ក្រមុំលក់បង្អែម ឱ្យកំលោះក្លែមមុនរៀបការ

ស្នេហាយុវវ័យសម័យទូរស័ព្ទទំនើបនេះ លឿនដូចទូរស័ព្ទអ៊ីចឹង គឺបើត្រូវដងត្រូវផ្លែគ្នាហើយ ក៏ប្រើទូរស័ព្ទណាត់ ជួបស៊ីមុនសងក្រោយ មិនសូវខាន។ យ៉ាងណាមិញ នាងក្រមុំលក់បង្អែមនេះ បានសាងស្នេហ៍តាមខ្យល់ជាមួយកំលោះ បើកបររថយន្ត ក៏ណាត់ជួបគ្នាសាករសជាតិតណ្ហា រហូតភ្លេចមុខរបរអស់រលីង…។

នាងស្វាយ ស្រីអូន អាយុ២១ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះស្វាយ ផន អាយុ៨២ឆ្នាំ ម្តាយឈ្មោះអ៊ុង ភឿន អាយុ៥៦ឆ្នាំ។ កាលពីតូចនាងរៀន បានតែត្រឹមថ្នាក់ទី៦ ក៏ឈប់ទៅ និងបានចេញពីស្រុកទៅ ជួយលក់បង្អែមបងប្អូនតាំងពីនៅជំទង់។ លុះចូល វ័យក្រមុំ នាងបានចេញទៅធ្វើការរោងចក្រកាត់ដេរ នៅភ្នំពេញ រួចផ្លាស់ទៅក្រុងព្រះសីហនុ ព្យាយាមជួយ រកកម្រៃឧបត្ថម្ភគ្រួសារជានិច្ច។ ក្រោយមក នាងបាន ចេញទៅជួយលក់បង្អែម និងទឹកក្រឡុកបងប្អូននៅ ក្បែរចំណតរថយន្តក្រុង កណ្តាលក្រុងកំពត ក៏បានជួប កំលោះម្នាក់ឈ្មោះខាញ់ រីយ៉ា សព្វថ្ងៃអាយុ២៨ឆ្នាំ ក៏មាននិស្ស័យស្នេហ៍ បន្តទាក់ទងគ្នារហូតក្លាយទៅ ជាប្តីប្រពន្ធអត់ខាន់ស្លា។ កំលោះនេះមានមុខរបរជា អ្នកបើកបរ និងជាព្រូឡានក្រុង ឱ្យតែចូលចតរថយន្ត ម្តងៗ គេតែងទៅហូបបង្អែម ឬទឹកក្រឡុកដែលនាង លក់មិនដែលខានឡើយ ក៏ទាក់សម្តីគ្នាផ្តិតបានជាកម្រង អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

លោកខាញ់ រីយ៉ា និងនាងស្វាយ ស្រីអូន

នាងស្វាយ ស្រីអូន បន្តទៀតថា ទោះយ៉ាងណា ដោយសារមុខរបរខុសគ្នា ទើបថ្ងៃខ្លះ ពួកនាងមិនបាន ជួបមុខគ្នាទេ ប៉ុន្តែបានទូរស័ព្ទឆ្លើយឆ្លងគ្នាមិនដែល ដាច់។ ប្រុសសង្សារតែងត្អូញត្អែរប្រាប់នាងថា គ្រួសារ គេក្រីក្រណាស់ ហើយប្រាក់ខែរបស់គេក៏ទប់មិនជាប់ ដែរ គ្មានលទ្ធភាពចូលស្តីដណ្តឹងរៀបការបានឡើយ ប៉ុន្តែ គេថា ជាតិនេះមិនអាចអត់នាងបានឡើយ។ ពេលឮគេត្អូញត្អែរបែបនេះ ធ្វើឱ្យនាងអាណិតខ្លោចចិត្ត និងប្រាប់ទៅគេវិញថា នាងចង់បានតែប្រុសចិត្តស្មោះ ប៉ុណ្ណោះ ឯរឿងលុយកើតក្រោយទេ។ បន្ទាប់ពីទាក់ទង ស្នេហាគ្នា បានជាង១ខែ ដោយចង់នៅជិតគ្នាជារៀង រហូត នាងក៏សម្រេចចិត្តឈប់លក់បង្អែម ដោយវិល ទៅនៅផ្ទះជាមួយឪពុកម្តាយវិញ។

នាងស្វាយ ស្រីអូន

ចំណែកប្រុស សង្សារ ហេតុតែស្រលាញ់ចង់នៅក្បែរនាងជានិច្ចនោះ គេក៏ឈប់បើកឡានឱ្យក្រុមហ៊ុន រួចស្ពាយបង្វេច ស្កាត់ ទៅជួបនាង បង្ហាញខ្លួនឱ្យចាស់ៗបានស្គាល់។ ក្នុង ស្ថានភាពបែបនេះ នាងមិនអាចបណ្តេញគេបានឡើយ មានតែឃាត់ទុក ហើយដោយសារចាស់ៗមិនជំទាស់ ផងនោះ ពួកនាងក៏បានរួមរស់ជាមួយគ្នា ក្នុងនាមជា ប្តីប្រពន្ធអត់ខាន់ស្លាសិន ទម្រាំរកលុយបាននឹងចាត់ ចែងរៀបការ ឬសែនព្រេនជាក្រោយ។ នាងក៏បាន ដាក់លក្ខខណ្ឌជាមួយប្រុសស្នេហ៍នេះថា បើសិនជាគេ បានខ្លួននាងឆ្អែតស្កប់ស្កល់ រួចបោះបង់ចោលនោះ នាងមិនចងកម្មចងពៀរអ្វីទេ និងសុខចិត្តមេម៉ាយ រហូតមួយជីវិត។

លោកខាញ់ រីយ៉ា

ដោយឡែក លោកខាញ់ រីយ៉ា អាយុ២៨ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ទាប់ពីឈប់រៀន ត្រឹមវិទ្យាល័យមក លោកបានទៅរៀនបើកបររថយន្ត និងបានសុំចូលធ្វើការក្នុងក្រុមហ៊ុន សុរិយាទេសចរណ៍ ធ្វើជាអ្នកបើករថយន្តក្រុង និងជួនកាលជាព្រូឡាន ដូរវេនគ្នា។

ផ្ទះគូស្នេហ៍ទាំង០២

លោកបានស្គាល់នាងស្រីអូន ដោយមុនដំបូងបានទិញបង្អែមនាង ហូប បនាឃើញរង្វង់ភក្ត្រ័ដ៏ផូរផង់ និងពាក្យសម្តី ពីរោះផ្អែមល្ហែម របស់នាង ក៏ចាប់ចិត្តប្រតិព័ទ្ធស្ទើរ បាត់មុខមិនបាន។ លោកនិងនាងបានឱ្យលេខទូរស័ព្ទគ្នា ទៅវិញទៅមក ដើម្បីបានទាក់ទងចងក្រងទំព័រ អនុស្សាវរីយ៍ ក្តីស្នេហ៍គ្មានពេលបំភ្លេចបាន។ ការទាក់ទងគ្នានេះ ប្រមាណតែ១ខែប៉ុណ្ណោះ ម្នាក់ៗក៏ទ្រាំទ្រលែង បាន ក៏សម្រេចចិត្តឱ្យស្រីថ្លៃវិលទៅនៅផ្ទះវិញ ឯរូប លោកក៏សុំឈប់ពីក្រុមហ៊ុន ដើម្បីបានទៅនែបនិត្យ ជិតនាង។

លោកតា ស្វាយ ផន

លោកខាញ់ រីយ៉ា បន្តថា មុនដំបូង លោកមិន ទាន់ហ៊ានប៉ះពាល់នាងទេ ព្រោះខ្លាចចិត្តឪពុកម្តាយ ក្មេក និងសុំនាងចេញទៅប្រទេសថៃ ដើម្បីរកលុយ មករៀបការ។ ពេលនោះ ស្រីអូន តោងដៃលោកជាប់ មិនឱ្យចេញទៅណាទេ ដោយលើកឡើងថា បើទៅ រកស៊ីស្រុកថៃ ជួនកាលបានឃើញស្រីណាស្អាតជាង នាង ក្រែងលោកបែកចិត្ត។ ពេលនាងឃាត់បែបនេះ លោកក៏មិនហ៊ានចេញទៅណាដែរ ហើយយប់នោះ នាងបានរៀបកន្ទេលខ្នើយឱ្យដេកយ៉ាងសមរម្យ។ លុះនៅបានពីរបីថ្ងៃ ពេលចាស់ៗមិននៅផ្ទះ ហេតុតែ ភ្លើងតណ្ហាឆាបឆេះទ្រាំមិនបាន ក៏នាំគ្នាលេងល្បែង ស្នេហ៍ក្តៅសាច់យ៉ាងមានសេចក្តីសុខ ដោយទទួល ស្គាល់ថា ស្រីអូន ពិតជាក្រមុំព្រហ្មចារីដូចផ្កាឈូក ក្នុង បឹងមែន។ លោកហ៊ានសច្ចាយកអារក្សអ្នកតា ជាសាក្សី មិនបោះបង់នាងចោលទេ និងសន្យារៀបការឱ្យ ទាល់តែបាន កាលណារកលុយបាននៅពេលឆាប់ៗ ខាងមុខនេះ។

អ្នកស្រីអ៊ុង ភឿន

អ្នកស្រីអ៊ុង ភឿន អាយុ៥៦ឆ្នាំ ជាម្តាយ លោកតា ស្វាយ ផន ជាឪពុក និងនាងមុំ ពុទ្ធា អាយុ៣២ឆ្នាំ ជាបងប្អូនបានឱ្យដឹងស្របគ្នាថា ពួកគាត់មិនបំបែកបំបាក់ស្នេហាកូនៗទេ តែក៏យល់ឃើញថា ខុសដែរ ដែលពួកគេទុំមុនស្រគាលបែបនេះ។ ពួកគាត់កំពុងតែ គិតគូររៀបការពួកគេនៅក្រោយចេញវស្សាឆ្នាំនេះ ហើយ ដើម្បីកុំឱ្យអ្នកភូមិពេបជ្រាយ។

នាងមុំ ពុទ្ធា

គួរបញ្ជាក់ថា សម័យនេះ បើក្មេងៗត្រូវរ៉ូវគ្នា ហើយ ចាស់ៗមិនអាចទាញបញ្ឈប់ក្បូនស្នេហ៍បានទេ មានតែជួយបណ្តែតក្បូននោះ ឱ្យទៅដល់ត្រើយល្អជាង សឹមគិតតទៅទៀត។ ហេតុនេះគួរតែគូស្នេហ៍ ថ្មោងថ្មីនេះ ដោះស្រាយអនាគតរបស់ខ្លួនឱ្យមែនទែន បើមិនបានរៀបការគគ្រឹកគគ្រេង ក៏សុំឱ្យបានសែនព្រេន ១ព្រឹក បំពេញខាន់ស្លា វាប្រសើរជាងយកគ្នាឆៅៗ ទុំមុនស្រគាល នាំឱ្យបាត់បង់តម្លៃប្រពៃណី ទំនៀមទម្លាប់ខ្មែរ…”៕