Saturday, April 27, 2024
Homeតារាខ្មែរបេប៊ី ស្ងប់ស្ងាត់ ក្រោយមានវីឡា

បេប៊ី ស្ងប់ស្ងាត់ ក្រោយមានវីឡា

ពេលនេះតារាស្រីក្មេងស្អាតៗកំពុងប្រជែងគ្នាលេងម៉ូដវីឡា មិនចាញ់តារាហូលលីវូដឡើយ ដោយក្នុងឆ្នាំ២០១៧នេះ មានតារាស្រីសាច់សខ្ចីដល់ទៅ៥ដួង បានក្លាយទៅជាម្ចាស់ភូមិគ្រឹះដ៏ប្រណីត រួមមាន មាន សូនីតា, នៅ សុនិតា, ទេព បូព្រឹក្ស, ថន លក្ខិណា និងបេប៊ី ឬជុំ រចនាពេជ្រ នេះ ដែលសុទ្ធតែដេកនៅផ្ទះវីឡាយ៉ាងកាលីព ដែលធ្វើឱ្យតារាសិល្បៈជើងចាស់មួយចំនួន មានការភ្ញាក់ផ្អើលគ្រប់គ្នា។ ទោះជាយ៉ាងណា នៅពេលដែលត្រូវសួរពីប្រភពនៃប្រាក់ចំណូលដែលនាំឱ្យពួកគេមានលទ្ធភាពក្នុងការកាន់លុយដុល្លារទាំងបាច់ៗទិញវីឡានោះ តារាស្រីទាំងនោះសុទ្ធតែអះអាងថា គឺបានមកពីកម្លាំងញើសឈាមសុទ្ធសាធ ខណៈបេប៊ី ត្រូវបានអ្នកម្តាយនាងអះអាងថា គាត់ចងការលុយគេទិញវីឡានោះឱ្យកូនរស់នៅ។

បេប៊ី ឬជុំ រចនាពេជ្រ កាន់តែមានស្បែកសាច់សខ្ចីឡើងៗចុងក្រោយនេះ គឺស្រមោចវារជ្រុះតែម្តង ដែលធ្វើឱ្យប្រុសៗទាំងឡាយគ្រឺតក្នាញ់ ហើយស្រមៃចង់អង្អែលថ្នាក់ថ្នមកាយាស្រីក្មេងរូបនេះ តែគួរឱ្យស្តាយ តារាដែលរស់នៅផ្ទះវីឡា តម្លៃជាង២០ម៉ឺនដុល្លារ ម្តុំបឹងស្នោនេះ មានប្រុសៗអ្នកមានទ្រព្យ និងអ្នកធំៗជាច្រើនតាមប្រជែងដណ្តើមបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់ស្រីស្អាតរូបនេះ ហើយច្បាស់ណាស់ថា ប្រុសៗដែលមានត្រឹមចិត្តស្មោះ តែមិនសូវសម្បូរទ្រព្យនោះ នឹងមិនអាចនែបនិត្យកាយាបេប៊ី បានឡើយ ព្រោះតែនាងមានជម្រើសស្នេហ៍ច្រើនណាស់ ហេតុនេះហើយបានជាពេលនេះ បេប៊ី លែងខ្វល់ខ្វាយពីការថតសម្តែងសម្រុកដូចមុនទៀតហើយ។

បេប៊ី ដែលពីមុនប្រឹងថតខារ៉ាអូខេ និងភាពយន្តទាំងយប់ទាំងថ្ងៃនោះ បែរជាពេលនេះ ប្រែទៅជាស្ងប់ស្ងាត់ទៅវិញ ក្រោយពេលដែលនាងមានវីឡាស្កឹមស្កៃជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ហើយបើទោះជាម្តាយនាងថា ផ្ទះនោះជាលុយដែលគាត់ខ្ចីចងការគេ ដើម្បីទិញវីឡាក្តី ក៏នៅតែមិនស្ងាត់រឿងដែលគេសង្ស័យថា បេប៊ី មានគូស្នេហ៍នៅពីក្រោយខ្នងឡើយ។

ប្រភពពីអ្នកដឹកនាំសម្តែងភាពយន្តម្នាក់ដែលបានស្គាល់បេប៊ី និងតារាជាច្រើនច្បាស់នោះ បាននិយាយដោយមិនបញ្ចញឈ្មោះថា សម្រាប់ស្រីស្អាតដូចបេប៊ី បើចង់បានអ្វីក៏បានដែរ មិនចាំបាច់ចងការលុយគេទេ គឺគេយកមកឱ្យដល់ដៃតែម្តង ប្រសិនបើនាងព្រមនោះ។

ប៉ុន្តែ បុរសដែលតារាជាច្រើនគោរព ហើយហៅថា លោកគ្រូៗនោះបន្ថែមថា “បេប៊ី ស្អាតប៉ុណ្ណឹងខ្វះអីអ្នកធំៗស្រលាញ់ តែខ្ញុំឃើញកូនហ្នឹងមានម្តាយតាមស្អិតណាស់ អីចឹងប្រហែលជាអ្នកចង់ញ៉ែលេងៗអីពិបាកដែរមើលទៅ? មិនមែនអាងតែមានលុយ ចង់យកអ្នកណាក៏បានដែរនោះទេ គឺទាល់តែសាមីខ្លួនគេចង់ធ្វើអីចឹងដែរ ទើបអាចទៅរួច”។

បេប៊ី ត្រូវបានប៉ាន់ប្រមាណថា នាងមានទ្រព្យមិនក្រោម៣០ម៉ឺនដុល្លារឡើយ រយៈពេលដែលស្រីស្អាតរូបនេះ ហក់ចូលសិល្បៈត្រឹមតែជាង២ឆ្នាំនេះ គឺនាងមានទ្រព្យលឿនគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ប៉ុន្តែ បេប៊ី ធ្លាប់អះអាងថា នាងច្រៀង Concert តាមកម្មវិធីមួយចំនួន គឺស៊ីថ្លៃមិនក្រោម១ពាន់ដុល្លារឡើយ ហេតុនេះហើយក្នុង១ខែៗ នាងអាចរកប្រាក់ចំណូលបានច្រើនគួរសម ដោយមិនបាច់ត្រូវការពឹងអ្នកណាឱ្យចិញ្ចឹមឡើយ ហើយរយៈពេលដែលនាងមិនឃើញថតខារ៉ាអូខេ និងភាពយន្តនេះ គឺដោយសារតែនាងជាប់រវល់ក្នុងការធ្វើបទចម្រៀង Original Songs ផ្ទាល់ខ្លួន ដើម្បីច្រៀង Concert នៅរដូវក្តៅខាងមុខនេះ។

បេប៊ី មិនធ្លាប់បណ្តើរគូស្នេហ៍ឱ្យគេឃើញជាសាធារណៈឡើយ ដោយពេលខ្លះស្រីស្រស់រូបនេះថែមទាំងត្អូញថា អត់សង្សារទៀតផង។ ប៉ុន្តែ ស្រីស្អាតដូចបេប៊ី គេជឿថា នាងនឹងមិនទុកបេះដូងឱ្យនៅទំនេរឡើយ គ្រាន់តែនាងមិនចង់ឱ្យគេស្គាល់ប៉ុណ្ណោះ។

ប្រភពបានឱ្យដឹងថា មានឧកញ៉ា២រូប ដែលសុទ្ធតែមានប្រពន្ធកូនទៅហើយនោះ ព្យាយាមដាក់អន្ទាក់ស្នេហ៍បេប៊ី ហើយធ្វើឱ្យស្រីក្មេងរូបនេះពិបាកគេចជាខ្លាំង ព្រោះលោកឧកញ៉ានោះ មិននៅឆ្ងាយពីរូបនាងឡើយ ហេតុនេះហើយ គេរង់ចាំមើលថា បេប៊ី សាច់សខ្ចីរូបនេះ អាចគេចផុតពីសំណាញ់ស្នេហ៍លោកឧកញ៉ាខាងលើនេះផុតដែរឬទេ?…៕

RELATED ARTICLES