Saturday, April 27, 2024
Homeព័ត៌មានជាតិយុវជន២នាក់ ផឹកស្រវឹងបុកខឿនស្ពានអាកាសស្ទឹងមានជ័យ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

យុវជន២នាក់ ផឹកស្រវឹងបុកខឿនស្ពានអាកាសស្ទឹងមានជ័យ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ ៖ យុវជនពីរនាក់​ចេញ​ពី​ផឹក​ស៊ី ​ស្រវឹង​ទោរទន់​បានជិះម៉ូតូ​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​បុកខឿនចិញ្ចើមផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ ហេតុការណ៍នេះ​កើតឡើង​នៅ​វេលាម៉ោង​១២​រំលង​អាធ្រាត្រ​ ឈាន​ចូល​ ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ផ្លូវ​២៧១ ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​យុវជន​២នាក់​ មិនដឹង​ថាចេញ​ពី​ផឹក​ស៊ី​នៅ​កន្លែងណានោះទេ​ គឺបានជិះម៉ូតូ​​វ៉េវ​អាល់ហ្វា​ ពណ៌ក្រហម​ អត់មានស្លាកលេខ​ បាន​ធ្វើដំណើរតាមផ្លូវ​២៧១​ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​ ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ខណៈមកដល់​ចំណុចកើត​ហេតុ ដែល​ជាផ្លូវ​កោង​ ប៉ុន្តែអ្នក​បើក​ម៉ូតូ​មិន​បាន​បន្ថយ​ល្បឿន​ និង​បត់​កោង​តាមផ្លូវ​នោះទេ​ ធ្វើ​ឲ្យ​ម៉ូតូ​ជ្រុលទៅ​បុកខឿន​ចិញ្ចើម​ផ្លូវ​ពេញទំហឹងបណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោកក្បាលនឹងថ្នល់ហូរឈាមចេញ​ក្រៅ​សន្លប់ស្តូកស្តឹង​ ហើយ​ភ្លាមៗនោះ​ត្រូវ​បានរថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិច​ឯកជន​ ហុង​ ហាក់​ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​ រងរបួស​រលាត់ដៃរលាត់ជើង​ មិន​ទៅ​មន្ទីពេទ្យ​នោះទេ​។ ម៉ូតូ​រងការខូចខាត​បាក់​ឈ្នាន់​ជាន់ខាងស្តាំ​ និង​ក្រឡិតថ្នាំ​។

​​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ធាន​បានចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយបាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅរក្សាទុក​នៅប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ ដើម្បី​ទុក​ឲ្យ​ម្ចាស់​វិញ​៕

RELATED ARTICLES