Friday, April 19, 2024
Homeព័ត៌មានជាតិប្រធានទីផ្សារ វេជ្ជបណ្ឌិត មាង ស្រីលាភ ៖ វាជាមោទនភាពរបស់ក្រុមហ៊ុនមីតហេង ដែលបាននាំយកប្រីប៊ីយ៉ូទីក សំរាប់សុខភាពទ្វារមាសស្ត្រីដំបូងគេនៅកម្ពុជា

ប្រធានទីផ្សារ វេជ្ជបណ្ឌិត មាង ស្រីលាភ ៖ វាជាមោទនភាពរបស់ក្រុមហ៊ុនមីតហេង ដែលបាននាំយកប្រីប៊ីយ៉ូទីក សំរាប់សុខភាពទ្វារមាសស្ត្រីដំបូងគេនៅកម្ពុជា

ភាសាសាមញ្ញដែលគេហៅថាមេរោគល្អ ដែលមាននៅលើគ្រប់ផ្នែកនៃរាង្គកាយរបស់មនុស្សយើងគ្រប់គ្នា មេរោគល្អទាំងនេះវាមានតួនាទីសំខាន់ក្នុងការរក្សាលំនឹងនៃរាង្គកាយប្រឆាំងរាល់ការយាយីពីពពួកមេរោគអាក្រក់។ បើនិយាយអំពីមេរោគល្អ​ ឡាក់តូបាស៊ីលី (Lactobacilli)  ចំពោះបុរសគឺមាននៅក្នុងមាត់ និងមាននៅក្នុងប្រព័ន្ឋរំលាយអាហារ ចំពោះស្ត្រីវិញមានទាំងនៅក្នុងមាត់ នៅក្នុងប្រព័ន្ឋរំលាយអាហារ និងនៅក្នុងទ្វារមាសផងដែរ។ ចំពោះមាត់ ឡាក់តូបាស៊ីលី មានតួនាទីផ្តល់សំណើមដល់មាត់ សំលាប់មេរោគខ្លះដែលវាចូលមក និងប្រឆាំងការរលាក នៅពេលដែលមាត់យើងមានក្លិន ស្ងួត ទឹកមាត់ចេញច្រើនពេក រលាក នោះជាសញ្ញាបញ្ជាក់ថាមេរោគល្អថយចុះ ហើងមេរោគអាក្រក់កំពុងតែយាយីហើយ។ បើនិយាយពីទ្វារមាសស្ត្រីវិញ ឡាក់តូបាស៊ីលីមានតួនាទីសំខាន់៣ គឺទី១. រក្សាលំនឹងអាស៊ីត pH ឲ្យនៅចន្លោះ ៣.៨ ទៅ ៤.៥ ដែលអំណោយផលល្អដល់ការរស់នៅរបស់មេរោគល្អ និងជាឩបសគ្កដល់ការរស់នៅរបស់មេរោគអាក្រក់ ទី២.បញ្ចេញជាតិទឹកដើម្បីផ្តល់សំណើមដល់ទ្វារមាស និងប្រឆាំងការលួតលាស់នៃមេរោគអាក្រក់ ទី៣.បញ្ចេញសារធាតុសំលាប់មេរោគអាក្រក់តែម្តង។ ដោយយល់ឃើញពីអត្ថប្រយោជន៏នៃឡាក់តូបាស៊ីលីដូច្នេះហើយ ទើបនៅខែសីហា ឆ្នាំ២០១៥ ក្រុមហ៊ុនសំរេចចិត្តនាំចូលមុខគេ នូវផលិតផលផ្សំពីឡាក់តូម៉ូណូហាយដ្រាត (Lactose Monohydrate) ដែរជាប្រភពដ៏ល្អក្នុងការផលិត​ឡាក់តូបាស៊ីលី បែបធម្មជាតិ នៅទ្វារមាសស្ត្រី។ វាមានសុវត្ថិភាពចំពោះស្ត្រីគ្រប់កាលទេសទាំងអស់ទោះបីជាពេលមានផ្ទៃពោះ កម្លុងពេលបំបៅដោះកូន ឬមានជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីបាននាំចូលប្រទេសកម្ពុជា ឡាក់តូម៉ូណូហាយដ្រាត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីដែលមានបញ្ហានៅតំបន់ពិសេសរបស់គាត់ ហើយមានស្ត្រីជាច្រើនបានផ្ញើសារ នឹងទូរស័ព្ទមកថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបាននាំចួរផលិតផលដែលបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់រូបគាត់។

ស្ត្រីទាំងឡាយអាចសាកសួរបន្ថែមពីសារៈសំខាន់ និងអត្ថប្រយោជន៏របស់ឡាក់តូម៉ូណូហាយដ្រាតនៅតាមឱសថស្ថាននានា ឬសាកសួគ្រួពេទ្យជំនាញសំរាប់ព័ត៏មានបន្ថែម។ ទោះជាយ៉ាងណាស្រ្តីគ្រប់រូបគួរតែប្រញាប់ទៅពិភាក្សាជាមួយពេទ្យជំនាញ នៅពេលដែរមានរោគសញ្ញាមិនល្អនៅទ្វារមាស ដូចជា ធ្លាក់ស ធុំក្លិន រមាស់ ស្ងួត ឬក្រហាយ មានតែគ្រូពេទ្យជំនាញទេដែលអាចធ្វើរោគវិនិច្ឆ័យបានល្អ និងជ្រើសរើសយកវិធីដ៏សមស្របសំរាប់ការព្យាយាល៕

RELATED ARTICLES