Saturday, April 20, 2024
Homeព័ត៌មានជាតិរថយន្តចំនួន៥គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

រថយន្តចំនួន៥គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ ៖ រថយន្តចំនួន៤គ្រឿង ដោយមានរថយន្តស៊េរីទំនើបផងនោះ បានរងការខូចខាតយ៉ាងដំណំ ខណៈពេលដែរត្រូវបានរថយន្តក្រឡុកសុីម៉ង់ត៍បើកបុកពីបុកក្រោយពេញទំហឹង ហើយរុញបន្តកន្ទុយគ្នា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរវេលាម៉ោង១២និង១៥ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្ រស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកបើករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់៥គ្រឿងខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា នៅមុនដំបូងនៃកើតហេតុនេះ គឺគេឃើញរថយន្ត៤គ្រឿង ទី១. ម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-9973 ទី២. រថយន្តម៉ាកកូរ៉េ ទម្ងន់១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2A-6529 ទី៣. រថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-0966 និងទី៤ រថយន្តស៊េរីទំនើប ម៉ាក អូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-0808 បានធ្វើដំណើតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ហើយស្របទិសគ្នាទាំង៤គ្រឿង ខណៈមកដល់ចំណុចកើតហេតុ រថយន្តទាំង៤គ្រឿង ក៏បានបន្ថយល្បឿនបើកយឺតៗ ព្រោះស្ថានភាពផ្លូវតូច ភ្លាមៗនោះក៏ស្រាប់តែមានរថយន្តក្រឡុកសុីម៉ង់ត៍របស់ក្រុមហ៊ុន TPl មួយគ្រឿង ដែលបានផ្ទុកសុីម៉ង់ដែលលាយហើយពេញរថយន្តតែម្ដង និងបានធ្វើដំណើមកពីក្រោយគេ ក្នុងល្បឿនយ៉ាងលឿន ដោយចាប់ហ្វ្រាំងមិនទាន់បានជ្រុលមកបុករថយន្តស៊េរីទំនើប ម៉ាកអូឌី ពីក្រោយយ៉ាងពេញទំហឹង ទើបបង្កឲ្យមានរថយន្តចំនួន៤គ្រឿងខាងលើ បុកបន្តកន្ទុយគ្នារងការខូចខាតតែម្ដង ភ្លាមៗនោះតៃកុងរថយន្តបង្កបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងរួចអូសដាក់ខាង រង់ចាំឲ្យភាគីដែលពាក់ពាក់ព័ន្ធធ្វើការដោះស្រាយ តែដោយសារដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចបានយករថយន្តទាំង៥គ្រឿងខាងលើ យកទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

RELATED ARTICLES