Saturday, April 20, 2024
Homeព័ត៌មានជាតិស្គាល់គ្នាតាមហ្វេសប៊ុក ព្រមព្រៀងគ្នារួមរ័កក្នុងផ្ទះសំណាក់បាន២ដង ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន

ស្គាល់គ្នាតាមហ្វេសប៊ុក ព្រមព្រៀងគ្នារួមរ័កក្នុងផ្ទះសំណាក់បាន២ដង ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន

ខេត្តកណ្តាល ៖ យុវជនម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ តាមបណ្តាញសង្គមហ្វេសប៊ុក រួចក៏ណាត់ជួបក្មេងស្រីជាសង្សារ ល្បួងឡើងផ្ទះសំណាក់រួមរ័កជាមួយគ្នា រហូតដល់បានសម្រេច២ដង លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវ ណាត់ស្រីស្នេហ៍រួមរ័ក បានសម្រេច២ដងនេះ បានកើតឡើង តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៧ លុះឪពុកក្មេងស្រីរងគ្រោះដឹង ក៏ដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។

យុវជនសង្ស័យដែលល្បួងកូនស្រីគេរួមរ័ក និងត្រូវឪពុកខាងស្រីប្តឹងឱ្យប៉ូលិសចាប់ខ្លួន មានឈ្មោះចាន់ ឃោសុខ អាយុ២១ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ  មានឈ្មោះ ច.ត.ស អាយុ១៣ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអម្ពិល  ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឱ្យដឹងថា កន្លងមកក្មេងស្រីរងគ្រោះ និងជនសង្ស័យឈ្មោះចាន់ ឃោសុខ បានទាក់ទងគ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់មក ក៏បង្កើតជាទំនាក់ទំនងស្នេហា សង្សារគ្នាតាមទូរស័ព្ទ។ លុះមកដល់អំឡុងខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទីព្រឹក ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ ដែលធ្វើការនៅភ្នំពេញ ឱ្យមកចូលរួមបុណ្យសពរបស់អ៊ំជនសង្ស័យ រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះចូលផ្ទះសំណាក់មួយកន្លែង យីហោ “ស្វាយជ្រំ” មានទីតាំងស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល បន្ទាប់មក ក៏បានល្បួងក្មេងស្រីរួមរ័ករហូតដល់បានសម្រេចចំនួន១លើក។

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានបន្តថា បន្ទាប់មកទៀត នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្មេងស្រីរងគ្រោះ បានទូរស័ព្ទហៅជនសង្ស័យឱ្យមកដឹកនាងទៅដើរលេងនៅក្នុងក្រុមហ៊ុន 7NG ពេលដើរលេងនោះ ពួកគេបាននាំគ្នាផឹកស្រា រហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យក៏ដឹកក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះឈ្មោះលក្ខ័ នៅភូមិព្រែកក្របៅទី១ ឃុំព្រែកអម្ពិល ស្រុកខ្សាច់កណ្តាល ហើយបាននាំគ្នាផឹកស្រាបន្តទៀត ពេលនោះក្មេងស្រីរងគ្រោះមានសភាពស្រវឹងស្រា។ បន្ទាប់មកនៅវេលាម៉ោង៦ព្រលប់ថ្ងៃដដែលនោះ ជនសង្ស័យបានជិះម៉ូតូដឹកក្មេងស្រីរងគ្រោះ ចូលផ្ទះសំណាក់ យីហោ “ឡាក់គី” មានទីតាំងស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ហើយបានរួមរ័កជាមួយក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច ចំនួន១លើកទៀត បន្ទាប់មក ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ។

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ រឿងរ៉ាវខាងលើ បានបែកធ្លាយដឹងដល់បុរសជាឪពុកក្មេងស្រីរងគ្រោះ ទើបធ្វើឱ្យឪពុកក្មេងស្រីរងគ្រោះខឹង ក៏នាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអម្ពិល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះចាន់ ឃោសុខ បាននៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល ដើម្បីនាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចាន់ ឃោសុខ បានសារភាពថា រូបគេពិតជាធ្លាប់បានរួមភេទ ជាមួយនឹងក្មេងស្រីរងគ្រោះ បានសម្រេចចំនួន២លើក ដូចអ្វីដែលឪពុកក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ពិតមែន។

ជនសង្ស័យបានបន្តសារភាពថា តាមពិត រវាងរូបគេនិងក្មេងស្រីរងគ្រោះ គឺជាសង្សារស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ដោយពួកគេបានស្រលាញ់គ្នាតាមហ្វេសប៊ុក ហើយកាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ រូបគេធ្លាប់ណាត់ជួបក្មេងស្រីជាសង្សារ ឡើងផ្ទះសំណាក់រួមរ័កគ្នាបានម្តង លុះមកដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ រូបគេក៏នាំសង្សាររូបនេះ ឡើងផ្ទះសំណាក់រួមរ័កគ្នាបានម្តងទៀត សរុប២លើក តែរាល់ពេលរួមរ័កជាមួយគ្នានេះ គឺពួកគេសុទ្ធតែស្ម័គ្រចិត្តរៀងៗខ្លួន ពោលគឺមិនមានភាគីណាមួយចាប់បង្ខំ ឬរំលោភនោះទេ។ ប៉ុន្តែក្រោយពីរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកគូស្នេហ៍ ក៏ត្រូវគាត់ប្តឹងប៉ូលិសឱ្យចុះមកចាប់ខ្លួនរូបគេតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES