Friday, April 26, 2024
Homeសន្ដិសុខសង្គមផ្អើលនៅសណ្ឋាគារតាន់ ថាវ័រ ដោយសារសមត្ថកិច្ច...

ផ្អើលនៅសណ្ឋាគារតាន់ ថាវ័រ ដោយសារសមត្ថកិច្ច…

ភ្នំពេញ ៖ កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀន និងបក្សពួកបានចំនួន៥នាក់ ក្នុងនោះបុរសជាជនជាតិនីហ្សេរីយ៉ាម្នាក់ ស្រី៣នាក់ មានម្នាក់ជាសង្សារនិងប្រុសម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀន៨កញ្ចប់ ថ្នាំអក្សរ WY ចំនួន១គ្រាប់ជញ្ជីងថ្លឹងថ្នាំញៀន១ និងឧបករណ៍ជក់១កំប្លេ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី០៨ ខែមករា នៅចំណុចក្នុងមុខសាលាមត្តេយ្យភូមិភ្នាតផ្លូវបេតុងភូមិភ្នាតសង្កាត់ស្ទឹងមានជ័យខណ្ឌ មានជ័យ។


កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះនៅ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំមុខរបរនិស្សិត ស្នាក់នៅផ្ទះលេខNW100 ផ្លូវលេខ២១ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅចំណុចក្នុងមុខសាលាមត្តេយ្យភូមិភ្នាត ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងនោះដកហូតវត្ថុតាងមានក្រាមពណ៍សថ្ លាចំនួន០៨កញ្ចប់តូច នាំយកទៅសាកសួរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនម្នាក់យកទៅសួរនាំ ទើបឈានទៅឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀតមានបុរសជាជនជាតិនីហ្សេរីយ៉ា និងសង្សារម្នាក់ព្រមទាំងស្រ្តី២នាក់ទៀតនៅសណ្ឋាគារ តាន់ ថាវ័រ ស្ថិតនៅតាមផ្លូវ៤៦៦ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩

 

 

 

 

 

 

 

 

 

 

 

 

ខែ មករា ឆ្នាំ ២០១៧។ ជនសង្ស័យទី១ មានឈ្មោះ ឯម លក្ខណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេការខារ៉ាអូខេ
ស្នាក់នៅសណ្ឋាគារតាន់ ថាវ័រ បន្ទប់លេខ៥០៣ ជាន់ទី៥ រយៈពេល៤ថ្ងៃមក ហើយ មានថ្នាំញៀនក្រាមសថ្លា ចំនួន២៥កញ្ចប់តូច ដាក់ក្នុងកំណាត់ទុយោជ័រ២៥កំណាត់ និងក្រាមសថ្លា ៣កញ្ចប់ធំ ជនសង្ស័យទី២ មានឈ្មោះ ម៉ៅ សាទុម ភេទស្រី អាយុ៣៤ឆ្នាំមុខរបរ ធ្វើការនៅខារ៉ាអូខេនៅមជ្ឍមណ្ឌលកំសាន្តរ៉ក់ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងត្របែក ខណ្ឌចំការមននៅយប់កើតហេតុ ដើរលេងជ្រុលបានមកសុំបន្ទប់សណ្ឋាគារស្រ្តីជាមេការស្នាក់នៅជាមួយ ដោយស្នាក់នៅបន្ទប់លេខ៥០៣ ជាន់ទី៥ ចំណែកសង្ស័យទី៣ មានឈ្មោះ សុខ ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនិស្សិតស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវជាមិត្តស្រីរបស់បុរសជនសង្ស័យ ទី៤ មានឈ្មោះ OBIOMA KINGSLRY OLIKEZE អាយុ៣៤ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ស្នាក់នៅបន្ទប់លេខ៤០៤ នៅជាន់ទី៤ សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំ WY ចំនួន១គ្រាប់និងឧបករណ៍ជក់១កំប្លេ ។

 

 

 

 

 

 

 

 

 

 

 

 

លោក ម៉េង វិមានតារា ជាអធិការរងខណ្ឌមានជ័យ បានប្រាប់ថា កម្លាំងល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជួញដូរគ្រឿងញៀន យកទៅសួរនាំ តើបានទិញថ្នាំញៀនពីណាមក? និងបានប្រើតាមជំនាញជនសង្ស័យបានឆ្លើយប្រាប់ថា ទិញពីស្រ្តីម្នាក់ដែលស្នាក់នៅសណ្ឋាគារខាងលើ ក៏បានស្នើសុំយោបល់លោកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីទៅបង្រ្កាបស្រ្តីជាមេក្លោងជួញដូរស្រ្តីម្នាក់។ ក្រោយពីមានការអនុញ្ញាតចុះអនុវត្តនិងសហការ

ជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការរាជធានីភ្នំពេញ និងកម្លាំងអន្តរាគមន៍ ចូលរួមដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះឆែកឆេរ២ បន្ទប់នៅក្នុសណ្ឋាគារ និងធ្វើការឃាត់ខ្លួនបាន៤នាក់ រួមនិងបុរសជនជាតិស្បែកខ្មៅ ហើយធ្វើកំណត់ហេតុរួច ក៏បញ្ជូននិងវត្ថុតាងរួមយយកទៅអធិការដ្ឋានខណ្ឌមានជ័យ បើសាកសួរនាំពាក់ព័ន្ធនិងបញ្ជូនទៅតុលាការបើជនសង្ស័យក្នុងចំណោម៤នាក់ មិនមានពាក់ព័ន្ធ និងធ្វើការអប់រំឬឲ្យសាច់ញាតិមកធានាត្រឡប់ទៅវិញ ៕

RELATED ARTICLES