Friday, March 29, 2024
Homeព័ត៌មានជាតិកូនចុងចោទឪពុកចុង បៀតបៀនកេរ្តិ៍ខ្មាសកូនស្រីអាយុ៩ឆ្នាំ ចំនួន៣ដង

កូនចុងចោទឪពុកចុង បៀតបៀនកេរ្តិ៍ខ្មាសកូនស្រីអាយុ៩ឆ្នាំ ចំនួន៣ដង

ភ្នំពេញ ៖ ជីតាចុងម្នាក់បៀតបៀនកេរ្តិ៍ខ្មាសចៅស្រីអាយុ៩ឆ្នាំ ចំនួន៣ដង ត្រូវបានម្តាយនាំ​កូនស្រីទៅដាក់ពាក្យបណ្តឹង ដើម្បីឃាត់ខ្លួនជីតាយកទៅផ្តន្ទាទោសតាមច្បាប់​ កាលពីវេលាម៉ោង១១​ថ្ងៃត្រង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសំណង់មិនរៀបរយ តាមផ្លូវ៤៣៤ ក្រុម៣៤ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ក្មេងស្រីរងគ្រោះមានឈ្មោះ យ.ស.យ អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលសំណង់មិនរៀបរយ ​ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

 

ស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះ មានឈ្មោះ ងិន គឹមឡេង អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុខាងលើមានស្រុកកំណើតមង្គលបុរី ឃុំមង្គលបុរី ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានថា គាត់មានប្ដីឈ្មោះ យ៉ាវ វង អាយុ៣៥ឆ្នាំ​ បានលែងលះគ្នាជិត១០ឆ្នាំ ដោយចែកផ្លូវគ្នាព្រោះរស់នៅមិនចុះសម្រុងនិងគ្នា បានលែងលះ និងបន្សល់ទុកកូនស្រីម្នាក់រស់នៅជាមួយគាត់។ នៅថ្ងៃទី២១ ខែសីហានេះ ​កូនស្រីរបស់គាត់បានប្រាប់​ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ បុរសត្រូវជាឪពុកចុងរបស់ម្ដាយបង្កើតគាត់ និងត្រូវជាជីតាចុងកូនស្រីគាត់ តែបច្ចុប្បន្នម្ដាយគាត់ស្លាប់​៤ឆ្នាំមកហើយ ពេលដែលកូនស្រីគាត់ដេកត្រូវបានជីតាចុងបានឡើងទៅ​ដេកពីលើឱបស្ទាប និងយកដៃស្ទាបអង្អែលប្រដាប់ភេទកូនស្រីគាត់ចំនួន៣លើកមកហើយ ធ្វើឲ្យកូនស្រីភ័យខ្លាចមិនហ៊ាននិយាយទេ ទើបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ ពេលកូនស្រីគាត់ប្រាប់រួច ក៏ជិះម៉ូតូឌុបកូនស្រីគាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន ដើម្បីសុំអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។

 

បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុយកមកសួរនាំ។ ជនសង្ស័យមានឈ្មោះ យិន ស៊ីថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសំណង់មិនរៀបរយ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់អ្នកយកព័ត៍មានថា គាត់សូមបដិសេធរាល់ការចោទប្រកាន់ម្ដាយនិងក្មេងស្រីរងគ្រោះ គាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ គាត់បានចាត់ទុកក្មេងស្រីគាត់ស្រីដូចជាចៅអីចឹង ដោយគាត់បានយកជីដូនរបស់ចៅស្រីធ្វើជាប្រពន្ធ ហើយជីដូនរបស់គេបានស្លាប់រយៈពេលជិត៤ឆ្នាំមកហើយ គាត់តែងតែរកលុយចិញ្ចឹម និងឲ្យលុយក្មេងស្រីរហូត ​មានពេលខ្លះគ្រាន់តែថើបលេង​ដូចជាជីតាទេ មិនមានគំនិតលើសអ្វីផ្សេងទៀត។ បើសិនជាមានមែន តាំងពីមុនរយៈពេល១ខែ ទើបមកដាក់ពាក្យបណ្ដឹងលើរូបគាត់ទៅវិញ ។

 

សមត្ថកិច្ចនគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន បានប្រាប់ថា ដោយឃាត់ខ្លួនបុរសជនសង្ស័យដោយក្រោយពីស្រ្តីម្ដាយក្មេងស្រីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងថា ឪពុកចុងគាត់ប្រើដៃស្ទាបអង្អែលប្រដាប់ភេទកូនស្រីគាត់រយៈពេល១ខែ ​តែកូនស្រីទើបប្រាប់ ហើយសាកសួរនាំ បុរសជនសង្ស័យបដិសេធរាល់ការចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រីអនិតិជនទោះបីយ៉ាងណា ម្ដាយក្មេងស្រីប្ដឹងចោទ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕

RELATED ARTICLES