Saturday, April 20, 2024
Homeព័ត៌មានជាតិអ្នករត់ម៉ូតូឌុប និយាយឌឺដងដាក់គ្នា ទ្រាំមិនបាន ភាគីម្ខាងយកច្រវាក់វាយបែកក្បាល

អ្នករត់ម៉ូតូឌុប និយាយឌឺដងដាក់គ្នា ទ្រាំមិនបាន ភាគីម្ខាងយកច្រវាក់វាយបែកក្បាល

ភ្នំពេញ ៖ ​អ្នករត់ម៉ូតូឌុប២នាក់​ ប្រចាំនៅគល់ស្ពានព្រះមុនីវង្សថ្មី និយាយឌឺដងផ្លែផ្កាដាក់គ្នា បានផ្ទុះ​ហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ​កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៧ នៅចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត តាមផ្លូវ៣៦៩ ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

បុរសរងគ្រោះមានឈ្មោះ ភួង ផេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៍មានយើងថា ​មុនកើតហេតុគាត់កំពុង់តែឈរនិយាយគ្នាលេង​ ព្រោះមិនទាន់មានម៉ូយដឹក ស្រាប់តែបុរសបង្កហិង្សា​ដើរមកសួរគាត់ថា និយាយដើមគាត់មែន គាត់ក៏ឆ្លើយទៅវិញថា អ្នកឯងសម្បូរដើមច្រើនមែន ទើបខ្លាចគេនិយាយ ភ្លាមៗនោះជនបង្កបានរត់ទៅម៉ូតូ​យកច្រវាក់ចាក់​ម៉ូតូវីវ៉ាមួយគ្រឿង យកមកវាយ ធ្វើឲ្យគាត់​យកមួកសុវត្ថិភាព​នៅលើម៉ូតូ​វាយការពារខ្លួនវិញ តែមិនឈ្នះ ជនបង្កយកច្រវាក់ដែកមកវាយបចំក្បាលពីក្រោយ បណ្ដាលឲ្យបែកហូរឈាមជោគអាវ ។

ក្រោយមកក៏បានសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ជនបង្កហិង្សាយកទៅប៉ុស្តិ៍ ចំណែករូបគាត់ត្រូវសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យបង្អែកមានជ័យ ដើម្បីព្យាបាលរបួសរួច និងទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ជនបង្កហិង្សាមានឈ្មោះ ប៊ិច រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ​ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រាប់ថា ​មុនកើតហេតុបុរសវ័យចំណាស់បានជេរប្រមាថឌឺដងផ្លែផ្កា មិនដឹងថា ជេរអ្នកណាទេ ដោយប្រើ​ពាក្យអសុរសដដែលៗមិនសមរម្យ គាត់ក៏ដើរទៅសួរនាំថា អ៊ំឯងនិយាយសំដៅទៅលើអ្នកណា ស្រាប់តែជនរងគ្រោះយកមួកសុវត្ដិភាពដែលនៅលើម៉ូតូហុងដាឌ្រីម​ យកមកវាយចំលើផ្ទៃមុខ ធ្វើឲ្យរូបគាត់ខឹងរត់ទៅយកច្រវាក់ចាក់ម៉ូតូ​វាយទៅលើជនរងគ្រោះបែកក្បាល ក្រោយមកសមត្ថកិច្ចចុះមកឃាត់រូបគាត់ទទួលស្គាល់ថា បានយកច្រវាក់ទៅវាយបុរសវ័យចំណាស់ពិតប្រាកដមែន ជាការពិតវ៉ៃទៅវ៉ៃមក តែគាត់របួសស្រាល ចំណែកជនម្ខាងទៀតរបួសធ្ងន់ជាងបន្តិច។

ក្រោយពេលសួរនាំរួច ហើយភាគីទាំងសងខាងបានចរចាសម្រួលគ្នា ដោយភាគីបង្កដែលរងរបួសស្រាលចេញថ្លៃព្យាបាលជនរងគ្រោះដែលរងរបួសធ្ងន់ ដើម្បីបញ្ចប់រឿង ៕

RELATED ARTICLES