Friday, March 29, 2024
Homeព័ត៌មានជាតិឡើងស្វានចោះជញ្ជាំងរអិលរន្ទា ទាក់ខ្សែភ្លើងឆក់ សំណាងល្អជួយទាន់

ឡើងស្វានចោះជញ្ជាំងរអិលរន្ទា ទាក់ខ្សែភ្លើងឆក់ សំណាងល្អជួយទាន់

ភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ បន្ទាប់ពីយកម៉ូទ័រឡើងទៅស្វានចោះជញ្ជាំង ភ្លាត់ស្នៀតរអិលរន្ទា ទាក់ខ្សែភ្លើងដាច់ បណ្តាលឲ្យឆ្លងឆក់ សំណាងល្អអ្នកក្បែរខាងជួយទាន់ និងក្រុមសង្រ្គោះ៧១១ ជួយសង្រ្គោះទាន់ពេល កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅសំណង់ផ្ទះជួលមួយកន្លែង ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមាន ឈ្មោះ សៀម ផាន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិបាក់ព្រៃ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ជួបសំណាងល្អ គ្រាន់តែរងរបួសស្រាល។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះយកម៉ូទ័រស្វានចោះជញ្ជាំងលើផ្ទះជាន់ទី១ ហើយក៏រអិលអន្ទា ធ្វើឲ្យទាញខ្សែភ្លើងទៅប៉ះនឹងដែក ទើបឆ្លងឆក់ភ្លាមៗត្រូវបានអ្នកក្បែរខាងជួយទាញផ្តាច់ចរន្តភ្លើង ហើយហៅក្រុមសង្រ្គោះរបស់អង្គភាព៧១១ មកជួយសង្រ្គោះនៅនឹងកន្លែង រួចបញ្ជូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ជនរងគ្រោះជួបនូវសំណាង រួចផុតពីសេចក្តីស្លាប់ គ្រាន់តែរងរបួសស្រាល៕

RELATED ARTICLES