Saturday, April 20, 2024
Homeព័ត៌មានជាតិជនជាតិកូរ៉េ ធ្លាក់ពីលើពិដានកម្ពស់៥ម៉ែត្រ ស្លាប់​

ជនជាតិកូរ៉េ ធ្លាក់ពីលើពិដានកម្ពស់៥ម៉ែត្រ ស្លាប់​

ភ្នំពេញ ៖ ​ជនជាតិកូរ៉េ ជាមេការជាងម៉ាស៊ីនម្នាក់ ឡើងទៅ​ពិនិត្យ​កង្ហាលបឺត​ខ្យល់ ដាក់នៅក្នុងពិដាន​ដានជាន់ទី១ អង្គុយថយក្រោយធ្លាក់ចុះមកក្រោម បោកក្បាលស្លាប់ នៅក្នុងអគារការដ្ឋាន​សាងសង់កម្ពស់២២ជាន់ ហុង​ តុងឡែន ស្ថិតនៅតាមបណ្តោយផ្លូវ១០៦ ​ភូមិ២សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ​។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ SHIM KYUBONG ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាមេការជាងម៉ាស៊ីន ស្នាក់នៅ Decastle ​សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីមិត្តភក្តិដែលធ្វើការជាមួយ មានឈ្មោះ​ KIM INHWI បានប្រាប់ឲ្យដឹងថានៅវេលា​ម៉ោង​១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃកើតហេតុ ​ជនរងគ្រោះនិងរូបគេបាននាំគ្នាដើរទៅអគារជាន់ទីមួយក្រោមដី នៅពេលទៅដល់ បានយករន្ទាដាក់ឡើងទៅមើលកង្ហាបឺតខ្យល់ តើកង្ហានោះដំណើរការឬក៏អត់? ដំណើរការរួច ហើយជនរងគ្រោះបានយក​ម៉ាស៊ីនថតរូបយកទៅថតកង្ហាបឺតខ្យល់ នៅពេលថតរូបកង្ហានោះហើយ ក៏នាំគ្នាចុះមកវិញ នាំគ្នាបើកមើលឃើញរូបភាពអត់ច្បាស់ ជនរងគ្រោះបានឡើងទៅលើម្តងទៀត ដើម្បីថតរូបកង្ហា​តាមបំពង់ខ្យល់ដ៏ធំនោះ គឺឡើងទៅម្នាក់ឯងទេ ខណៈពេលជនរងគ្រោះ​អង្គុយលើពិដានថត បានរំកិលខ្លួនថយចំប្រឡោះប្រហោងបំពង់ខ្យល់ ក៏បានធ្លាក់ចុះមកលើបេតុង កំពស់​៥ម៉ែត្រ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង២និង៣០នាទីថ្ងៃត្រង់ ក្រុមគ្រូពេទ្យជួយសង្គ្រោះ​ដល់ម៉ោង៥​ល្ងាច ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពេលកើតហេតុ មិត្តភក្កិរបស់ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ​នៅការដ្ឋានកន្លែងកើតហេតុ។ ចំណែកសព​ ខាងក្រុមហ៊ុនតម្កល់​នៅមន្ទីរពេទ្យកាល់ម៉ែតមួយយប់សិន រង់ចាំព្រឹកស្អែក ទើបដឹកយកទៅបូជានៅវត្តស្ទឹងមានជ័យ៕

RELATED ARTICLES