ភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្កិឈ្លោះប្រកែកជាមួយប្រពន្ធចងក សម្លាប់ខ្លួន ធ្វើឲ្យប្រពន្ធរន្ធត់ពេករហូតសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០១ខែ០មករា ឆ្នាំ២០១៧ស្ថិតនៅផ្ទះជួល ភូមិតាកេ សង្កាត់ កំបូលខណ្ឌពោធិ៍សែនជ័យ។
បុរសចងកសម្លាប់ខ្លួនមានឈ្មោះយិន ខាន់អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិអំពិលកញ្ជាញ់ ឃុំកោះជុំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់មានប្រពន្ធឈ្មោះ ហិន សុធា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រៃកន្ទួតឃុំតាលោ ស្រុកបាកានខេត្តពោធិ៍សាត់ មានកូនស្រីម្នាក់ អាយុ១ឆ្នាំ។
តាមសំដីសម្តីស្រ្តីជាប្រពន្ធបាននិយាយថា មុនពេលកើតហេតុប្តីរបស់គាត់ ត្រឡប់មក ពីផឹកស៊ីជាមួយមិត្តភក្តិនកដល់ផ្ទះជួលស្រាប់តែបុរសជាប្តីបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ទើបស្រ្តីជាប្រពន្ធបាននិយាយថា បើស្រវឹងហើយដេកទៅកុំនិយាយច្រើនពេក ចាំស្វាងស្រាចាំនិយាយគ្នា បន្ទាប់មកនាងបានចេញពីបន្ទប់ហើយទៅផ្ទះជួលបងប្អូននៅ ម្តុំផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ទុកឲ្យបុរសជាប្តីនៅតែម្នាក់ឯង។
តាមប្រភបពត៌មានបានឲ្យដឹងថា ជនរងគ្រោះបាននិយាយថាពេលផឹកស៊ីស្រវឹងហើយ ជនរងគ្រោះបានយកទូរស័ព្ទមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាហើយដើរទៅបន្ទប់បាត់ទៅ។បន្ទាប់មកមិត្តភក្តិបានទូរស័ព្ទទៅលេខខាងលើចូលម្តង បន្ទាប់មកទូរស័ព្ទខាងលើទាក់ទងលែងចូលមិត្តភក្តិបានដើរមកមើលនៅផ្ទះជួលជនរងគ្រោះដោយចាក់សោពី ខាងក្នុង ហើយមានការសង្ស័យបានរាយការណ៍ប្រាប់មេការផ្ទះជួលដោយនាំគ្នាគាស់ទ្វារ ចូលទៅឃើញជនរងគ្រោះបានចងកនឹងធ្នឹមមាត់ទ្វារបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
ចំណែកប្រជាពលរដ្ឋឃើញហេតុការណ៍ដូចច្នេះបានទាក់ទងទៅប្រពន្ធជនរងគ្រោះដោយប្រាប់ថាប្តីរបស់នាងបានចងកស្លាប់បាត់ទៅហើយ ស្រ្តីជាប្រពន្ធបានវិលត្រឡប់មកវិញមិន ទាន់ដល់បន្ទប់ជួលផងបានសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាម ។សពត្រូវបានសមត្ថកិច្ចបានប្រគល់ក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក
កំណើត៕
ថោង ធីម