Friday, April 26, 2024
Homeតារាខ្មែរមិនធម្មតា!ខួបថៅកែហាងវីហ្វ្រេនចាប់រង្វាន់ម៉ូតូផ្អើលតារាល្បីៗ

មិនធម្មតា!ខួបថៅកែហាងវីហ្វ្រេនចាប់រង្វាន់ម៉ូតូផ្អើលតារាល្បីៗ

នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះថៅកែហាងវីហ្វ្រេនបានធ្វើខួបកំណើតផ្គួបជាមួយខួប១១ឆ្នាំរបស់ហាងវីហ្វ្រេន ដែលបានធ្វើឡើងនៅហាងសាខាបឹងត្របែកដែលមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករខណៈដែលកម្មវិធីនេះមានការចាប់រង្វាន់ជាច្រើនរួមទាំងរង្វាន់ធំម៉ូតូតម្លៃជាង២ពាន់ដុល្លារ គួរឲ្យភ្ញាក់ផ្អើល។

លោកចេង វណ្ណា ថៅកែហាងវីហ្វ្រេននិងជាមា្ចស់ភាគហ៊ុននៅក្នុងផលិតកម្មផលិតភាពយន្តមួយបានថ្លែងឲ្យដឹងថា តាមគម្រោងលោកអញ្ជើញភ្ញៀវតែខ្ទង់២០០នាក់(២០តុ)ប៉ុណ្ណោះ។ប៉ុន្តែអ្វីដែលធ្វើឲ្យលោកស្ទើរមិនគួរឲ្យជឿនោះភ្ញៀវបានអញ្ជើញចូលរួមរហូតដល់ជាង៣០០នាក់ ឯណោះដែលស្ទើរតែគ្មានកន្លែងអង្គុយ។តែយ៉ាងណាលោកពិតជាសប្បាយរីករាយយ៉ាងក្រៃលែងដែលភ្ញៀវបានផ្ដល់កិត្តិយសចូលរួមយ៉ាងច្រើនកុះករបែបនេះរួមទាំងតារាសិល្បៈល្បីៗជាច្រើនផងដែរដែលធ្វើឲ្យកម្មវិធីរបស់លោកកាន់តែអធឹកអធម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះកម្មវិធីនេះបានរៀបចំឲ្យមានការចាប់រង្វាន់ជាច្រើនដល់ភ្ញៀវកិត្តិយសដែលបានអញ្ញើញចូលរួម។ជាពិសេសមានការចាប់រង្វាន់ម៉ូតូហ្សូមមើអិច២០១៨ តម្លៃជាង២ពាន់ដុល្លារគួរឲ្យភ្ញាក់ផ្អើលខណៈដែលមានក្រុមកំប្លែងយេៗ បានចូលរួមសម្ដែង ច្រៀង និងបង្ហាញសូរបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយផងដែរ។

តារាសិល្បៈល្បីៗដែលលេចវត្តមាននៅក្នុងកម្មវិធីខួបកំណើតរបស់ថៅកែហាងវីហ្វ្រេនផ្គួបជាមួយខួប១១ឆ្នាំរបស់ហាងវីហ្វ្រេនមានដូចជាកញ្ញាម៉ាក់ សែន សូនីតា កញ្ញាពេជ្រ អាវីហ្សា កញ្ញាថន លក្ខិណា កញ្ញាយ៉ែម ស្រីពេជ្រ អ្នកនាងកាតុ អ្នកនាងឆៃ លីដាឡែន អ្នកនាងលី ច័ន្ទសីហា លោកញ៉ែម សុគន្ធ កញ្ញាញឹម ចាន់ថននិងតារាល្បីៗជាច្រើនរូបទៀត៕

RELATED ARTICLES