Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំថៃ ​ថា​ការបោះឆ្នោត ​សកល​នឹង ​ធ្វើ​ឡើង​ឆ្នាំ២០១៧នេះ

មេដឹកនាំថៃ ​ថា​ការបោះឆ្នោត ​សកល​នឹង ​ធ្វើ​ឡើង​ឆ្នាំ២០១៧នេះ

ព័ត៌មានតំបន់អាស៊ា​ន

ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃ​ លោក ប្រាវីត វង្សស៊ូវ៉ាន់ បាន​ថ្លែងកាល ពីថ្ងៃ​ពុធ​ថា​ការ បោះ​ឆ្នោត​សកល​ នឹង​​​ប្រារព្ធធ្វើ​ ឡើង​នៅ​ឆ្នាំ​ ២០១៧ នេះ​បន្ទាប់ពី​មានមន្ទិល សង្ស័យ​មួយ ចំនួន​ត្រូវបាន គេ​លើក ឡើង​តាមរយៈ​ សមាជិក​សភាជាតិ ​របស់ថៃ ។

ការបោះឆ្នោត ​នៅពេល​ខាង មុខរបស់ថៃ​ នឹង​ធ្វើ​ឲ្យ​ ប្រសើរ​ឡើង​ វិញ​នូវ​អំណាច​ ស៊ីវិល​ផ្អែក តាម​លទ្ធផល នៃការធ្វើរដ្ឋប្រហារ កាលពី ឆ្នាំ​២០១៤​​ហើយ​ក៏នឹង​ ក្លាយជា ​លើកទី​១ ​នៃ​ការ​ គ្រប់គ្រង​ ក្រោម​ដំបូង រដ្ឋធម្មនុញ្ញថ្មី​ និង បាន​ឆ្លង កាត់ការ អនុម័ត​តាម​ ការ​ធ្វើ​ប្រជា មតិ​មួយកាលពីឆ្នាំ ទៅ​ ដែលអ្នករិះគន់​ បាន​លើក ឡើងថានឹង​ ធ្វើឲ្យប្រាកដ ​អំពី​កា​រធ្វេសប្រហែស ​របស់​យោធា ​ក្នុងការ​​បោះ ឆ្នោត​ជ្រើស រើសរដ្ឋាភិបាល ។

លោក ឧបនាយក រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង ការពារ ជាតិ​ថៃ​បាន​ ថ្លែងប្រាប់​ក្រុម អ្នកសារព័ត៌មាន​នៅ ​ទីក្រុងបាងកក​ថា​ យើង​មិនអាច​ផ្លាស់ប្តូរវា​បានឡើយ ។ ការបោះឆ្នោត ​នេះមាន ​គម្រោង​នៃ​កា​ល​បរិច្ឆេទ ក៏ដូចជាពេលវេលា​របស់វា​ ។ ចំណែកអ្វី​ ដែល ​​សភានីតិបញ្ញត្តិលើក ឡើងនោះ​គឺ ជា​បញ្ហា របស់ពួកគេ ។

ចំណែក​សមាជិក ​សភា​នីតិបញ្ញត្តិ​មួយ រូប​ដែល​ត្រូវបាន តែងតាំង ដោយ​ក្រុមយោធា ​បាន​បង្ហើប​កាល ពីថ្ងៃច័ន្ទ​ការ​ បោះឆ្នោត​ នឹង​ចាំបាច់ ត្រូវ​ពន្យាពេល​រហូតដល់​ឆ្នាំ​២០១៨ ដើម្បី​ អនុញ្ញាត​ឲ្យ​មាន​ ពេលវេលា​ ក្នុងការ​ឆ្លងការ អនុម័ត​នៅ​ សភា​ដែលជា បុព្វហេតុ​ចាំបាច់ ក្នុងការ​ព្យួរ ព្រឹត្ត​ការណ៍នេះ​​។

រីឯលោក ​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអ៊ូឆា ដែលជា​អតីត ​ប្រមុខកងទ័ព​ បាន​ដឹកនាំ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល ​ជាប់ឆ្នោត​មុន កាលពីឆ្នាំ២០១៤ ​បាន​រិះរក ​មធ្យោបាយ​លុប បំបាត់​នូវ​ ក្តីបារម្ភ​ចំពោះ ​រដ្ឋាភិបាល យោធារបស់ លោក​​ដែល អាចពន្យាពេល​ ក្នុងការ​ស្តារ ឡើងវិញនូវ ប្រជាធិបតេ​យ្យ​​ដោយ​ទាត់ចោលការ​ ពិភាក្សាក្នុង ចំណោម​អ្នក​ នយោបាយ ​នានា​ដែល​ការ បោះឆ្នោត​ នឹងត្រូ​វ​បាន​ពន្យាពេល​។

 

RELATED ARTICLES