Wednesday, April 24, 2024
Homeព័ត៌មានជាតិបង​ប្អូន​គេ​ឈ្លោះ​គ្នា ចូល​ឃាត់ ត្រូវ​២​ដងចប​ផុង​លលាដ៍

បង​ប្អូន​គេ​ឈ្លោះ​គ្នា ចូល​ឃាត់ ត្រូវ​២​ដងចប​ផុង​លលាដ៍

ភ្នំពេញ ៖ យុវជនម្នាក់ ឃើញ២នាក់បង ប្អូន ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា កើតមាន ជម្លោះវាយតប់គ្នា ក៏ចូលទៅឃាត់ ស្រាប់តែ ត្រូវ២នាក់បងប្អូននោះ ជ្រុលដៃវ៉ៃ២ដងចបចំ ក្បាល បណ្តាលឱ្យផុងលលាដ៍ក្បាល សន្លប់ស្តូក ស្តឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់ឈ្មោះ នៅឡើយ គ្រាន់តែដឹងថា មានអាយុប្រមាណ ជាង២០ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល ទីតាំងកើតហេតុខាងលើ។ ចំណែក ជនបង្កហេតុ២នាក់បងប្អូន ក៏មិនត្រូវបានស្គាល់ ឈ្មោះដូចគ្នា គ្រាន់តែដឹងថា ជាកម្មករដូចគ្នា និងស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

តាមសម្តីនារីជាប្អូនស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនបង្កហេតុ២នាក់បងប្អូន ដែលស្នាក់នៅបន្ទប់ ជួលក្បែរគ្នាបានកើតមានជម្លោះតឹងសរសៃក ដាក់គ្នា រហូតឈានដល់អំពើហិង្សាវាយតប់គ្នា ឃើញបែបនេះ បងប្រុសរបស់នាង (ជនរងគ្រោះ) បានស្ទុះចូលទៅឃាត់អ្នកទាំង២ កុំឱ្យ ឈ្លោះគ្នា ស្រាប់តែត្រូវបងប្អូនគេវាយត្រូវ២ ដងចបចំក្បាល បណ្តាលឱ្យបងប្រុសរបស់នាង ដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ២នាក់បងប្អូន ដែល មានជម្លោះនឹងគ្នាបាននាំគ្នារត់គេចខ្លួនបាត់ ស្រមោលអស់ បន្សល់ទុកជនរងគ្រោះ សន្លប់ ស្តូកស្តឹង និងត្រូវបានសាច់ញាតិប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មក សាច់ញាតិបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍តាមចាប់ខ្លួនជនបង្កហេតុទាំង ២នាក់ មកទទួលខុសត្រូវចំពោះមុខច្បាប់

RELATED ARTICLES