Saturday, April 27, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ព្រឺរោមលេងស្រៀវជាមួយពស់ថ្លាន់

ម៉ាក សែនសូនីតា ព្រឺរោមលេងស្រៀវជាមួយពស់ថ្លាន់

ភ្នំពេញ ៖ តារាសម្តែងស្រីវ័យក្មេងល្បីឈ្មោះ កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងព្រឺរោមជំនួស បន្ទាប់ពីនាងបានសម្តែងឈុតឆាកស្នេហារោលរាលស្រៀវស្រើបជាមួយសត្វពស់ថ្លាន់មួយក្បាលយ៉ាងធំ។

តារាសម្តែងថ្ពាល់ខួច ម៉ាក សែនសូនីតា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានបង្ហោះវីដេអូឃ្លីបខ្លីមួយ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បង្ហាញពីសកម្មភាពនៃការសម្តែងរបស់នាងជាមួយសត្វពស់ថ្លាន់ដ៏ធំមួយក្បាលនៅក្នុងឈុតមួយនៃខ្សែភាពយន្តរឿង “កូនពស់កេងកង”។

ជាមួយនេះ តូតា បានបង្ហោះសារមួយួថា “យាយពីសាច់វិញ ឡើងត្រជាក់… កូនពស់កេងកង…”។

តាមរយៈវីដេអូឃ្លីប រយៈពេល១៩វិនាទី កញ្ញាម៉ាក សែនសូនីតា បានគេងឱបសត្វពស់ថ្លាន់យ៉ាងស្និទ្ធស្នាលក្នុងឆាកស្នេហារវាងមនុស្ស និងពស់ថ្លាន់ ធ្វើឱ្យមហាជននិងអ្នកគាំទ្រដែលបានទស្សនាឈុតសម្តែងមួយនេះ បាននាំគ្នាបង្ហាញនូវការភ្ញាក់ផ្អើល និងស្រៀវឆ្អឹងខ្នងជំនួស ព្រោះមិននឹកស្មានថា តារារូបស្រស់រូបនេះសម្តែងជាមួយសត្វពស់ដ៏ធំបែបនេះឡើយ។

យ៉ាងណា ក្រោយថតចប់ឈុតនេះភ្លាម ខណៈក្រុមការងារបានមកចាប់ពស់ថ្លាន់ចេញ កញ្ញាតូតា បានក្រោកអង្គុយទាំងទឹកមុខភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែដោយហេតុថា ចង់ឱ្យលទ្ធផលនៃការសម្តែងបានល្អ តូតា សុខចិត្តជម្នះនឹងភាពភ័យខ្លាចក្នុងការសម្តែងឱបរឹតយ៉ាងស្និទ្ធស្នាលជាមួយសត្វពស់។

គួរបញ្ជាក់ថា រឿង “កូនពស់កេងកង” ដែលសម្តែងដោយកញ្ញាម៉ាក សែនសូនីតា គឺជាខ្សែភាពយន្តភាគថ្មីមួយ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលដឹកនាំសម្តែងដោយអ្នកដឹកនាំ រឿងជើងចាស់ល្បីឈ្មោះ គឺលោកហ្វៃ សំអាង។

តាមការបង្ហើបឱ្យដឹងពីក្រុមការងារផលិតភាពយន្តភាគនេះ ខ្សែភាពយន្តភាគរឿង “កូនពស់កេងកង” នេះ ជិតនឹងបញ្ចប់ការថតជាស្ថាពរហើយ ដោយគ្រោងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហង្សមាស នៅពេលឆាប់ៗខាងមុខនេះ៕

RELATED ARTICLES