Friday, April 26, 2024
Homeព័ត៌មានជាតិចេញពី​ផឹក​ស៊ី​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្រ្វាំង​ដួល​ចូល​រថយន្ត​កិន​ស្លាប់

ចេញពី​ផឹក​ស៊ី​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្រ្វាំង​ដួល​ចូល​រថយន្ត​កិន​ស្លាប់

​ភ្នំពេញ ៖ យុវជន​២នាក់​ចេញ​ពី​ផឹក​ស៊ី​វិញ​បានជិះម៉ូតូ​លឿន​ពេកខ្លាច​បុក​រថយន្ត​នៅ​ខាងមុខ​បានចាប់​ហ្វ្រាំង​ម៉ូតូ​ទាំង​បង្ខំ​បណ្ដាលឲ្យ​ដួល​ម៉ូតូ​ ចូលទៅ​ក្នុង​រថយន្តមិនចាំម៉ាក​មួយគ្រឿង​ ធ្វើ​អោយ​បើក​រយះ​មុខ​ដូច​គេ​កាប់​មួយ​ពូថៅ​ស្លាប់​នៅ​និង​កន្លែង​ ចំនែក​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​បែក​ក្បាល​​ ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​១២និង​១៥នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៧​ទុលមុខ​និង​បុរី​ចំការ​មន​ ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន ។

ជនរងគ្រោះ​រងរបួស​ធ្ងន់​ឈ្មោះ​នួន​ អ៊ូប៉ៃ​ ភេទប្រុស​ អាយុ​១៩ឆ្នាំ ​មុខរបរ​កម្មករ​ ស្នាក់នៅ​ផ្ទះ​១៧៥៣​ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ព្រែក​តាឡុង​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ ។

សពជនរងគ្រោះ​មាន​ឈ្មោះ​ ដន់​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​មុខរបរ​សិស្ស ​ស្នាក់នៅ​ភូមិ​ទួល​រកា​  សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ ។

តាម​សំដី​បុរស​ដែល​រងរបួស​បែក​ក្បាល​បាននិយាយ​ថាពួកគេ​ទើប​និង​ចេញ​ពី​ដើរ​លេង​នៅកោះពេ​ជ្រ​វិញ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ចាក់អង្រែក្រោម​ ដោយបាន​ជិះម៉ូតូ​ធំ​ម៉ាក​KAWSAKI ពណ៌សរ​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FK 9990បានធ្វើដំនើរតាមផ្លូវ​ព្រះ​នរោត្ដម​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​និង​ស្រវឹង​ផង​នោះ​ ខណៈ​មកដល់​ចំនុចកើតហេតុ​ អ្នក​បើក​លឿន​ពេក​ រួច​ហើយ​ខ្លាច​ជ្រុល​ទៅបុក​និង​រថយន្ត​ដែល​នៅ​ខាងមុខ​ ទើបចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ទើប​បណ្ដាល​អោយ​ដួល​ម៉ូតូ​ចូល​ទៅក្រោម​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​មិនចាំ​ម៉ាក​និង​ពណ៌​ ដែល​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ ធ្វើ​អ្នក​បើកម៉ូតូ​ផ្ទុប​មុខ​ទៅ​ចំដែក​រថយន្ត​ពី​ក្រោយ​ បណ្ដាលឲ្យ​រយះ​ដូច​គេ​កាប់​មួយ​ពូថៅ​ហូរឈាម​ស្លាប់គួរឲ្យអនោច​អធម័​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង ។ចំនែក​បុរស​អង្គុយ​ខាងក្រោយ​រងរបួស​បែក​ក្បាល​ខាងក្រោយ​ហូរឈាម​ ត្រូវ​បានរថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ សុខលាភ​មេត្រី​  ។ ​​ភ្លាមៗ​នោះ​ដែលរថយន្ត​ដឹក​ដី​បានបន្ថែម​ល្បឿន​បើករត់​គេ​ខ្លួន​បាត់​ស្រមោល​  ។

ក្រោយ​ពេល​កើតហេតុ​សពជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួចបាន​រថយន្ត​ដឹក​សព​ដឹក​យក​ទៅតម្កល់នៅ​វត្ត​តាំង​កសាង​ដើម្បី​អោយ​សាច់ញាតិ​មកទទួល​យកទៅ​ធ្វើ​បុណ្យ​  ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​អធិការដ្ធាន​ខណ្ឌ​ចំការ​ដើម្បី​ប្រគល់​អោយ​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ​វិញ​  ៕

ណនរ៉ាត់

 

RELATED ARTICLES