Friday, April 26, 2024
Homeព័ត៌មានជាតិសង្ស័យ​សតិ​មិន​ប្រ​ក្រតី​លោត​ពី​លើ​ស្ពាន​អា​កាស​៧មករា​ សម្លាប់​ខ្លួន

សង្ស័យ​សតិ​មិន​ប្រ​ក្រតី​លោត​ពី​លើ​ស្ពាន​អា​កាស​៧មករា​ សម្លាប់​ខ្លួន

ភ្នំពេញ៖ បង្កឲ្យមានការផ្អើលឆោឡោបន្ទាប់ពីបុរសម្នាក់សង្ស័យសតិមិនប្រក្រតីហើយ ស្រវឹងស្រាបានរត់ឡើងលើស្ពានអាកាស៧មករាហើយលោតសម្លាប់ខ្លួនបណ្តាលឲ្យរង​របួសយ៉ាងដំណំកាលពីវេលាម៉ោង​១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាស៧មករា ខាងលិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសាក្សីជាអ្នករត់ម៉ូតូឌុបនិងរត់រ៉ឺម៉កម៉ូតូប្រចាំនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បាន
អោយ​ដឹងថា បុរសខាងលើតែងតែនៅក្រោមស្ពានជារៀងរាល់ថ្ងៃ ​នៅមុនពេលកើតហេតុក៏បានឃើញគាត់ដើរឡើងតាមស្ពានអាកាស៧មករាទិសដៅពីលិចទៅកើតបានបន្តិចស្រាប់តែគាត់បានលោតចុះពីលើស្ពានធ្លាក់មកលើផ្លូវនៅមុខស្ថានីយប្រេងឥន្ធនៈកាល់តិចបណ្តាលឲ្យរងរបួសកែងដៃនិងជង្គង់ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាបុរសខាងលើស្ថិតក្នុងសភាពស្រវឹងស្រាហើយមានសតិ​ហាក់មិនប្រក្រតី ប៉ុន្តែកន្លែងដែលលោតពីលើស្ពាននោះមានកម្ពស់ប្រមាណ៤ម៉ែត្រធ្លាក់​ទៅខាង​ក្រោមមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទេភ្លាមៗនោះត្រូវបានអ្នករត់ម៉ូតូឌុបដែល​ឃើញ​ហេតុការណ៍បាននាំគ្នារត់ទៅជួយលើកយកទៅដាក់ក្រោមស្ពានខ្លាចមានរថយន្តឬ​ម៉ូតូ​ចាប់​ហ្រ្វាំងមិនទាន់បុករងរបួសទៀត ។

ដោយឡែកបុរសដែលលោតពីលើស្ពានប៉ុនប៉ងសម្លាប់ខ្លួនមិនបានសម្រេចនោះមានអាយុ ប្រមាណ៤០ឆ្នាំ គ្រាន់តែដឹងថាឈ្មោះបូរ៉ាហើយបុរសរូបនោះនិយាយបានទំាងអស់ តែនិយាយស្តាប់អត់យល់មិនដឹងថាចង់និយាយពីអ្វី ។

ក្រោយកើតហេតុមេភូមិត្រពាំងឈូកបានមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមះដឹក​យកទៅព្យាបាលតែបុរសរូបនោះមិនចង់ទៅព្យាបាលទេទម្រាំតែដឹកយកទៅសង្គ្រោះបាន ។

​ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានបន្តទៀតថា នៅខាងក្រោមស្ពានអាកាស៧មករា គេសង្កេតឃើញមានក្មេងអនាថាមកដេកខាងក្រោមស្ពាននេះតាំងយប់ជ្រៅរហូតដល់ព្រឹក ជាក់ស្តែងពេល​បុរសខាងលើបានលោតពីលើស្ពានសម្លាប់ខ្លួនក៏មានយុវជនម្នាក់ដេកលក់យ៉ាងសុខស្រួលផងដែរ ៕

ង៉ូវ ឌីណា

RELATED ARTICLES