Friday, April 26, 2024
Homeនយោបាយ លោករស់ សារ៉ុម ស្នើសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី លុបបំបាត់ក្រុមអ្នកនយោបាយម៉ាហ៊្វីយ៉ានៅកម្ពុជា

 លោករស់ សារ៉ុម ស្នើសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី លុបបំបាត់ក្រុមអ្នកនយោបាយម៉ាហ៊្វីយ៉ានៅកម្ពុជា

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានស្នើឱ្យសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ លុបបំបាត់ក្រុមអ្នកនយោបាយម៉ាហ៊្វីយ៉ា ឱ្យអស់ពីសង្គមកម្ពុជា ព្រោះបើពុំដូច្នេះទេ ស្រុកខ្មែរនឹងមិនអាចថែរក្សាសន្តិភាពបានយូរអង្វែងឡើយ ។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ថា “ថ្ងៃនេះ ខ្ញុំស្តាប់ហើយចង់តែ សើចរឿងលោកស្រីមួរ សុខហួរ អនុប្រធានឡាំប៉ា ប្រចាំគណបក្សសង្គ្រោះជាតិ បន្ទរតាមលោក អេង ឆៃអ៊ាង អនុប្រធានបំផ្លាញគណបក្សសង្គ្រោះជាតិ និងលោកប៉ុល ហំម ទាយាទកឹម សុខា ចង់ធ្វើពហិការ មិនចូលរួមបោះឆ្នោត ២០១៨ខាងមុខ ដោយប្រឹងភ្ជាប់ជនសង្ស័យ ក្បត់ជាតិ កឹម សុខា ទៅនឹងគណបក្ស ពង្រីក រឿងឯកជនទៅជារឿងនយោបាយ សង្គ្រោះខ្លួនឯងផងដែរ។

សារជាតិក្រុមសាជីវកម្មនយោបាយលក់ កេរ្តិ៍លោកសម រង្ស៊ី ទាំងអស់ខាងលើនេះ យកជាការមិនបានទេសម្តេច មាត់ថាអត់ចូលរួមបោះឆ្នោត ប៉ុន្តែសកម្មភាពទាក់ម៉ូយឈរបេក្ខជន រួចតាំងពីយូរ។

ខ្ញុំស្នើសម្តេចហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ធ្វើយ៉ាងណា លុបបំបាត់ក្រុមអ្នកនយោបាយ ម៉ាហ៊្វីយ៉ា ឱ្យអស់ពីសង្គមកម្ពុជា បើពុំដូច្នោះទេ កុំសង្ឃឹមថា សន្តិភាពស្រុកខ្មែរអាចរក្សាបានយូរ អង្វែងឱ្យសោះ”។

ក្នុងចំណុចនេះ លោករស់ សារ៉ុម ក៏បាន ដាក់ជាសំណួរថា “តើនរណាជួយស្នើព្រះមហាក្សត្រលើកលែងទោស និងចង់សហការជាមួយ ជនក្បត់ជាតិ លោកកឹម សុខា ទាំងបង្កើតគណបក្សសិទ្ធិមនុស្ស រហូតផាត់លោកសម រង្ស៊ី ចោល ដើម្បីគ្រប់គ្រងគណបក្សសង្គ្រោះជាតិ? សម្តេចហ៊ុន សែន ធ្វើនេះមិនខុសទេ ក្នុងនាម មេដឹកនាំប្រទេស ត្រូវតែក្តាប់សភាពការណ៍គ្រប់ ជ្រុងជ្រោយ និងហ៊ានប្រឈមគ្រប់បញ្ហា ព្រោះលោកកឹម សុខា ជាប្រភេទមនុស្ស “ឆ្កែ៣ត្រកូល” បើសម្តេចសម្រេចកាត់ក្បាលឆ្កែហើយ កុំភ្លេច ឆាក្តៅសាច់ឆ្កែផង កុំខ្វល់ឆ្កែចេះតែព្រុស រទេះ ចេះតែបរ។ បន្ថែមពីនេះ ខ្ញុំយល់ថា សម្តេចជួយកាត់សាច់ស្អុយ និងកែទម្រង់បក្សប្រឆាំង តែប៉ុណ្ណោះ”។

លោករស់ សារ៉ុម ក៏បានសរសេរបន្ថែមថា “ខ្ញុំសូមកោតសរសើរលោកសុន ឆ័យ ហ៊ានប្រដៅអនុប្រធានបំផ្លាញគណបក្សទាំង៣  ដែលជានិច្ចជាកាលបញ្ចោញមតិយោបល់មិនឈរ លើសេចក្តីសម្រេចគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។ សមាជគណបក្ស ខែមេសា ឆ្នាំក្រោយ គួរត្រូវកែលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ហើយ ត្រូវដកអនុប្រធានបក្សទាំង៣ គ្រវាត់ចោល បោះឆ្នោតសាជាថ្មី ជ្រើសរើសប្រធាន និងអនុប្រធានគណបក្សឡើងវិញ (មិនមែនបោះជា កញ្ចប់ទេ)។ ចុងក្រោយខ្ញុំសូមផ្តាំផ្ញើជាការរំលឹក “កុំភ្ជាប់គណបក្សនឹងបញ្ហាផលប្រយោជន៍បុគ្គល លុបចោលរឿងកូតា”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកទាំងអស់ នេះខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ថា ពាក្យអ្នកនយោបាយម៉ាហ្វីយ៉ា គឺលោកចង់ សង្កត់ធ្ងន់ទៅដល់អ្នកនយោបាយដែលគិតពីអំណាច គិតពីលាភសក្ការៈធំជាងអ្វីដែលជា សមិទ្ធផល រួមរបស់ជាតិ។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ការដែលខ្ញុំអំពាវនាវទៅសម្តេចហ៊ុន សែន និង ឯកឧត្តមសម រង្ស៊ី នេះ ព្រោះនយោបាយនៅ ក្នុងប្រទសកម្ពុជានេះ គ្មានអ្នកណាច្បាស់ជាង លោកទាំង២ទេ។ អ៊ីចឹងយើងមើលឃើញនៅ ក្នុងជួរគណបក្សប្រឆាំង ខ្ញុំសុំលើកឧទាហរណ៍ចុះ ពីម្សិលមិញ លោកស្រីមួរ សុខហួរ គាត់និយាយថា គណបក្សប្រឆាំង នឹងមិនចូលរួមបោះឆ្នោតទេ នៅពេលខាងមុខ ប៉ុន្តែព្រឹកមិញនេះ ស្រាប់ តែលោកសុន ឆ័យ ថា គណបក្សប្រឆាំង នឹង ចូលរួមបោះឆ្នោតនៅពេលខាងមុខ អាហ្នឹងមួយ។ ទី២ រឿងបាតុកម្មនៅក្រៅប្រទេស ទាមទារឱ្យ ដោះលែងលោកកឹម សុខា គឺអ្នកបាតុកម្មៗទៅ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ ថា រឿងបាតុកម្ម នៅក្រៅប្រទេស ទាមទារឱ្យដោះលែងលោក កឹម សុខា វាមិនជាប់ពាក់ព័ន្ធជាមួយគណបក្សទេ។ អ៊ីចឹងមានន័យថា នៅក្នុងជួរគណបក្ស ប្រឆាំងនេះ គឺរដ្ឋបាល២ មានន័យថា នៅក្នុង គណបក្សតែមួយ តូចមួយ បង្កើតតំបន់អបគមន៍ នៅក្នុងបក្សហ្នឹងបាត់ហើយ អ៊ីចឹងវាធ្វើឱ្យបក្ស នេះខ្ទេចខ្ទាំ។ កាលណាធ្វើឱ្យបក្សប្រឆាំងខ្ទេចខ្ទាំបក្សប្រឆាំងខ្សោយ សួរថា គណបក្សកាន់អំណាច អាចដឹកនាំប្រទេសបានល្អទេ? គឺមិនអាចទៅរួច ទេ គឺគណបក្សប្រឆាំង ទៅជាចរន្តមួយ ដែល រាំងស្ទះការអភិវឌ្ឍជាតិទាំងមូល។ អ៊ីចឹងហើយ បានខ្ញុំស្នើឱ្យសម្តេចហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី គួររៀបផ្លូវយ៉ាងម៉េចដល់ជំនាន់ក្រោយ ទៀត? គឺត្រូវតែលាងសង្គមយើងឱ្យបានស្អាត ជាមុនសិន ពីព្រោះចាំអ្នកជំនាន់ក្រោយដោះ- ស្រាយ វាមិនងាយទេ នៅក្នុងដំណាក់កាលនេះ។ អ៊ីចឹងខ្ញុំលើ់កជាសំណួរថា តើសម្តេចហ៊ុន សែន ចេញពីណា? ឯកឧត្តមសម រង្ស៊ី ចេញពីណា? ហើយឯកឧត្តមកឹម សុខា ចេញពីណា? បើសម្រាប់សម្តេចហ៊ុន សែន ហើយនិងឯកឧត្តម សម រង្ស៊ី នេះ មួយជាកូនចិញ្ចឹមរបស់សម្តេចតា ហើយមួយទៀត គឺជាកូនធម៌របស់សម្តេចតា។ អ៊ីចឹងដូចបញ្ហាព្រំដែនដែលកើតឡើងអ៊ីចឹង គឺសម្តេចតាហៅទៅជួបទាំងអស់គ្នា តើគួរដោះស្រាយយ៉ាងម៉េចប្រទេសជាតិរបស់យើង? អាហ្នឹង ហើយ បានហៅថា ចេញពីគណបក្សប្រឆាំង ក៏ដោយ ចេញពីគណបក្សកាន់អំណាច ក៏ដោយ គឺវាមានតាមប្រព័ន្ធច្បាស់លាស់ វាខុសពីឯកឧត្តម កឹម សុខា ខ្ញុំតាមដានដំណើរគាត់ធ្វើនយោបាយនេះ គាត់អាចធ្វើបានស្អីខ្លះ? ចំណុចទី១ ដែលខ្ញុំចាប់អារម្មណ៍នេះ គឺនៅពេលដែលគាត់ នៅជាមួយគណបក្សលោកតាសឺន សាន រលាយ ដោយសារអ្នកណា? អ៊ីចឹងគាត់និយាយអស់ ហើយ តាំងពី៩៣មក ដែលអាមេរិកចិញ្ចឹមគាត់ ឱ្យគាត់ធ្វើម៉េចៗ គាត់និយាយខ្លួនឯង ហើយដល់ពេលគាត់វិវឌ្ឍទៅសម្តេចក្រុមព្រះ រហូត ដល់គាត់បង្កើតគណបក្សសិទ្ធិមនុស្ស រហូតគាត់ ឆ្ពោះមករួបរួមជាមួយគណបក្សសង្គ្រោះជាតិ នេះ យើងយល់ឃើញថា គាត់អត់ខ្វល់អីច្រើន ទេ សំខាន់គាត់សម្រេចគោលដៅរបស់គាត់ ហើយ គាត់អត់គិតថា ស្រុកខ្មែរយើងបច្ចុប្បន្ននេះ បើ សិនជារងគ្រោះ គឺវាមិនរងគ្រោះតែពួកគាត់ ទេ គេមួយសង្គម គេរងគ្រោះដែរ។ យើងប្រវត្តិសាស្ត្រដែលជូរចត់ ហើយខ្ញុំក៏ជាក្មេងសម័យ គ្រាប់ផ្លោងដែរ ខ្ញុំដឹង។ អ៊ីចឹងខ្ញុំមើលទៅថា អ្វី ដែលកឹម សុខា កំពុងតែធ្វើនេះ គឺលក្ខណៈដាប ឈួន។ បានស្គាល់ប្រវត្តិសាស្ត្រលោកដាប ឈួន ហើយ គឺលោកដាប ឈួន ចង់ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចសីហនុ គឺឯកអគ្គរដ្ឋទូតរបស់វៀត ណាមខាងត្បូង បានមកដាក់ទូតនៅស្រុកខ្មែរ រួចហើយយកមាសទៅឱ្យលោកដាប ឈួន ដើម្បី ធ្វើរដ្ឋប្រហារ ប៉ុន្តែវាបែកការណ៍ អាហ្នឹងមួយ។ នៅពេលអ៊ី? ចង់ទម្លាក់សម្តេចសីហនុ ចាប់ អាមេរិក ហើយដល់មួយទៀត លន់ នល់ ហើយ និង សិរីមតៈ វាគ្រោះថ្នាក់ប៉ុនណា? វាគ្រោះថ្នាក់ត្រង់ ថា បើយើងធ្វើនយោបាយ ទៅចាប់បរទេស វា គេចមិនផុតទេ រឿងទំនាក់ទំនងជាមួយបរទេស នោះ ក៏ប៉ុន្តែសំខាន់ប្រទេសកម្ពុជា ទាំងខ្ញុំទាំង គេ កាត់ចិន តែអត់កាត់អាមេរិកទេឈាម។ អ៊ីចឹងយើងត្រូវយល់ថា ហេតុអីបានជាសម្តេចតា បានខិតខំប្រឹងប្រែងចំណងមិត្តភាពរវាងកម្ពុជា-ចិន នេះខ្លាំងម៉្លេះ? ដោយសារអី? កម្ពុជា មិន អាចអត់ចិន បានទេ តែកម្ពុជា របេះពីចិន កម្ពុជា ហូរឈាមទៀតហើយ។ មិនមែនចិន អ្នកបង្ហួរ ឈាមទេ ប៉ុន្តែជម្រើសគឺវាមកអ៊ីចឹង។ អ៊ីចឹងសម្តេច នាយករដ្ឋមន្ត្រីចាប់ចិន រឿងចិនគាំទ្រឯណាឯណី វាជារឿងល្អរបស់ជាតិយើងទៅវិញទេ ពីព្រោះ ស្មារតីរបស់អាមេរិក យើងដឹងហើយ គាត់ជា មហាអំណាចពិភពលោក គាត់ចង់ធ្វើអីក៏បានដែរ ក៏ប៉ុន្តែនៅពេលដែលគាត់ធ្វើហើយ មិនសម្រេច គោលដៅរបស់គាត់ៗនឹងត្រូវលែងប្រជាជនខ្មែរ ដូចឆ្នាំ១៩៧៥ អ៊ីចឹង នៅពេលដែលរបបលន់ នល់ ដួលរំលំ គាត់នឹងធ្វើរបៀបហ្នឹងទៀត។ អ៊ីចឹង អ្នកណាអ្នករងគ្រោះ? គឺប្រជាជនខ្មែរ។ អ៊ីចឹង ខ្ញុំចង់បញ្ជាក់ទៅឯកឧត្តមសម រង្ស៊ី តាំងពីមុន មកហើយ ខ្ញុំថា បើសង្គ្រោះជាតិ ចង់ឈ្នះឆ្នោត ដាច់ខាតត្រូវកែទម្រង់សិន ហើយកែទម្រង់នោះ គឺកាត់សាច់ស្អុយនៅក្នុងបក្សតែម្តង ពីព្រោះ នៅក្នុងបក្សសង្គ្រាតិ បច្ចុប្បន្នចែកតំបន់គ្នាត្រួតត្រាកាន់កាប់ អត់សូវធ្វើតាមច្បាប់ប៉ុន្មានទេ ធ្វើ តាមអារម្មណ៍ ការយល់ឃើញ។ អ៊ីចឹងខ្ញុំឃើញ ដំណាក់កាលវិវឌ្ឍចុងក្រោយ ដែលឯកឧត្តម សម រង្ស៊ី គាត់លាលែង ជារឿងត្រឹមត្រូវហើយ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយ ដើម្បីអី? ដើម្បីឱ្យឆ្មាដែលលាក់ក្រចក វាចេញ ហើយ ស្រួលចាប់ ដឹងអ្នកណាខូច មិនខូច ដឹងហើយ។ អ៊ីចឹងមកដល់ដំណាក់កាលនេះ ខ្ញុំគ្រាន់តែលើក ជាសំណួរចុងក្រោយថា លោកកឹម សុខា និយាយ នៅឆ្នាំ២០១៣ ពាក់ព័ន្ធជាមួយនឹងអាមេរិក គាំទ្រយ៉ាងម៉េចៗ ក៏ប៉ុន្តែសួរថា ២០១៣ អ្នកណា ជាមេបក្ស? ហើយទំនាក់ទំនងសម្តេចហ៊ុន សែន ហើយនិងឯកឧត្តមកឹម សុខា ដែលចង់ផ្តួលរំលំ ឯកឧត្តមសម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ យ៉ាងម៉េច អាហ្នឹងគ្រាន់តែយុទ្ធសាស្ត្រទប់ទល់ គ្នាទៅវិញទៅមករបស់គណបក្សប្រឆាំងទេ ក៏ ប៉ុន្តែនយោបាយដែលពឹងផ្អែកលើបរទេស ដើម្បី ផ្តួលរំលំរដ្ឋាភិបាល ដើម្បីខុសពីការផ្លាស់ប្តូរតាម រយៈការបោះឆ្នោត គឺជារឿងមួយដែលក្បត់ជាតិ ហើយប្រជាជនខ្មែរមិនអាចទទួលយកបានទេ។ អ៊ីចឹងហើយ ខ្ញុំសុំឱ្យទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ និងឯកឧត្តមសម រង្ស៊ី ខ្ញុំគ្រាន់តែនិយាយថា បក្សប្រឆាំង រាល់ថ្ងៃ នេះ មិនអាចធ្វើអីកើតហ្នឹង អ្វីៗនៅលើសម រង្ស៊ី ទាំងអស់។ អ៊ីចឹងមានតែសម រង្ស៊ី ទេ ដែល គាត់អាចនៅក្នុងការកែទម្រង់គណបក្សប្រឆាំងបាន។ រើសមេដឹកនាំនៅក្នុងជួរបក្ស ដែលស្រលាញ់ ជាតិ ស្មោះត្រង់ជាមួយជាតិ បម្រើប្រជាជនខ្លះ ធ្វើតាមតែច្បាប់ទៅ ច្បាប់គណបក្សនយោបាយ គេចែងថាម៉េច គឺធ្វើតាមហ្នឹងទៅ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ធ្វើយ៉ាងម៉េច យើងធ្វើហ្នឹងទៅ អត់ខុសទេ ព្រោះគណបក្សប្រជាជនកម្ពុជាគេ មិនឆោតរហូតដល់រំលាយគណបក្សសង្គ្រោះជាតិ ចោលទេ”។

លោករស់ សារ៉ុម បានបន្តថា “អ្នកនយោបាយដែលខ្ញុំយល់ថា អ្នកនយោបាយម៉ាហ៊្វីយ៉ា ហ្នឹង គឺអ្នកនយោបាយដែលគិតពីអំណាច គិតពីលាភសក្ការៈធំជាងអ្វីដែលជាសមិទ្ធិរួមរបស់ជាតិ។ អ៊ីចឹងបើកាលណា ធ្វើបាយគិតពីផលប្រយោជណ៍រួមរបស់ជាតិ គឺអ្នកហ្នឹងហើយ ជាអ្នកនយោបាយដែលស្នេហាជាតិពិតប្រាកដ ហ៊ានបូជាសាច់ស្រស់ ព្រោះធ្វើនយោបាយដាក់ ជីវិត។ អ៊ីចឹងបើសិនជាអ្នកហ្នឹងហ៊ាននៅក្នុងការ ធ្វើនយោបាយដែលមានភាពស្មោះត្រង់ជាមួយ ជាតិហើយ អាហ្នឹងគាត់គួរទុកចិត្ត។ ក៏ប៉ុន្តែអ្នកនយោបាយដែលខ្ញុំសំដៅនេះ គឺទី១ នៅក្នុងបក្ស អ្នកណាគេដែលពូកែអារឿងលក់ដូរតំណែងហ្នឹង អ្នកណាដែលពូកែធ្វើម៉េចឱ្យតែបានលុយនៅក្នុង បក្សហ្នឹង ជម្រុះចោលទៅ កុំទុក ទាំងគណបក្សប្រជាជនកម្ពុជា ក៏ដោយ ទាំងគណបក្សសង្គ្រោះជាតិក៏ដោយ ដូចគ្នា ព្រោះធម្មតាទេ តែបែងចែកស្តេចត្រាញ់រៀងខ្លួនៗហើយ អ្នករងគ្រោះ ពិតជាមាន។ អ៊ីចឹងមានតែសម្តេចហ៊ុន សែន ហើយនិងលោកសម រង្ស៊ី ទេ ដែលអាចមើល ដឹងច្បាស់ ព្រោះគណបក្សប្រជាជនកម្ពុជា គេ ធ្វើបានច្រើន ហើយធនធានមនុស្សគេរឹងមាំ ប៉ុន្តែធនធានមនុស្សអ្នកនយោបាយនៅក្នុងជួរ គណបក្សប្រឆាំងនេះ នៅមានកម្រិតនៅឡើយ។ អ៊ីចឹងមានតែឯកឧត្តមសម រង្ស៊ី ទេ ដែលគាត់ អាចមានចក្ខុវិស័យមួយច្បាស់លាស់នៅក្នុងការ កែទម្រង់មួយពិតប្រាកដ នៅក្នុងជួរគណបក្ស ប្រឆាំង។ អ៊ីចឹងជាសំណូមពររបស់ខ្ញុំ គឺខ្ញុំសូម អំពាវនាវទៅសម្តេចហ៊ុន សែន ហើយនិងឯក-ឧត្តមសម រង្ស៊ី ថា សង្គមខ្មែរយើងនៅក្នុងពេល បច្ចុប្បន្ននេះ ដើម្បីបណ្តុះបណ្តាលអ្នកបន្តវេនជំនាន់ ក្រោយ ចាំបាច់ត្រូវតែកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង បក្សទទួលស្គាល់គុណភាពនៃអ្នកដឹកនាំបន្តវេន  ដែលមានភាពស្មោះត្រង់ជាមួយនឹងជាតិ នោះ ប្រទេសជាតិយើងនឹងដើរទៅរលូន ហើយចង់ថា អ្នកណាឡើងកាន់អំណាចក៏ដោយ ប្រទេស ជាតិយើងអត់ក្រឡាប់ចាក់ទេនេះ ខ្ញុំសូមជម្រាបអ៊ីចឹង៕

កុលបុត្រ

RELATED ARTICLES