាត់ហ្នឹង គាត់ ញុះញង់ឱ្យបង្កើតជាកម្លាំង២ កម្លាំងមហាជន ដើម្បីទាមទារ គេហៅថា ចលនាមហាជន ឬ ក៏គេបំពាក់បំប៉នថា អំណាចមហាជន មិនមែន ទៅអនុវត្តតាមរបបប្រជាធិបតេយ្យ សេរី ពហុ- បក្សទេ។ តែកាលណារបបសេរី ពហុបក្ស បាន សេចក្តីថា អ្នកទទួលបានសន្លឹកឆ្នោតច្រើន ច្រើន នៅក្នុងសភា អ្នកទទួលបានសន្លឹកឆ្នោតតិចនៅ ក្នុងសភា ចូលរួមនៅក្នុងសភា អត់មានធ្វើការ បង្កើតបាតុកម្ម អត់មានធ្វើការទាមទារ ធ្វើ លក្ខណៈដូចពួកបដិវត្តន៍ ដូចពួកឧទ្ទាមទេ ពី- ព្រោះយើងនិយាយសេរីពហុបក្ស។ បើអត់ មានសេរីពហុបក្ស គេអាចធ្វើចលនាអ៊ីចឹងបាន  ពីព្រោះគេមានតែសមត្ថកិច្ច និងជីវភាពនយោ- បាយ។ ដូច្នេះនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងៗ និយាយសេរីពហុបក្ស បានសេចក្តីថា មានអ្នក ភាគតិច និងអ្នកភាគច្រើន។ បន្ទាប់ពីបោះ- ឆ្នោត គាត់ត្រូវតែមានរបបគោរពនូវសេរីពហុ- បក្ស ពីព្រោះយករាស្ត្រជាធំ ដែលយកការ សម្រេចចិត្តរាស្ត្រជាធំ ហើយបើមានវិវាទអ្វី អាហ្នឹងជារឿងផ្សេងដទៃទៀត ហើយគាត់ ប្រឆាំងរាល់ស្ថាប័នរដ្ឋ គាត់ប្រឆាំងជាមួយព្រះ ករុណា ដែលកោះហៅទៅប្រជុំ អាហ្នឹងគឺគាត់ មានបញ្ហាយកគោលការណ៍មួយ ដែលគាត់មាន មន្ត្រីហ្វឹកហ្វឺនពីខាងក្រៅ អាចទៅហ្វឹកហ្វឹនការ តស៊ូមតិ តាមរយៈអហិង្សា អាហ្នឹងលក្ខណៈ ឧទ្ទាមនៅក្នុងទីក្រុង ដែលគេហៅថា ចលនា បដិវត្តពណ៌ហ្នឹង។ ពីដើមឧទ្ទាមព្រៃ គេបង្កើត រណសិរ្ស ដើម្បីវ៉ៃដណ្តើមអំណាច ព្រោះវាអត់ មានចលនាសេរីពហុបក្ស។ ដល់មានចលនា សេរីពហុបក្ស គេបង្កើតចលនាមហាជន ដើម្បី រំលាយនូវអ្វីទៅដែលជាស្ថាប័ននីត្យានុកូលរបស់ ជាតិ រំលាយនូវស្ថាប័នជាតិ។

នគរធំ ៖ តើនឹងកត់សម្គាល់យ៉ាងណាទៀត ពីដំណើរនយោបាយរបស់លោកសម រង្ស៊ី ស្រប ពេលដែលពេលនេះ លោកប្រឈមនឹងបណ្តឹង តុលាការជាច្រើនករណី?

លោកផៃ ស៊ីផាន ៖ រឿងនេះជារឿង ផ្ទាល់ខ្លួនរបស់លោក មិនមែនជារឿងនយោបាយ ទេ។ សម រង្ស៊ី តែងយករឿងផ្ទាល់ខ្លួន ទៅលុប បំបាំង ទៅដាក់រឿងនយោបាយ។ តាមពិតរឿង រង្ស៊ី ធ្វើនយោយបាយមិនដែលមានបញ្ហាទេ ក៏ ប៉ុន្តែបញ្ហាដែលតុលាការកាត់ក្តីហ្នឹង ដែលវា មិនពាក់ព័ន្ធនឹងរឿងនយោបាយ ពាក់ព័ន្ធរឿង ឧក្រិដ្ឋ ដែលហៅញុះញង់ប្រជាពលរដ្ឋ ឱ្យកម្មករ ចាកចេញពីរោងចក្រ ដើម្បីមកធ្វើកងកម្លាំង តស៊ូ ដែលជាមហាបាតុកម្ម ដែលគេហៅថា អំណាចប្រជាពលរដ្ឋហ្នឹង ហើយក៏ញុះញង់ឱ្យ ពួកហ្នឹងបំផ្លាញសម្បត្តិសាធារណៈ បំផ្លាញសម្បត្តិ ឯកជនជាដើម។ ដូច្នេះសម រង្ស៊ី គាត់ទទួល- ខុស អាចំណុចត្រង់ហ្នឹង ដែលគេហៅថា រំលោភ លើស្ថាប័នជាតិហ្នឹង។ ហើយចំណុចទី២ រឿង គាត់ផ្ទាល់ខ្លួន ដូចជាបទបរិហារកេរ្តិ៍ជាសាធារណៈ ដល់ឯកឧត្តមហោ ណាំហុង។ ដូច្នេះរឿងហ្នឹង ជារឿងផ្ទាល់ខ្លួនរបស់គាត់ទេ មិនមែនយករឿង ហ្នឹងទៅបូកជាមួយរឿងនយោបាយ។ ដូច្នេះ អ្នកធ្វើនយោបាយ មិនដែលមានអ្នកណាជាប់ គុក ដោយការធ្វើនយោបាយទេ ក៏ប៉ុន្តែមាន អ្នកពាក់ព័ន្ធជាមួយនយោបាយ ដែលរំលោភ ច្បាប់ត្រូវទទួលខុស ដែលមានការកាត់ក្តីតាម អង្គហេតុ ដែលមានត្រឹមត្រូវ ហើយទៅតាមអង្គ ច្បាប់ ដែលមានមូលដ្ឋានត្រឹមត្រូវ៕

ដោយ កុលបុត្រ

 

RELATED ARTICLES