Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអុីរ៉ង់ ជំទាស់នឹង វត្តមានអាមេរិក​ ក្នុង​កិច្ចចរចា សន្តិភាព នៅ​ស៊ីរី

អុីរ៉ង់ ជំទាស់នឹង វត្តមានអាមេរិក​ ក្នុង​កិច្ចចរចា សន្តិភាព នៅ​ស៊ីរី

អុីរ៉ង់៖ តាមការឲ្យដឹងពី​ ទីភា្នក់ងារព័ត៌មាន Tasnim រដ្ឋមន្ត្រី ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែង កាលពីថ្ងៃ​អង្គារថា​ ប្រទេស​របស់ លោក​បាន ​ប្រឆាំងនិង​ ការ​ចូល រួមរបស់ សហរដ្ឋអាមេរិក ​ក្នុង​ការ ​ចរចា​​ស្វែង រក​សន្តិភាព​ នៅពេល​ដ៏ខ្លីខាងមុខ នេះអំពី​ស៊ីរី​ ។

លោករដ្ឋមន្ត្រី​រូប នេះ​បាន​បង្ហើបថា​ យើង​មិន បាន​អញ្ជើញ​ សហរដ្ឋអាមេរិក​ ឲ្យ​មក​ចូលរួម ក្នុងកិច្ចការនេះឡើយ ហើយ​យើង​សូម​បដិសេធ​ចំពោះ ​វត្តមានរបស់ ​ប្រ​ទេសនេះ​ក្នុង​ កិច្ចប្រជុំ​ពិភាក្សា​ ឈានទៅ​រក សន្តិភាព​ក្នុង ប្រទេស​ស៊ីរី​ដែល​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍ក្រោយក្នុង ប្រទេស ​កាហ្សាក់ស្ថាន ។

របាយការណ៍បង្ហាញថា​ការ​ គូសបញ្ជាក់បែប នេះបាន​ធ្វើឡើង​បន្ទាប់ ពី​លោក Zarif និង​សមភាគីរុស្ស៊ី របស់លោក គឺលោក Sergei Lavrov បានធ្វើ ការ​ផ្លាស់ ប្តូរ​ទស្សនៈ​ គ្នា​ក្នុង ​ការពិភាក្សា អំពីសន្តិភាព​នៅ ប្រទេស​ស៊ីរី តាមរយៈ​ការ​ សន្ទនាតាម ​ទូរស័ព្ទ​កាល ពី​ថ្ងៃច័ន្ទ ។

ផ្អែកតាម​កិច្ចខិត ខំប្រឹងប្រែង​ផ្នែក ការទូត​ដ៏​​ខ្លាំងក្លា​ពី សំណាក់រុស្ស៊ី​ រដ្ឋាភិបាល ​តួកគី អ៊ីរ៉ង់និង​ស៊ីរី បូករួមទាំង ក្រុមប្រឆាំង​បាន​ចរចា​គ្នា​រហូត​ ឈានដល់​ ការ​ចុះ ​កិច្ចព្រមព្រៀង ​លើបទ ឈប់បាញ់ ​មួយ​កាល ពីដើមខែនេះ ។

ក្រោយមក​វា​ ក៏ត្រូវបានគេប្រកាស ថាការចរចា​ សន្តិភាព​ជុំថ្មី​មួយ ​រវាង​រដ្ឋាភិបាល​ ស៊ីរី​និង​ក្រុមប្រឆាំ ង​ក្នុងប្រទេស​នេះ​នឹង​ធ្វើបន្តទៅទៀត​ក្នុង​រដ្ឋធានី Astana ប្រទេស​ កាហ្សាក់ស្ថាន ​នៅថ្ងៃទី ​២៣មករាខា ងមុខនេះ ។

គួរកត់សម្គាល់ ផងដែរថា ​រដ្ឋាភិបាលរុស្ស៊ី និង​ តួកគី​បាន​អញ្ជីញ​ សហរដ្ឋអាមេរិក​ ឲ្យ​ចូលរួមក្នុង កិច្ចពិភាក្សា នោះផងដែរ ។

RELATED ARTICLES