Wednesday, July 2, 2025
Homeនយោបាយនាយករដ្ឋមន្រ្តីសិង្ហបុរី មកទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្អែកនេះ

នាយករដ្ឋមន្រ្តីសិង្ហបុរី មកទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្អែកនេះ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោកឡវរិន វ៉ុង (Lawrence Wong) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ  តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ០២/ ២០២៥ កបទ.សអ ចុះថ្ងៃសៅរ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

លោក Lawrence Wong នឹងមានព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

លោក Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសិង្ហបុរី ។

ដំណើរទស្សនកិច្ចនេះ កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕

RELATED ARTICLES