Friday, April 26, 2024
Homeព័ត៌មានជាតិប្តីខ្សោយបេះដូង ប្រពន្ធលែងឱ្យប៉ះ

ប្តីខ្សោយបេះដូង ប្រពន្ធលែងឱ្យប៉ះ

ទោះជាខ្លួនមានជំងឺខ្សោយ បេះដូង ក៏ចំណង់តណ្ហានៅតែមាន ទើបបុរសម្នាក់នេះ តែងកេះកៀវសុំប្រពន្ធរួមរ័ក ប៉ុន្តែដោយ ខ្លាចប្តីក្ស័យលើបង្គង ទើបនាង មិនឱ្យប៉ះ។ ដល់អ៊ីចឹងទៅ ភាព រកាំរកូសក៏កើតឡើង ធ្វើឱ្យបាត់បង់សុភមង្គលស្នេហ៍អស់រលីង ប៉ុន្តែទោះយ៉ាងណា ក៏ភាគីប្តីខំរក ថ្នាំផឹកឱ្យជាសះស្បើយ ក្រែង ប្រពន្ធបើកផ្លូវឱ្យដូចមុន…។

លោកនួន ណាវ អាយុ៣២ឆ្នាំ រស់នៅភូមិ ព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាបប់ថា លោកជាកូនទី២ ក្នុងចំណោមបងប្អូន៨នាក់ ឪពុកឈ្មោះនួន នឹង អាយុ៥៨ឆ្នាំ ម្តាយឈ្មោះម៉ឺន មានអាយុ៥៥ឆ្នាំ។ ដោយខ្លួនជាកូនកសិករ មុជ មិនជ្រៅទៅមិនឆ្ងាយ រៀនសូត្របានតែត្រឹមថ្នាក់ទី៨ មិនចប់អនុវិទ្យាល័យផង ក៏ឈប់ទៅ និងនៅតែផ្ទះ ជួយការងារឪពុកម្តាយ។ លុះចូលវ័យ២៥ឆ្នាំ ម៉ែឪ បានទុកដាក់ឱ្យមានប្រពន្ធ ឈ្មោះពេជ្រ ម៉ុម អាយុ ប្អូនលោក៥ឆ្នាំ នៅភូមិជាមួយគ្នា ដោយបានឆ្លង កាត់ពិធីរៀបមង្គលការតាមប្រពៃណីខ្មែរ។ បន្ទាប់ពីចាប់ដៃគ្នាមក ប្តីប្រពន្ធលោកបានចាប់មុខរបរធ្វើស្រែ ចម្ការ និងនេសាទខ្លះៗ ព្រោះនៅជាប់សមុទ្រ ដោយបង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងដៃ និស្ស័យស្នេហ៍។ កាលនៅមានសុខភាពល្អ ប្តីប្រពន្ធ លោកមានសុភមង្គលខ្លាំងណាស់ ព្រោះទោះជាហត់នឿយយ៉ាងណា ក៏លោកតែងបម្រើភរិយាពេល យប់ព្រលប់មិនឱ្យឃ្នើសចិត្ត ចំណែកប្រពន្ធក៏មិន កំណាញ់ខ្លួនអ្វីដែរ ទើបបង្កើតបានកូនឱ្យរដឹក។

លោកនួន ណាវ បង្ហាញថ្នាំខ្សោយបេះដូង

លោកនួន ណាវ បន្តទៀតថា លុះចូលមកដល់ឆ្នាំ២០១៦ សុខភាពរបស់លោក ក៏ប្រែប្រួលស្មាន មិនដល់ចេះតែហត់ចុកទ្រូង ដកដង្ហើមថប់ៗ កម្លាំង ពលំក៏ថយចុះ មិនសូវមានឱកាសបានចេញប្រកប ការងាររកកម្រៃចិញ្ចឹមជីវិតដូចមុនទេ។ បើថ្ងៃណា មានកម្លាំង លោកតែងលួងលោមបបោសអង្អែល ភរិយាសុំនាងរួមភេទ ខ្លះៗដែរ លុះអ្វីៗរួចរាល់ ក៏ហត់ ស្ទើរធ្លាក់អណ្តាត ធ្វើឱ្យប្រពន្ធមួម៉ៅក៏ស្តីបន្ទោសថា ពូកែតែម៉្យាងហ្នឹង ឯការរកស៊ីមិនពូកែទេ។ តាំងពីពេលនោះមក ប្រពន្ធចេះតែរករឿងប្តីមិនឈប់ តែលោកមិនតបតទេ ដោយសំងំ ធ្វើមិនដឹងមិនឮអ៊ីចឹងទៅ។ លុះចូលមកដល់ខែមិថុនា ឆ្នាំ២០១៧ លោកបាន ទៅឱ្យគ្រូពេទ្យពិនិត្យរោគ គ្រូពេទ្យក៏ប្រាប់ថា លោកមានជំងឺខ្សោយបេះដូង ទើបចេះតែហត់បែបនេះ រួចចេញ វេជ្ជបញ្ជាហាមរួមភេទជាមួយប្រពន្ធ ក្រែងគ្រោះថ្នាក់ក្ស័យ លើបង្គង។

លោកនួន ណាវ បន្តទៀតថា តាំងពីពេលនោះមក ប្រពន្ធក៏ផ្តាច់របប លែងឱ្យប៉ះតែម្តង ទោះបីជាលោកកេះកៀវសុំនាងយូរៗម្តង ក៏នាងមិនព្រមឱ្យ ហើយចេះតែមួម៉ៅរករឿងប្តីមិនឈប់។ លោកពិបាកចិត្តណាស់ ព្រោះចំណង់តណ្ហានៅមាន មិនគួរចង្រៃអីខ្សោយបេះដូងយ៉ាងនេះ ខាតធំណាស់ ក៏ព្យាយាម រកថ្នាំព្យាបាល និងឱ្យតែឮថាគ្រូណាពូកែ លោកនឹង ទៅព្យាបាលហើយ ក្រែងមានសំណាងបានជាដូចដើមវិញ។ លោកក៏សង្ស័យថា ខ្លួនត្រូវអំពើគេដែរ តែជំនឿ មើលរូបមិនឃើញនេះទុកម្តុំសិនចុះ ត្រូវតែរកថ្នាំសង្កូវ វិញប្រសើរជាង។
ដោយឡែក នាងពេជ្រ ម៉ុម អាយុ២៧ឆ្នាំ ជា ប្រពន្ធបានឱ្យដឹងថា នាងរៀនសូត្របានត្រឹមថ្នាក់ទី៥ ដែរ ហើយពេលចូលវ័យក្រមុំ មិនខ្វះទេកំលោះៗសុំ ស្នេហ៍ តែនាងសង្កេតឃើញកំលោះនួន ណាវ មិនចេះ ស៊ីផឹក លេងល្បែង ក៏យល់ព្រមរៀបការទៅ។ មុនដំបូង ប្តីនេះខ្លាំងណាស់ ហើយពូកែរកស៊ីទៀត លុះបង្កើតបានកូន៣នាក់ ស្រាប់តែ មានជំងឺខ្សោយបេះដូង ធ្វើការធ្ងន់លែងកើត។ ខ្លួនឈឺប៉ុណ្ណឹងហើយ ប្តីនេះនៅតែ ឃ្លានកាម កេះកៀវនាងមិនឈប់ តម្រូវឱ្យនាងកំណាញ់ខ្លួន ទើបបាន ព្រោះបើ នាងបណ្តែតបណ្តោយក្រែងគ្រោះថ្នាក់ដល់ជីវិត។ មានម្តងនោះ គេសុំងោចៗ ពេក នាងក៏ឱ្យខ្លះទៅ លុះរួចរាល់ ស្រាប់តែប្តីបញ្ឈរភ្នែក ដកដង្ហើមស្ទើរមិន ដល់គ្នាស្ទើរដាច់ខ្យល់ម្តងៗ ទើបតាំងពីពេលនោះមក នាងលែងឱ្យប្តីប៉ះពាល់ ក៏កើតទៅជាទំនាស់យប់ព្រលប់ក៏សឹងមាន។

នាងពេជ្រ ម៉ុម និងកូន

នាងពេជ្រ ម៉ុម បន្តទៀតថា ពុំមែននាងស្អប់ប្តី ឬមានប្រុសឈ្មោលអ្វីទេ តែមកពីនាងបារម្ភចំពោះសុខភាពប្តី ឯប្តីនេះអត់ចេះគិត ដឹងតែមួម៉ៅពេលនាង មិនព្រមឱ្យ។ បើគេខ្លាំងពេលយប់អ៊ីចឹង គួរតែខ្លាំងពេលថ្ងៃផងទៅ ដោយចេញ ទៅរកស៊ីចាប់ត្រី ឬកាប់គាស់លើងដីដូចមុន នាងមិនថាទេ តែការងារនោះ គេថា ធ្វើមិនកើត បែរជារឿងលើគ្រែធ្វើកើតទៅវិញ តើប្រពន្ធ ណាទ្រាំបាននោះ? សព្វថ្ងៃ គ្រួសារនាងកាន់តែក្រទៅៗ ស្ទើររកអង្ករច្រកឆ្នាំងមិនបាន ណាមួយត្រូវនាំប្តីទៅ រកគ្រូព្យាបាលផង លុះជួបភាពរកាំរកូស ជួនកាល ប្តីដើរបាត់ៗពីផ្ទះ ធ្វើឱ្យនាងពិបាកចិត្តជាពន់ពេក។
លោកយាយគល់ ខាត់ អាយុ៨០ឆ្នាំ ត្រូវជាជីដូនខាងប្រុស បានឱ្យដឹងថា គាត់ពិបាកចិត្តណាស់ កាលចៅប្រុសគាត់នៅប្រកបរបររកស៊ី ធ្វើការបានលុយរាល់ថ្ងៃនោះ ពួកគេស្រលាញ់គ្នាល្អូកល្អិន មិន ដែលឈ្លោះប្រកែកគ្នាទេ។ លុះចៅប្រុសមានជំងឺ ខ្សោយបេះដូង ធ្វើការធ្ងន់លែងកើត បាត់ប្រភព ចំណូល ឮតែឈ្លោះគ្នាមិនស្វាង។ គាត់ឧស្សាហ៍ស្តី ប្រដៅអប់រំពួកគេកុំឱ្យឈ្លោះគ្នាដែរ តែចៅប្រសាស្រីនោះកាចបន្តិច ស្តីប្រដៅមិនស្តាប់ទេ។ ទោះយ៉ាងណា គាត់ដឹងខ្លះៗពីរឿង សម្ងាត់នោះ ក៏ហាមចៅប្រុស ឱ្យចេះថ្នមខ្លួនផង ពេលយប់ព្រលប់កុំប៉ះពាល់ប្រពន្ធ ព្រោះជំងឺខ្សោយបេះដូង នាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ គាត់ណែនាំឱ្យរកថ្នាំព្យាបាលជាសះស្បើយសិនទៅ កុំឃ្លានអាកន្លែងហ្នឹងពេក តែចៅប្រុសគ្រាន់តែងក់ក្បាល លុះពេលយប់លូកលាន់ប្រពន្ធ ក៏ឮតែង៉ូវៗ មិនឈប់ ធ្វើឱ្យគាត់ធុញទ្រាន់ខ្លាំងណាស់។

លោកយាយគល់ ខាត់

គួរបញ្ជាក់ថា ករណីនេះអាចថា មកពីប្រពន្ធ ចេញរកស៊ីជំនួសប្តី មកវិញនឿយហត់ លុះប្តីមានជំងឺ នៅតែផ្ទះ លូកលាន់គ្មានបានដេកពួន ក៏មួម៉ៅក្តៅក្រហាយ។ នាងមិនក្បត់ប្តីទេ តែមកពីបញ្ហាជីវភាព ស្របពេលដែលប្តីធ្វើការរកស៊ីមិនកើត ហេតុនេះគួរ តែភាគីប្តីផ្អាករឿងលូកលាន់សិនទៅ ហើយខំរកឱសថ សម័យ ឱសថបុរាណព្យាបាលឱ្យដិតដល់ ឯរឿងម្ហូប ស្រស់នោះទុកម្តុំសិនទៅ ចាំជាសះស្បើយក៏មិនទាន់ ហួសពេលដែរ” ៕​

RELATED ARTICLES