Thursday, April 25, 2024
Homeព័ត៌មានជាតិមនុស្សប្រុសស្រីចំនួន៩នាក់ រួមនឹងថ្នាំញៀន ត្រូវបញ្ជូនទៅតុលាការខេត្តស្វាយរៀង

មនុស្សប្រុសស្រីចំនួន៩នាក់ រួមនឹងថ្នាំញៀន ត្រូវបញ្ជូនទៅតុលាការខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជួនខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធការចែកចាយ និងរក្សាទុកគ្រឿងញៀន ទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីធ្វើការសាកសួរ ។

បើតាមលោកស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថ ទទួលផែនមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានឲ្យដឹងថា ចុះបង្ក្រាបអ្នកចែកចាយ និងរក្សាទុកសារធាតុញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត កម្លាំងយើងបានធ្វើឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងរក្សាទុកនូវសារធាតុញៀនចំនួន៩នាក់ នៅកន្លែងផ្សេងៗពីគ្នានៃស្រុកស្វាយជ្រំ និងវត្ថុតាង។ លោកក៏បានបន្តថា ការចុះបង្ក្រាបគឿងញៀននេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅស្រុកស្វាយជ្រំ។

ប្រភពខាងលើបានបន្តទៀតថា ការចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងយើងបានចាប់ឃាត់ខ្លួនជនសង្ស័យបាន៩នាក់ ទី១-ឈ្មោះ ចក់ កូឡាប ភេទស្រី អាយុ30ឆ្នាំ រស់ភូមិអង្គឬស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្នាំញៀនចំនួន24កញ្ចប់ ។ ២. ឈ្មោះ សំអាន វិចិត្រ ភេទប្រុសអាយុ20ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ថ្នាំញៀនចំនួន2កញ្ចប់ ។ ៣. ឈ្មោះ សូ សារិន ភេទប្រុស អាយុ19ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ថ្នាំញៀនចំនួន2កញ្ចប់ ។ ៤. ឈ្មោះ សុខ ផានិត្យ ភេទប្រុស អាយុ17ឆ្នាំ មុខរបរសិស្សរស់នៅភូមិព្រៃឆ្លាក់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ថ្នាំញៀន2កញ្ចក់។ ៥. ឈ្មោះ សុខ កុសល្យ ភេទប្រុស អាយុ15ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ថ្នាំញៀន1កញ្ចប់។ ៦. ឈ្មោះ សំ សូនី ភេទប្រុស អាយុ16ឆ្នាំ មុខរបរសិស្ សរស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង ថ្នាំញៀន1កញ្ចប់។ ៧. ឈ្មោះ គឹម លក្ខិណា ភេទស្រី  រស់នៅភូមិអង្គឬស្សី ឃុំស្វាយធំ។ ៨. ឈ្មោះ សុខ អឿន ភេទស្រី រស់នៅភូមិ អង្គឬស្សីឃុំស្វាយធំ និង៩. ឈ្មោះ ហឹម វឿន ភេទស្រី  រស់នៅភូមិអង្គឬស្សី ឃុំស្វាយធំ។

វត្ថុតាងរួមមាន រឹបអូសបានសរុបថ្នាំញៀន៣២កញ្ចប់ ១៤កញ្ចប់ធំនិង១៨កញ្ចប់តូច ម៉ូតូ៣គ្រឿង ទូរស័ព្ទ១១គ្រឿង និងប្រាក់មួយចំនួនផងដែរ ៕

RELATED ARTICLES