Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ សោភា សុំឲ្យជួយ Share ដើម្បីអង្វរលោកឧញ៉ាហុង ពីវ

ពេជ្រ សោភា សុំឲ្យជួយ Share ដើម្បីអង្វរលោកឧញ៉ាហុង ពីវ

បន្ទាប់ពីធ្វើបុណ្យ៧ថ្ងៃឲ្យសពអ្នកនាងសាន​ ស្រីឡៃ រួចរាល់តារាចម្រៀងល្បីឈ្មោះ អ្នកនាងពេជ្រ សោភា បានអំពាវនាវឲ្យលោកឧកញ៉ាហុង ពីវ ជួយទិញឡាន សាន ស្រីឡៃ Lexus RX 300 ដែលស្រីឡៃ បានទិញបង់រំលស់ជាមួយមីក្រូហិរញ្ញវត្ថុពិភពថ្មី របស់លោកឧកញ៉ា ហុង ពីវ វិញផង ត្បិតអីពេលនេះគ្រួសារស្រីឡៃ គ្មានលទ្ធភាពបង់រំលស់រថយន្តនោះបន្តទេ។

លោកឧកញ៉ាហុង ពីវ ជាមួយលោកជំទាវ និងកូនស្រី

ក្រៅពីខ្នះខ្នែងជួយទាំងពិធីបុណ្យបូជាសព និងពិធីបុណ្យគម្រប់៧ថ្ងៃរបស់ស្រីឡៃ អ្នកនាងពេជ្រ សោភា បានបង្ហោះសារសុំអង្វរលោកឧកហុង ពីវ ឲ្យជួយក្រុមគ្រួសារស្រីឡៃ ផង។សោភា បាន បង្ហោះរូបថតលោកឧកញ៉ា ហុង ពីវ នៅលើផេកហ្វេកប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយសំណេរថា “ឡានដែលស្រីឡៃជិះ គឺនាងបង់រំលស់ទេ ពេលនេះម្ដាយគាត់គ្មានលទ្ធភាពបង់បន្តទេ សូមជួយ share ឲ្យគាត់បានមើលឃើញផង សង្ឃឹមថាគាត់នឹងជួយដល់គ្រួសារ សាន ស្រីឡៃ ។ ដោយក្ដីគោរព”។

គ្រូបង្វឹករបស់ស្រីឡៃ នៅក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោក The voice Cambodia រូបនេះអះអាងថា រថយន្ត ឡិចសុីស RX300 ដែលស្រីឡៃ ជិះគឺបង់រំលស់ជាមួយមីក្រូហិរញ្ញវត្ថុពិភពថ្មីរបស់លោកឧកញ៉ា ហុង ពីវ ហើយពេលនេះគ្រួសារស្រីឡៃ គ្មា​នលទ្ធភាពបង់បន្តទេ។ ដូច្នេះអ្នកនាងមានតែសុំអង្វរលោកឧកញ៉ា ចិត្តធម៌ជួយសម្រាលទុក្ខគ្រួសារស្រីឡៃ ផង។

ពេជ្រ សោភា ក៏បានបង្ហោះសំណេរបន្តថា”សូមជួយshare អោយគាត់បានមើលឃើញផង តែរថយន្ដរបស់ស្រីឡៃគឺ Rx300 ទេ សង្ឃឹមថាគាត់នឹងជួយដល់ គ្រួសារ សាន ស្រីឡៃ ។ដោយក្ដីគោរព”។

ពេជ្រ សោភា

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានគាំទ្រនូវគំនិតរបស់ពេជ្រ សោភា ហើយក៏រំពឹងថាលោកឧកញ៉ាហុង ពីវ ជួយគ្រួសារសាន ស្រីឡៃ ផងដែរ។

សាន ស្រីឡៃ (កាលនៅរស់)

គួរបញ្ជាក់ថា តារាចម្រៀងសាន ស្រីឡៃ ត្រូវបានអតីតប្ដីបាញ់សម្លាប់យ៉ាងសាហាវហើយប្ដីបានបាញ់សម្លាប់ខ្លួនតាមក្រោយកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ 52E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចមុខមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic)  មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។អំឡុងពេលនេះគ្រួសាររបស់ស្រីឡៃ គ្មានលទ្ធភាពបង់រំលស់រថយន្តរបស់ស្រីឡៃ បន្តទេហើយអ្នកនាងពេជ្រ សោភា កំពុងខ្នះខ្នែងជួយគ្រួសារស្រីឡៃ ដូចជាអំពាវនាវឲ្យលោកឧកញ៉ា ហុង ពីវ ជួយទិញរថយន្តស្រីឡៃ ដើម្បីសម្រាលទុក្ខគ្រួសាររបស់នាង៕

RELATED ARTICLES