Saturday, April 20, 2024
Homeព័ត៌មានជាតិផឹក​ស្រា​ស្រវឹង​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធ​ចងក​សម្លាប់​ខ្លួន

ផឹក​ស្រា​ស្រវឹង​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធ​ចងក​សម្លាប់​ខ្លួន

​ភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្កិឈ្លោះប្រកែកជាមួយប្រពន្ធចងក សម្លាប់ខ្លួន ធ្វើឲ្យប្រពន្ធរន្ធត់ពេករហូត​សន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​​៦និង៣០នាទីព្រលប់ថ្ងៃទី០១ខែ០មករា ឆ្នាំ២០១៧​ស្ថិតនៅផ្ទះជួល ភូមិតាកេ សង្កាត់ កំបូល​ខណ្ឌពោធិ៍សែនជ័យ។​

បុរសចងកសម្លាប់ខ្លួនមានឈ្មោះយិន ខាន់​អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុក​កំណើតនៅភូមិអំពិលកញ្ជាញ់ ឃុំកោះជុំ ស្រុកសំពៅមាស ​ខេត្តពោធិ៍សាត់មាន​ប្រពន្ធឈ្មោះ ហិន  សុធា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ  ស្នាក់នៅជាមួយគ្នា មានស្រុក​កំណើតនៅភូមិព្រៃកន្ទួតឃុំតាលោ ស្រុក​បាកាន​ខេត្តពោធិ៍សាត់ មានកូនស្រីម្នាក់ អាយុ១ឆ្នាំ។

តាមសំដីសម្តីស្រ្តីជាប្រពន្ធ​បាននិយាយថា​ មុនពេលកើតហេតុប្តីរបស់គាត់ ត្រឡប់មក ពីផឹកស៊ីជាមួយមិត្តភក្តិ​នកដល់ផ្ទះជួលស្រាប់តែបុរសជាប្តីបានរករឿងឈ្លោះប្រកែកជាមួយ​ប្រពន្ធ ទើបស្រ្តីជាប្រពន្ធ​បាននិយាយថា បើស្រវឹងហើយដេកទៅកុំនិយាយច្រើនពេក ចាំស្វាងស្រាចាំនិយាយគ្នា បន្ទាប់មកនាងបានចេញពីបន្ទប់ហើយទៅផ្ទះជួលបងប្អូននៅ ម្តុំផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ទុកឲ្យបុរសជាប្តីនៅតែម្នាក់​ឯង។​

តាមប្រភបពត៌មានបានឲ្យដឹងថា ​ជនរងគ្រោះបាននិយាយថាពេលផឹកស៊ីស្រវឹងហើយ ជនរងគ្រោះបានយក​ទូរស័ព្ទមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាហើយដើរទៅបន្ទប់បាត់​ទៅ។​បន្ទាប់មកមិត្តភក្តិ​បាន​ទូរស័ព្ទទៅលេខខាងលើ​ចូលម្តង បន្ទាប់មកទូរស័​ព្ទខាងលើ​ទាក់ទងលែងចូលមិត្តភក្តិ​បានដើរមកមើលនៅផ្ទះជួលជនរងគ្រោះដោយចាក់សោពី ខាងក្នុង ហើយមានការសង្ស័យបានរាយការណ៍ប្រាប់មេការផ្ទះជួលដោយនាំគ្នាគាស់ទ្វារ ចូលទៅឃើញជនរងគ្រោះបានចងកនឹងធ្នឹម​មាត់ទ្វារបន្ទប់ទឹកស្លាប់បាត់ទៅហើយ។

ចំណែកប្រជាពលរដ្ឋឃើញហេតុការណ៍ដូចច្នេះបានទាក់ទងទៅប្រពន្ធជនរងគ្រោះដោយប្រាប់ថាប្តីរបស់នាងបានចងកស្លាប់បាត់ទៅហើយ​​ ស្រ្តីជាប្រពន្ធបានវិលត្រឡប់មកវិញមិន ​ទាន់ដល់បន្ទប់ជួលផង​បានសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាម​ ។​សពត្រូវបានសមត្ថកិច្ចបានប្រគល់ក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក
កំណើត៕​​

ថោង ធីម

RELATED ARTICLES