Thursday, April 25, 2024
Homeព័ត៌មានជាតិសន្តិសុខក្លឹប មីតណាយ ចាប់វាយភ្ញៀវចូលកម្សាន្ត ដោយមានជម្លោះក្នុងក្លឹប

សន្តិសុខក្លឹប មីតណាយ ចាប់វាយភ្ញៀវចូលកម្សាន្ត ដោយមានជម្លោះក្នុងក្លឹប

ភ្នំពេញ ៖ យុវជន៤នាក់ចូលក្លឹបផឹកស៊ីរាំកម្សាន្ត ឈ្លោះប្រកែកគ្នា ត្រូវសន្តិសុខយាមនៅក្នុងក្លឹបមីតណាយ វាយទក់សាច់ ហើយចាប់បញ្ជូនទៅក្រសួងមហាផ្ទៃ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា នៅចំណុចក្លឹបមីតណាយ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។


ប្រភពព័ត៌មានពីជនបង្កនិងភ្ញៀវដែលចូលទៅរាំកម្សាន្តនៅក្នុងក្លឹបខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ បានចូលទៅផឹកស្រានិងរាំកម្សាន្ត ក៏បានឈ្លោះប្រកែកជាមួយជនមួយក្រុមទៀត ក៏ត្រូវសន្តិសុខយាមក្នុងក្លឹប ចាប់វាយបណ្តាលឲ្យពួកគេរងរបួសធ្ងន់ទាំង៤នាក់ ហើយបានចាប់ឃាត់ខ្លួនពួកគេ ព្រោះម្ចាស់ក្លឹបខាងលើពាក់ផ្កាយមួយលើស្មា នៅក្រសួងមហាផ្ទៃ បានចាប់ពួកគេបញ្ជូនទៅក្រសួងមហាផ្ទៃ ទោះបីជាសមត្ថកិច្ចមូលដ្ធានចុះទៅអន្តរាគមន៍យ៉ាងណា ក៏ថៅកែក្លឹបមិនបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ធានយកទៅសួរនាំនៅប៉ុស្តិ៍ឡើយ ។
ចំណែកតំណាងខាងក្លឹបមីតណាយ បានឲ្យដឹងថា ជនបង្កបានចូលទៅផឹកស៊ីនៅក្នុងក្លឹបវាយតប់គ្នាបង្កភាពរញ៉េរញ៉ៃនិងវាយបំផ្លាញរបស់ក្នុងក្លឹបទើបត្រូវឃាត់ខ្លួនបែបនេះ ។
ក្រោយពេលកើតហេតុយុវជនទាំង៤នាក់ ត្រូវបានម្ចាស់ក្លឹបនាំទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការដោះស្រាយ ៕

RELATED ARTICLES