Saturday, April 27, 2024
Homeតារាខ្មែរអែនឌី ចេញ Original song "សាវ៉ា"

អែនឌី ចេញ Original song “សាវ៉ា”

មុននេះតារាចម្រៀងប្រុសស្បែកសាច់សខ្ចី មិនចាញ់តារាស្រីៗ លោកអែនឌី បានចេញ Trailer បទ ”នឹកបង៥០%” ដែលជាការថតបទចាស់របស់លោក នៅផលិតកម្មរស្មីហង្សមាស ឡើងវិញ ដោយរក្សានូវប៉ារ៉ូលដើមទាំងស្រុង គ្រាន់តែធ្វើបទថ្មី ភ្លេងថ្មី ហើយបទមនោសញ្ចេតនានោះ ទទួលបានការចាប់អារម្មណ៍ច្រើននៅពេលដែលលោកអែនឌី នាំស្រីស្អាតសាច់សខ្ចី ពេជ្រ អាវីហ្សា ទៅឱបរឹតឈុតក្ដៅសាច់លើគ្រែ​ដែលនាំឲ្យប្រុសៗមិនតិចឡើយជ្រួលច្របល់គ្រឺតក្នាញ់នឹងសាច់សខ្ចីល្វក់របស់អាវីហ្សា ហៅម៉ីម៉ី។

អ្នកនាងឡាយ លក្ខិណា និងលោកអែនឌី ពេលឡើងច្រៀងលើឆាកតន្ត្រី CTN

ដោយឡែកថ្មីៗនេះ​ លោកអែន ឌី ស្រាប់តែបានចេញ Trailer បទថ្មី១ទៀត ដែលជា Original Songs គឺបទ ”សាវា”​ដែលជាការនិពន្ធដោយលោកសៀង ឌិនចាន់ដារ៉ា​និងសម្រួលតន្រ្ដីដោយលោកអ៊ុច សំណាង ហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះ មានជំនឿចិត្តថា នឹងទទួលបានកាគាំទ្រលើកទឹកចិត្តពីបងប្អូនជាមិនខាន ព្រោះពេលនេះគេនិយមបទ Original Songs ច្រើន។

អែន ឌី ប្រាប់ថា ”បទ ”នឹកបង៥០%” នៅមិនទាន់បានថតជា Full Mv ទេ តែកំពុងមានការរៀបចំក្នុងពេលខាងមុខនេះហើយ។ ចំពោះបទ ”សាវ៉ា” នេះជា Original Songs ដែលខ្ញុំច្រៀងនៅផលិតកម្ម Zone Production ហើយវាជាបទថ្មី ខ្ញុំសូមឲ្យបងប្អូនជួយគាំទ្រស្នាដៃខ្មែរយើងផង ហើយយើងនឹងមានចេញជាបទថ្មីៗទៀត ប្រសិនបើបទនេះទទួលបានការលើកទឹកចិត្ត និងគាំទ្រច្រើននោះ”។

មិនត្រឹមតែធ្វើជាបទចាស់ខ្លួនឯងឡើងវិញ និងច្រៀងបទថ្មីៗ ជា Original Songs នោះទេ តែលោកអែនឌី ក៏មានគម្រោងច្រៀងបទជាមរតកដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែរ ដោយរក្សាទំនុកច្រៀងដើមទាំងស្រុង គ្រាន់តែភ្លេងថ្មីប៉ុណ្ណោះ ហើយចំពោះតារាសម្ដែងក្នុងបទនោះ គ្មានអ្នកណាក្រៅពីស្រីស្អាតសាច់ខ្ចីដូចសំឡី ពេជ្រ អាវីហ្សា នោះឡើយ។

គួរបញ្ជាក់ថា ស្របពេលដែលចេញបទ ”សាវ៉ា” នេះ លោកអែន ឌី បាននាំអ្នកមេម៉ាយរូបស្រស់ ឡាយ លក្ខិណា ឡើងច្រៀងលើឆាកតន្ដ្រី CTN ក្នុងកម្មវិធី ”រាត្រីកម្សាន្ដ” ដោយធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែអ្នកនាងលក្ខិណា ដែលបាត់មុខពីឆាកតន្ដ្រី១២ឆ្នាំនោះ នៅតែមានរូបសម្រស់ស្អាតដដែល ហើយទីបំផុត គឺមិនប្ដូរដៃគូឡើយ គឺនៅតែចាប់ដៃគូចាស់ ដោយច្រៀងផ្ដោះផ្ដងជាមួយលោកអែនឌី ស៊ីចង្វាក់គ្នាលើសដើម។

ទស្សនិកជនមួយចំនួនបាននិយាយថា លោកអែនឌី ដែលចូលចិត្តប្ដូរដៃគូជាតារាស្រីស្អាតនៅក្នុងសិល្បៈ ដោយថតឱបរឹតគ្មានសល់តារារូបណា ហើយពេលនេះ ស្រាប់តែមកនែបនិត្យអ្នកមេម៉ាយលក្ខិណា គឺពិតជាសមក្នុងការច្រៀងបទ ”សាវ៉ា” នេះណាស់ ហើយគេចាំមើលថា រវាងអ្នកនាងឡាយ លក្ខិណា និងពេជ្រ អាវីហ្សា តើលោកអែន ឌី នឹងឱបរឹតទាំង២ ឬក៏ត្រូវយកអ្នកណាធ្វើជាដៃគូពិសេសជាងគេ?៕

RELATED ARTICLES