Saturday, April 20, 2024
Homeព័ត៌មានជាតិចោរឆក់កាបូបជាង១០ដងម្នាក់ ភ្លាត់ស្នៀតឆក់កាបូបនារីម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចោរឆក់កាបូបជាង១០ដងម្នាក់ ភ្លាត់ស្នៀតឆក់កាបូបនារីម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុង​ចំណោម​បក្ខពួក២នាក់​ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ​ បន្ទាប់ពីជនសង្ស័យរូបនោះ​បានធ្វើសកម្មភាព​ឆក់យក​កាបូប​ស្ពាយ​ពី​ជនរងគ្រោះ​ម្នាក់​​មិនបានសម្រេច។ ហេតុការណ៍នេះ​បាន​កើតឡើងនៅវេលាម៉ោង​ ៩និង​៤៥នាទី​យប់​ ថ្ងៃទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​អាគារ​៤២ជាន់​ សង្កាត់​បឹងកេងកង១​ ខណ្ឌចំការមន​ ហើយ​ឃាត់​ខ្លួន​បាន​នៅ​ផ្លូវ​ម៉ៅសេទុង​ ជិត​និង​ស្ថានីយ​ប្រេងឥន្ធនៈកាល់តិច ​សង្កាត់​បឹងកេងកង១ ​ខណ្ឌចំការមន។​

​ជនសង្ស័យ​មាន​ឈ្មោះ​ សុខ ​វិសាល​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរមិនពិតប្រកដ​ ស្នាក់នៅ​ផ្ទះជួល​ សង្កាត់បឹងកេងកង១​ ខណ្ឌចំការមន​ ដកហូតម៉ូតូ​ម៉ាក​ឌ្រីមសង់​ ស៊េរីឆ្នាំ២០១០ ​ពណ៌ខ្មៅ​ ពាក់​ស្លាក់លេខ​ស្វាយ​រៀង​ 1C-8733។

តាម​សម្តី​សមត្ថកិច្ច​ខណ្ឌចំការមន​ បានឲ្យដឹងថា​ មុន​ពេល​កើតហេតុ​មានជនរងគ្រោះ​ម្នាក់បានជិះម៉ូតូ​កង់​បី​តាម​មហាវិថីព្រះមុនីវង្ស​ ក្នុង​ទិសដៅ​ពីជើង​ទៅ​ត្បូង​ ខណៈនោះស្រាប់តែមាន​ជនសង្ស័យ​២នាក់​បានជិះម៉ូតូ​ម៉ាក់​ឌ្រីមសង់​ ស៊េរី​ឆ្នាំ​២០១០​ ពណ៌ខ្មៅ​មួយគ្រឿង​ បានធ្វើដំណើរតាមផ្លូវ​មក​ពីក្រោយ​ រួច​ជនសង្ស័យ​ទាំង​នោះ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ស្ពាយ​ពី​នារី​រងគ្រោះ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ តែមិនបាន​សម្រេច​ ហើយ​ស្រប​ពេល​នោះ​ដែរ​ ជនរងគ្រោះ​បានស្រែក​ថាចោរៗ​ ផ្អើល​ដល់ប្រជាពលរដ្ធ​ដែល​ធ្វើដំណើរតាមផ្លូវ​ ហើយ​គាប់​ជួន​ពេលនោះ​ដែរ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ បានល្បាត​ឆ្លង​កាត់​ទីនោះ​ ឃើញហេតុការណ៍ផ្ទាល់ភ្នែក​ ក៍បាន​ដេញ​តាម​ជនសង្ស័យ​ទាំង​២នាក់​នោះ​ រហូតដល់​ផ្លូវ​ម៉ៅសេ​ទុង​ ទល់មុខ​ស្ថានីយប្រេង​ឥន្ធនៈកាល់តិច​  ស្រាប់តែ​ជនសង្ស័យ​ដួល​ម៉ូតូ​ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាអ្នក​ធ្វើ​សកម្មភាព​ ចំ​ណែក​អ្នកបើកម៉ូតូបានរត់គេច​ខ្លួនបាត់​ ។

ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​សាកសួរ​នៅ​អធិការដ្ធានខណ្ឌ​ចំការមន​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​រូបនោះ​បាន​សារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ឆក់យក​ការបូប​ស្ពាយ​ពី​នារី​រងគ្រោះ​ម្នាក់​ដែល​ជិះ​ម៉ូតូ​កង់​បី​ ពិតប្រាកដ​មែន​  តែពេល​ធ្វើ​សកម្មភាព​ឆក់​មិន​បាន​សម្រេច​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បានតែម្តង​។

ប្រភពដដែល​បានបន្ត​ទៀតថា​ នៅពេលដែល​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ គឺ​ពួក​គេ​មានគ្នា​បីនាក់​បានជិះម៉ូតូ​២គ្រឿង​ ដោយមួយគ្រឿង​ម៉ាកស៊ុយសុគី​និច​ និង​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រីមសង់​ហើយ​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​១០ដង់រួចមកហើយ​ ។ ក្រោយ​ពេល​កើតហេតុ​  ជនរងគ្រោះ​មិនបាន​មកដាក់ពាក្យ​បណ្តឹង​នោះទេ​  ចំ​ណែក​ជនសង្ស័យ​វិញ​ យោងតាម​សម្តី​សារភាព​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ រួច​ឃុំ​ខ្លួន​នៅ​អធិការដ្ធានខណ្ឌ​ចំការមន​ ដើម្បី​បញ្ជួុនទៅ​តុលាការ​៕

RELATED ARTICLES