ព័ត៌មានតំបន់អាស៊ាន
ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង្សស៊ូវ៉ាន់ បានថ្លែងកាល ពីថ្ងៃពុធថាការ បោះឆ្នោតសកល នឹងប្រារព្ធធ្វើ ឡើងនៅឆ្នាំ ២០១៧ នេះបន្ទាប់ពីមានមន្ទិល សង្ស័យមួយ ចំនួនត្រូវបាន គេលើក ឡើងតាមរយៈ សមាជិកសភាជាតិ របស់ថៃ ។
ការបោះឆ្នោត នៅពេលខាង មុខរបស់ថៃ នឹងធ្វើឲ្យ ប្រសើរឡើង វិញនូវអំណាច ស៊ីវិលផ្អែក តាមលទ្ធផល នៃការធ្វើរដ្ឋប្រហារ កាលពី ឆ្នាំ២០១៤ហើយក៏នឹង ក្លាយជា លើកទី១ នៃការ គ្រប់គ្រង ក្រោមដំបូង រដ្ឋធម្មនុញ្ញថ្មី និង បានឆ្លង កាត់ការ អនុម័តតាម ការធ្វើប្រជា មតិមួយកាលពីឆ្នាំ ទៅ ដែលអ្នករិះគន់ បានលើក ឡើងថានឹង ធ្វើឲ្យប្រាកដ អំពីការធ្វេសប្រហែស របស់យោធា ក្នុងការបោះ ឆ្នោតជ្រើស រើសរដ្ឋាភិបាល ។
លោក ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ ជាតិថៃបាន ថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាននៅ ទីក្រុងបាងកកថា យើងមិនអាចផ្លាស់ប្តូរវាបានឡើយ ។ ការបោះឆ្នោត នេះមាន គម្រោងនៃកាលបរិច្ឆេទ ក៏ដូចជាពេលវេលារបស់វា ។ ចំណែកអ្វី ដែល សភានីតិបញ្ញត្តិលើក ឡើងនោះគឺ ជាបញ្ហា របស់ពួកគេ ។
ចំណែកសមាជិក សភានីតិបញ្ញត្តិមួយ រូបដែលត្រូវបាន តែងតាំង ដោយក្រុមយោធា បានបង្ហើបកាល ពីថ្ងៃច័ន្ទការ បោះឆ្នោត នឹងចាំបាច់ ត្រូវពន្យាពេលរហូតដល់ឆ្នាំ២០១៨ ដើម្បី អនុញ្ញាតឲ្យមាន ពេលវេលា ក្នុងការឆ្លងការ អនុម័តនៅ សភាដែលជា បុព្វហេតុចាំបាច់ ក្នុងការព្យួរ ព្រឹត្តការណ៍នេះ។
រីឯលោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអ៊ូឆា ដែលជាអតីត ប្រមុខកងទ័ព បានដឹកនាំរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតមុន កាលពីឆ្នាំ២០១៤ បានរិះរក មធ្យោបាយលុប បំបាត់នូវ ក្តីបារម្ភចំពោះ រដ្ឋាភិបាល យោធារបស់ លោកដែល អាចពន្យាពេល ក្នុងការស្តារ ឡើងវិញនូវ ប្រជាធិបតេយ្យដោយទាត់ចោលការ ពិភាក្សាក្នុង ចំណោមអ្នក នយោបាយ នានាដែលការ បោះឆ្នោត នឹងត្រូវបានពន្យាពេល។