Friday, May 10, 2024
Homeព័ត៌មានជាតិលក់មាន់ចាយលុយមិនគ្រប់ ដូរលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

លក់មាន់ចាយលុយមិនគ្រប់ ដូរលក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ : បុរសម្នាក់ជាអ្នកលក់មាន់នៅផ្សារចោមចៅ ចាយលក់មិនគ្រប់ ប្ដូររបរមកលក់ថ្នាំ ញៀន ពេលយកថ្នាំទៅលក់ឲ្យគេ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ បានឃាត់ចាប់វាយខ្នោះ កាល វេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សារប៉េសេ តាមផ្លូវ៣៧១ ក្រុម៥ ស្ថិតនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ថា ជនសង្ស័យមានឈ្មោះ ចាន់ ណារិទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់មាន់នៅផ្សារចោមចៅ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសារភាពថា ខ្លួនទិញថ្នាំញៀន៨មឺុនរៀល ដោយបានទិញពីម្ដុំបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ហើយយកមករំលែកលក់បន្ត ក្រោយមកក៏មានបុរសទូរស័ព្ទឲ្យជួយយកថ្នាំញៀន១កញ្ចប់ តម្លៃ៥មឺុនរៀល ហើយក៏ជិះម៉ូតូឌុបមកដល់ផ្លូវ៣៧១ ក៏ត្រូវសមត្ថកិច្ចឃាត់ឆែកឃើញថ្នាំញៀននៅហាប៉ាវខោ និងបានយកមកប៉ុស្តិ៍តែម្ដង ។

សមត្ថកិច្ចបន្តថា ដោយកម្លាំងព្រហ្មទណ្ឌខណ្ឌដឹកនាំល្បាតសហប៉ុស្តិ៍ ក៏ឃើញបុរសម្នាក់ឈរនៅលើផ្លូវ៣៧១ ហើយពេលឃើញសមត្ថកិច្ចក៏រត់ចុះមកផ្សារប៉េសេ ហើយសង្ស័យដេញឃាត់បានឆែកឆេររកឃើញថ្នាំក្រាមសថ្លា១កញ្ចប់ ថង់តូច ហើយក៏យកមកសាកសួរនាំនៅប៉ុស្តិ៍ ក្រោយពីសាកសួរនាំរួច ជនសង្ស័យបានសារភាពថាបានទិញពីគេយកមកលក់បន្ត ពេលឈរចាំលក់ក៏ត្រូវសមត្ថកិច្ចឃាត់ ហើយលុះដល់ម៉ោង២រសៀល យកជនសង្ស័យទៅឆែកឆេរនៅបន្ទប់ជួលរបស់ជនសង្ស័យ ដើម្បីរកថ្នាំញៀន ខ្លាចយកលក់ទុក ក្រោយពីចុះត្រួតពិនិត្យ រួមទាំងមានអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ តែរកមិនឃើញវត្ថុតាងអ្វីទេក្រោយមកយកជនសង្ស័យត្រឡប់មកវិញ និងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត ៕

ជនសង្ស័យជួញដូរថ្នាំញៀន ចាន់ ណារិទ្ធិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
RELATED ARTICLES