Saturday, April 20, 2024
Homeបច្ចេកវិទ្យាហេតុអ្វីជាន់ហ្វ្រាំង រថយន្ត​ហុយផ្សែង?

ហេតុអ្វីជាន់ហ្វ្រាំង រថយន្ត​ហុយផ្សែង?

ឈ្វេងយល់ពីបញ្ហារបស់រថយន្ត

ក/ បញ្ហា

អ្នក​កំពុងកាន់ចង្កូតរថយន្តរបស់អ្នកហើយ​ចាប់ផ្តើមកត់សម្គាល់ពីក្លិនផ្សែង​ដែល​បញ្ចេញមក​ពី ប្រព័ន្ធម៉ាស៊ីន​។ ខណៈពេលក្លិន​កាន់តែឈួលឡើង​​អ្នក​នឹងសង្កេតឃើញ​ផ្សែង​ចេញ​ពី​​​ខាង​មុខ​និង​ខាងក្រោយ​រថយន្ត​។ ​នេះអាច​ជា​បទពិសោធន៍​ដែលគួរឲ្យភ្ញាក់ផ្អើល​ហើយ​​កំហុស​ឆ្គង​ជានិច្ចកាល​គឺ​កើតចេញពី​ប្រព័ន្ធហ្វ្រាំងរបស់រថយន្ត​។ ដំណើរហុយ​ផ្សែងពីការជាន់ហ្វ្រាំង​គឺ​ពុំមែន​ជា​ករណី​ធម្មតា​ឬប្រក្រតីភាព​ដែលកើតឡើង​នោះឡើយ​ចំពោះ​ហេតុ​ផល​ទូទៅ​មួយ​ចំនួន​។ ប្រសិនជា​ហ្វ្រាំងរថយន្ត​ចាប់ផ្តើមហុយផ្សែង​ ​​ចូរថ្លឹងថ្លែង​ពីមូលហេតុ​មួយ​ចំនួន​ដែល​អាច​កើតមាន​។

ខ/ មូលហេតុទូទៅ

​មូលហេតុ​សាមញ្ញបំផុត​ចំពោះ​ការចេញផ្សែងពីការជាន់ហ្វ្រាំង​គឺមកពីការ​ខ្ទាស់​ឬជាប់​គាំង​កាលីប័រ(ហ្វ្រាំង)។ ប្រសិនជា​ប្រព័ន្ធ​ហ្វ្រាំងរបស់រថយន្ត​អ្នក​ប្រើ​ប្រាស់​កាលីប័រ​ជាប្រភេទ​កំសួល​​កាលីប័រ​ទាំងនោះ​ត្រូវបានផលិតឡើង​ដើម្បី​រំអិល​ជុំវិញនោះ​ក្នុង​ដំណើរ​យ៉ាងត្រឹមត្រូវ។​មានពេល​ខ្លះ​កាលីប័រ​ហ្រ្វាំងប្រែជា​ស្អិតជាប់គាំង​ក្នុង​ទីតាំងហ្វ្រាំង​។ កត្តានេះ​បានធ្វើ​ឲ្យ​កើត​មាន​នូវ​កម្លាំង​កកិត​ហួសប្រមាណ​ស្របពេលដែលអ្នក​បើករថយន្ត​​ ឬបង្កើត​ឲ្យ​មាន​ផ្សែង​និង​​ក្លិន​កខ្វក់មកជាមួយទៀតផង។ ការជាប់គាំង​កាលីប័រ​ជាទូ​ទៅ​បណ្តាល​ឲ្យកកើត​​នូវ​ធូលី​និង​ច្រែះ​ស៊ី​ដែលបាន​បង្អាក់​ដល់​ការ​បំលាស់ទី​របស់កាលីប័រ។ ​ស៊ីឡាំងយាន់កង់របស់រថយន្ត​ក៏​អាច​ប្រែជាគាំង​ដោយសារតែ​ធូលី​ឬច្រែះស៊ី​ផងដែរ។ ម្យ៉ាងទៀតដំណើរនៃការរាំងខ្ទប់ឬជាប់​គាំងនេះ​បណ្តាលឲ្យសាច់កៅស៊ូ​នៃហ្វ្រាំង​បន្ត​​គាបលើ​ថាសហ្វ្រាំង​ បើទុ​ក​ជា​ការ​ពន្លែង​ហ្វ្រាំង​ដែលកំពុង​ជាន់​នោះក្តី។ បន្ទាប់មក​ហ្វ្រាំង​នឹង​ហុយផ្សែង​ហើយ​បញ្ចេញនូវ​ក្លិន​អាក្រក់​ថែម​ទៀត​ផង។

គ/ ដំណោះស្រាយ

ការបញ្ជាក់ពី​អ្នកបច្ចេកទេសរថយន្ត​អាច​ជួសជុលនូវ​ការគាំង​កាលីប័រ​ឬ​ស៊ីឡាំងកង់រថយន្ត​។​ការជាន់ហ្វ្រាំង​នឹង​មិន​ចេញផ្សែង​យូរអង្វែងនោះឡើយហើយ​អ្នក​នឹង​អាច​បើករថយន្ត​របស់​អ្នក​តាមធម្មតា​។ អ្នកមិនគួរ​ប្រឹង​ជួសជុល​ការ​ជាប់គាំង​ស៊ីឡាំងកង់រថយន្ត​ឬកាលីប័រ​​ លុះត្រាតែ​អ្នក​ទទួលបានការណែនាំឬបញ្ជាក់ពី​ជាងជំនាញ​ ព្រោះថា​បើជាអ្នក​អនុវត្ត​ដោយ​ធ្វេសប្រហែស​ឬខុសបច្ចេកទេសវាងាយស្រួល​ក្នុងការធ្វើឲ្យ​ខូចខាតកាន់តែខ្លាំងឡើង​លើ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​។


ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES