Friday, March 29, 2024
Homeព័ត៌មានជាតិបុរសស្រវឹង​ដើរ​ធ្លាក់ទឹក​ប្រឡាយ ស្លាប់​ចោល​ប្រពន្ធកូន

បុរសស្រវឹង​ដើរ​ធ្លាក់ទឹក​ប្រឡាយ ស្លាប់​ចោល​ប្រពន្ធកូន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានដើររអិលជើងធ្លាក់ ចូលទៅក្នុង​ប្រឡាយទឹក ហែលមិនរួច ក៏បណ្តាល ឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យ មានការ​ភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹក ក្បែរផ្លូវលំ ស្ថិត​ក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ។

បុរសរងគ្រោះ ដែលលង់ទឹកស្លាប់នោះ មានឈ្មោះកាន់ សុខគង់ ហៅដា អាយុ៣៣ ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះសៅ វី អាយុ២៩ឆ្នាំ និង មានកូនស្រី២នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅ ភូមិ-ឃុំកើត​ហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្ស ប្រមឹក តែង​ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និង មិនសូវហូបបាយទឹកនោះទេ។ នៅមុនពេល កើតហេតុ ជនរង​គ្រោះបានដើរចេញទៅផឹកស្រា រួចបាត់ខ្លួនតាំងពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ ដោយមិន​ឃើញវិលត្រឡប់មកផ្ទះ វិញទេ ហើយភ្លាមៗនោះ ក្រុមគ្រួសារបានចែក ផ្លូវគ្នាតាមរកជនរង​គ្រោះ​ដែរ តែមិនប្រទះឃើញ សោះ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ក៏មាន​អ្នកភូមិ​បានប្រទះឃើញ ជនរងគ្រោះអណ្តែតទឹកប្រឡាយក្បែរផ្លូវស្លាប់ ក៏ប្រញាប់រត់មកប្រាប់​ក្រុមគ្រួសារឱ្យដឹង នាំគ្នា ទៅមើលដល់ទីតាំងកើតហេតុ ក៏ប្រទះឃើញ ថា ពិតជាសពជនរង​គ្រោះដែលបានដើរបាត់ ពីផ្ទះ១យប់ប្រាកដមែន។ បន្ទាប់មក ក្រុមគ្រួសារ និងអ្នកភូមិ បាននាំគ្នា​ស្រង់សពឡើងមកលើគោក រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរង​គ្រោះពិតជាស្លាប់ ដោយសារលង់ទឹក- ប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរង​គ្រោះ អាចផឹកស្រាស្រវឹងខ្លាំងពេក ហើយ ក៏ដើររអិលជើងធ្លាក់ចូលប្រឡាយក្បែរផ្លូវ ទើបមិន​អាចហែលរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់ បែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES