Friday, March 29, 2024
Homeព័ត៌មានជាតិស្រឡាញ់គ្នា​ពេក ម៉ែបំបែក​ស្នេហា កូន​ក្រមុំឱប​បង្វេច រត់​តាម​សង្សារ

ស្រឡាញ់គ្នា​ពេក ម៉ែបំបែក​ស្នេហា កូន​ក្រមុំឱប​បង្វេច រត់​តាម​សង្សារ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ បាន ទាក់ទងស្នេហាជាមួយយុវជនម្នាក់ រហូតស្នេហា ផ្អែមស្អិត ក្លាយជាកូសង្សារ តែត្រូវឪពុកម្តាយ រារាំងបំបែកស្នេហ៍ ទើបនាងក្រមុំដាច់ចិត្តរត់ ចោលផ្ទះ ចេញពីខេត្តរតនគិរី ឡើងរថយន្ត តាក់ស៊ី ចេញមកជួបប្រុសស្នេហ៍ដល់ខេត្តកំពង់ស្ពឺ ធ្វើឱ្យស្ត្រីជាម្តាយខឹងក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់ភាគីប្រុស យកទៅចាត់ការតាមច្បាប់ ដោយចោទប្រកាន់ថា បានចាប់ពង្រាត់កូនស្រី របស់គាត់ចេញពីផ្ទះ។

ករណីគូស្នេហ៍វ័យក្មេងជម្នះចិត្តឪពុកម្តាយ ហើយត្រូវឪពុកម្តាយតាមបំបែក រហូតដល់ដាក់- ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនភាគីប្រុសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។

យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះផល ដាណែត អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិកើត- ហេតុខាងលើ។ ចំណែកភាគីស្រីជាសង្សារ មាន ឈ្មោះតាំង សុផាន់ម៉ៃ អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា មានលំនៅក្នុងភូមិថ្មី សង្កាត់១ ក្រុងបានលុង ខេត្តរតនគិរី។

តាមសម្តីភាគីស្រី បានរៀបរាប់ប្រាប់ថា នាងនិងសង្សារឈ្មោះផល ដាណែត បានជួប ស្គាល់គ្នាតាំងពីអំឡុងបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០១៦ កន្លងទៅ ដោយកាលនោះ យុវជនជា សង្សារបានទៅធ្វើជាងផ្សារដែក នៅជាប់ផ្ទះ របស់នាង ឯខេត្តរតនគិរី ហើយក៏មានទំនាក់- ទំនងជាមួយគ្នា រហូតដល់បាក់ចិត្តលង់ស្នេហ៍ ចំពោះគ្នាទៅវិញទៅមក និងធ្លាប់បានសន្យា ស្បថស្បែថែរក្សាក្តីស្នេហ៍មួយនេះទៀតផង ហើយយុវជនជាសង្សារក៏ស្រឡាញ់នាងពិត- ប្រាកដដោយសន្យាចូលស្តីដណ្តឹងយកនាងជា ប្រពន្ធនៅពេលអនាគត។

នាងក្រមុំតាំង សុផាន់ម៉ៃ បានបន្តថា ក្រោយមកទំនាក់ទំនងស្នេហារបស់ពួកនាង បានបែកធ្លាយដឹងដល់ឪពុកម្តាយរបស់នាង ស្រាប់តែពួកគាត់មិនពេញចិត្ត ក៏ព្យាយាមរារាំង មិនឱ្យនាងជួបប្រុសជាទីស្រលាញ់ឡើយ ពោលគឺ ចេះតែបង្ខំឱ្យនាងផ្តាច់ទំនាក់ទំនងជាមួយបុរស ជាសង្សារ តែនាងមិនព្រម។ បន្ទាប់មក យុវជន ជាសង្សារបានត្រឡប់ទៅស្រុកកំណើតនៅឯ ខេត្តកំពង់ស្ពឺ វិញបាត់ទៅ ប៉ុន្តែពួកនាងនៅតែ បន្តទាក់ទងគ្នាតាមទូរស័ព្ទជានិច្ច។ រហូតមក ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ដោយសារ ឪពុកម្តាយព្យាយាមរារាំងមិនឱ្យនាងនិងប្រុស ស្នេហ៍ជួបគ្នាតទៅទៀត ចំណែកនាងបានលង់ ស្នេហ៍លើបុរសជាសង្សារដកចិត្តលែងរួចទៅ ហើយ ទើបនាងសម្រេចចិត្តចោលម៉ែឪ យក សង្សារ ដោយបានរៀបបង្វេចខោអាវ លួចរត់ ចេញពីផ្ទះឡើង ជិះរថយន្តតាក់ស៊ី ចេញពីខេត្ត រតនគិរី សំដៅទៅរកប្រុសស្នេហ៍។ លុះពេល នាងធ្វើដំណើរមកដល់រង្វង់មូលចោមចៅ ស្ថិត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជ- ធានីភ្នំពេញ នាងបានទូរស័ព្ទហៅប្រុសស្នេហ៍ ឱ្យមកទទួល និងបន្ត ទៅស្នាក់នៅស្រុកកំណើត ខាងប្រុសតែម្តង ស្រាប់តែមិនបានប៉ុន្មានម៉ោង ផង ក៏ត្រូវឪពុកម្តាយនាងប្តឹង ឱ្យសមត្ថកិច្ចចាប់ ឃាត់ខ្លួនយុវជនជាសង្សាររបស់នាងតែម្តង។

ភាគីស្រី បានបញ្ជាក់ថា ពួកនាងពិតជា ស្រលាញ់គ្នាខ្លាំងណាស់ និងចង់បានគ្នាជាប្តី ប្រពន្ធ រួមរស់តទៅអនាគត ហេតុនេះពួកនាង ស្នើសុំឱ្យសមត្ថកិច្ច ពិសេសឪពុកម្តាយ អនុគ្រោះ យោគយល់បំពេញបំណងប្រាថ្នារបស់ពួកនាង ផង កុំបំបែកបំបាក់ស្នេហាពួកនាងអី។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីឪពុកម្តាយខាងស្រីថា យុវជន ខាងលើ បានពង្រាត់កូនស្រីរបស់ពួកគាត់ ចេញ ពីផ្ទះឯខេត្តរតនគិរី មកសំងំរួមរស់នៅខេត្តកំពង់ស្ពឺ ទើបភ្លាមនោះ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនយុវជន រូបនោះមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ ផល ដាណែត បានអះអាងថា រវាងរូបគេនិង នារីជាសង្សារ ពិតជាស្រលាញ់គ្នាមែន ហើយ រូបគេចង់បាននាងជាគូអនាគត តែត្រូវម្តាយ ខាងស្រីជំទាស់ រហូតដល់នារីជាសង្សារទ្រាំលែង បានក៏រត់មកជួបរូបគេដល់ស្រុកកំណើត ពោលគឺ រូបគេមិនបានចាប់ពង្រាត់នាងមកនោះទេ។ យ៉ាងណា រូបគេទទូចសុំឱ្យឪពុកម្តាយខាងស្រី ជួយ បំពេញបំណងពួកគេផង ព្រោះពួកគេទាំងពីរ នាក់ ពិតជាមិនអាចរស់នៅដោយខ្វះគ្នាបាន ឡើយ។

ទោះជាយ៉ាងណា យុវជនខាងលើ ត្រូវ បានសមត្ថកិច្ចខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនទៅប្រគល់ ឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនខេត្តរតនគិរី ដើម្បីចាត់ការបន្ត តាមនីតិវិធី៕”អ៊ុំ ណូន

RELATED ARTICLES