Saturday, April 27, 2024
Homeសន្ដិសុខសង្គមជម្លោះគូសង្សារ ទាស់សម្តីគ្នាចុះពីលើម៉ូតូវាយប្រាវ

ជម្លោះគូសង្សារ ទាស់សម្តីគ្នាចុះពីលើម៉ូតូវាយប្រាវ

ភ្នំពេញ ៖ ស្នេហាគូសង្សារវ័យក្មេងមួយគូ ចិត្តរោលរាលដូចភ្លើងចំបើង ខ្វះការអត់ធ្មត់ ខ្វះការយល់យោគអធ្យាស្រ័យឲ្យគ្នា ក្រោយពីផឹកសុីស្រវឹង ជិះម៉ូតូឌុបបណ្តើរគ្នា ទាស់ខ្វែងសម្តី ខាងប្រុសចុះវាយប្រ៉ាវខ្ទេចម៉ូតូកូនទាមួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សងហកាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រូវបានប៉ូលីសនាំចូលប៉ុស្តិ៍ទាំង២នាក់ឲ្យនិយាយគ្នាដោះស្រាយដោយសន្តិវិធី ។

គូស្នេហ៍សង្សារមួយគូខាងលើមិនត្រូវបានប្រាប់បង្ហាញឲ្យស្គាល់ឈ្មោះឡើយ ក្រោយកើតហេតុភាគីខាងស្រី មិនប្តឹងផ្តល់អ្វីឡើយ ក្រៅពីសុំឲ្យភាគីគូស្នេហ៍ ធ្វើយ៉ាងណាជួសជុលម៉ូតូកូនទាឡើងវិញ ក្រោយពីខាងប្រុសប្រើកណ្តាប់ដៃ វាយបែកខោអាវ ក្បាលកុងទ័រ ។

តាមប្រភពពីក្រុមគ្រួសារ គ្រាន់តែប្រាប់ឲ្យដឹងទាំងលាក់លៀមថា គូស្នេហ៍ខាងលើ ថ្នាំងថ្នាក់នឹងគ្នាតាំងពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្យមកម្លេះ ដោយខាងស្រីខឹងខាងប្រុសមិនបានឌុបជូនទៅលេងស្រុកកំណើត លុះរហូតមកដល់រសៀលថ្ងៃទី២៩ ខែកញ្ញានេះ អ្នកទាំង២ ហូបបាយជុំគ្នា ផឹកសុី ពេលថ្ងៃត្រង់ លុះរហូតដល់ល្ងាច ជិះម៉ូតូឌុបគ្នាចេញពីភូមិព្រៃល្ងរ សង្កាត់ចោមចៅ កន្លែងដែលខាងស្រីស្នាក់នៅ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ដោយជិះម៉ូតូបណ្តើរខាងស្រីនិយាយទូរស័ព្ទបណ្តើរជាមួយអ្នកផ្សេង ទើបខាងប្រុសសាកសួរ តើភាគីម្ខាងទៀតជាអ្នកណា? ខាងស្រីមិនឆ្លើយ ក៏កើតជាទំនាស់សម្តី ជិះណ្តើររហូតដល់ភូមិព្រៃជីសាក់ ឈប់ចតម៉ូតូ ឈ្លោះគ្នា ខាងប្រុសប្រើកណ្តាប់ដៃ វាយបែកបាក់ខ្ទេចម៉ូតូ ទើបបង្កឲ្យភ្ញាក់ផ្អើល ប៉ូលិសឃាត់ហៅចូលប៉ុស្តិ៍សួរនាំ ។

នៅប៉ុស្តិ៍ប៉ូលីស ខាងស្រីមិនបានប្តឹងផ្តល់ឲ្យដាក់គុក ច្រវ៉ាក់គូស្នេហ៍អ្វីឡើយ សូមតែម្យ៉ាងទេ គឺឲ្យបងជួសជុលម៉ូតូឲ្យអូនវិញ ស្អាតដូចដើម ទើបអូនស្រឡាញ់បង។ រីឯខាងប្រុសក៏សុខចិត្តជួសជុល ត្បិតអីបងជ្រុលដៃ ដោយសារទប់ចិត្តមិនបាន ហើយជាការបញ្ចប់រឿងផងដែរ ៕

RELATED ARTICLES