Wednesday, April 24, 2024
Homeព័ត៌មានជាតិប្តីទី១ពូកែវ៉ៃ ប៉ះប្តីទី២ ក្រោកពីកន្ទេលមិនរួច

ប្តីទី១ពូកែវ៉ៃ ប៉ះប្តីទី២ ក្រោកពីកន្ទេលមិនរួច

ស្ត្រីម្នាក់នេះ បានត្អូញត្អែរថា កាលជួបប្តីទី១ ប៉ះមនុស្សប្រមឹក ថ្ងៃណាក៏វ៉ៃធ្វើបាបនាងដែរ។ លុះប៉ះ ប្តីទី២ ជាមនុស្សតណ្ហាក្រាស់ តែងចាប់ បង្ខំនាងរួមភេទគ្មានប្រណី រហូតដល់ទុរន់ទុរា ក្រោកពីកន្ទេលមិនរួច ដែលករណីបែបនេះ ចាត់ទុកជារឿងធម្មតា តែងកើត ឡើងក្នុងគ្រួសារណាដែលខ្វះការអប់រំ និងខ្វះការយោគយល់គ្នា…។

នាងមុំ សាក់ អាយុ៣៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា ជាតិនេះ ឆាកជីវិតនាងអភ័ព្វណាស់ ព្រោះបានប្តី២នាក់ ប៉ះតែទុក្ខវេទនាឥតស្រាកស្រាន្ត។ នាង មានប្តីទី១ ឈ្មោះច.ប.រ បង្កើតបានកូន២នាក់ តាមការរៀបចំទុកដាក់ ពីចាស់ទុំទាំងសងខាង ប៉ុន្តែក្រោយពេលបង្កើតបានកូន២នាក់ ក៏ចែក ផ្លូវគ្នាដើរទៅ។ មូលហេតុមកពីប្តីទី១នេះ ចូលចិត្តស៊ីផឹកពួកម៉ាកបនភឿន ឱ្យតែចូលដល់ផ្ទះជះក្លិនស្រាហួង និងមិនភ្លេចបង្កហេតុវាយធ្វើបាបនាង។ បានជាឈានដល់ការវាយតប់ គឺមកពីនាងមិនព្រមចុះចាញ់ទាមទារយុត្តិធម៌ កើតជាជម្លោះ ហើយប្តីកម្លាំងខ្លាំងជាង បានត្រឹមធ្វើឱ្យ នាងរងរបួសឈឺសាច់តែប៉ុណ្ណោះ។ បន្ទាប់ពីលែងលះគ្នាមក ប្តីនេះបាន ទៅយកប្រពន្ធថ្មី បង្កើតបានកូន២នាក់ទៀតហើយ ចំណែករូបនាង ក៏ យកប្តីក្រោយទៀតដែរ ឱ្យស្មើភាពគ្នា។

នាងមុំ សាក់

នាងមុំ សាក់ បន្តថា ប្តីទី២នេះ ឈ្មោះគង់ គីម អាយុ៤៦ឆ្នាំ បានរួមរស់ជាមួយគ្នា បង្កើតបានកូន៣នាក់ ប៉ុន្តែកម្មនាងមិនទាន់អស់ ទើបចុះទឹកក្រពើ ឡើងលើខ្លា រួចពី កណ្តាប់ដៃប្តីទី១ពូកែវ៉ៃ មកប៉ះប្តីទី២ ខ្លាំងតណ្ហា ធ្វើឱ្យនាងងើបពីកន្ទេលមិនរួច។ តាមពិត ប្តីក្រោយ នេះមឹះៗ មិនសូវចេះនិយាយស្តីទេ ដែលមុនដំបូង នាងគិតថា ច្បាស់ជាទទួលបានសុភមង្គលមិនខាន លុះ យូរៗទៅទើបដឹងថា ធ្ងន់ជាងប្តីទី១ទៅទៀត ព្រោះ មឹះៗកេះឆ្នាំងបាយឆ្លុះ។ ប្តីមុនផឹកស្រវឹងវ៉ៃតប់នាង មែន តែបើនាងនៅតែស្ងៀមមិនឈ្លោះជាមួយ ក៏គេ មិនវ៉ៃដែរ តែប្តីទី២នេះ ការងារមិនប្រឹងប្រែងទេ ទុយ មុយៗ ជុំក្បាលគ្នាផឹក លុះមកដល់ផ្ទះយប់អធ្រាត្រ ក៏ ចាប់គ្រញេចនាងលើគ្រែ ឡើងចុះៗគ្មានបានដេកពួនទេ ហើយដោយសារនាងកូនខ្ចីផង ក៏ទន់លោង អស់កម្លាំងល្ហិតល្ហៃ ក្រោកពីកន្ទេលមិនរួច។

លោកគង់ គីម

នាងមុំ សាក់ បន្តទៀតថា រឿងវ៉ៃដំជាំសាច់នោះ នាងអាចទ្រាំទ្របាន តែបើរឿងវ៉ៃសិចវិញ គឺលែង និយាយហើយ ព្រោះមិនទើបតែពេលនេះទេ គឺនាង រងកម្មតាំងពីបានប្តីនេះមុនដំបូងម៉្លេះ។ យប់ផ្សំដំណេក ដំបូងនោះ ១យប់ទប់ភ្លឺដេកបានតិចណាស់ តែនាង មិនទាន់ថាទេ ដោយស្មានថា មកពីប្តីស្រលាញ់ខ្លាំង បនាជាជិះជាន់មិនចេះធុញទ្រាន់យ៉ាងនេះ។ ដឹងអី! យប់ក្រោយៗមកទៀត សូម្បីតែនាងកូនខ្ចី ក៏ប្តីវ៉ៃមិន ប្រណីដែរ។ ឥឡូវនាងមិនដឹងជាគិតយ៉ាងណាទេ បើ ប្តីនៅតែដើរបាត់ៗពីផ្ទះ មិនជួយការងារស្រែចម្ការ លុះ មកដល់ក៏បើកឆ្នាំងបាយស៊ី និងរករឿងពេលនាង មិនបើកសំពត់។ បើនឹងលែងលះក៏ពិបាកដែរ ព្រោះ នាងមិនចង់ក្លាយជាមេម៉ាយ២ភ្លើង ម៉្លោះហើយមាន តែទ្រាំស្រក់ទឹកភ្នែកតទៅទៀតចុះ ទម្រាំអស់កម្ម។

ផ្ទះនាងមុំ សាក់

លោកគង់ គីម អាយុ៤៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកធ្វើអ្វីក៏មិនចេះត្រូវចិត្តប្រពន្ធនេះដែរ ដោយ ហេតុតែលោករកលុយឱ្យនាងចាយមិនគ្រប់គ្រាន់។ បើនាងយល់ថា ប្តីនេះអន់គ្មានតម្លៃ ឱ្យនាងរស់នៅ ជាមួយកូនៗចុះ ឯរូបលោកសុំចាកចេញទៅកាច់ សម្បុកគ្រួសារថ្មីទៀត ក៏បានដែរ។ លោកទទួលស្គាល់ ថា ធ្លាប់ប្រើអំពើហិង្សាទៅលើប្រពន្ធខ្លះៗ មែន ព្រោះតែប្រពន្ធនេះបង្កហេតុ ប៉ុន្តែក្រោយពេលមាន ការណែនាំពីមេភូមិ និងមិត្តភក្តិខ្លះមក លោកសន្យាថា ឈប់បង្កបញ្ហាទៀតហើយ។

លោកយិន យឺន

នៅពេលសួរពីរឿងបង្ខំប្រពន្ធរួមរ័កក្រោកពី កន្ទេលមិនរួចនោះ លោកគីម ឆ្លើយថា លោកសុំមិន បកស្រាយទេ និងបញ្ជាក់ថា នេះគ្រាន់តែជាការដាក់ បន្ទុករបស់ប្រពន្ធ ធ្វើយ៉ាងណាឱ្យគេដឹងថា ប្តីមាន កំហុសតែប៉ុណ្ណោះ ចំណែកកំហុសនាងវិញ មើល មិនឃើញទេ។

លោកឡុក ផាន់ អាយុ៦០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា លោកគីម ជាមនុស្សផឹកស៊ីមែន តែក៏ មកពីប្រពន្ធគាត់ដែរ ជួនកាលនាងស្រែកជេរប្តី ពីមុខ មិត្តភក្តិ ធ្វើឱ្យប្តីទ្រាំមិនបានក៏ប្រដៅខ្លះទៅ។ ចំណែក រឿងលើគ្រែនេះ ខាងប្រុសចាំតែខុសទេ តែលោកយល់ ថា វាគ្មានប្រុសណាលេងប្រពន្ធដល់ថ្នាក់ងើបពីកន្ទេល មិនរួចនោះទេ ឬថា បើលេងតែរបៀបហ្នឹងរាល់យប់ ប្រពន្ធហ្នឹងស្លាប់យូរពេកទៅហើយ។

លោកឡុក ផាន់

លោកយិន យឺន មេភូមិស្វាយ បានឱ្យដឹងថា លោកមិនដឹងខាងណាខុសខាងណាត្រូវនោះទេ ដោយ ឱ្យស្មើគ្នា ប៉ុន្តែយោងតាមការរៀបរាប់ គឺមកពីប្តីប្រពន្ធ នេះខ្វះការអប់រំ សូម្បីអាជ្ញាធរហៅមកណែនាំ ក៏ ពួកគេមិនចង់ស្តាប់ដែរ។

គួរបញ្ជាក់ថា បើពិចារណាឱ្យដិតដល់ទៅភាគី ប្តីពិតជាខ្លាំងតណ្ហាបន្តិចមែន ព្រោះបានស៊ីផឹករាល់ថ្ងៃ ឯប្រពន្ធនៅផ្ទះមើលកូនមិនសូវមានកម្លាំង។ លុះ ប្តីត្រូវការរួមភេទ ទោះជា១យប់ត្រឹមតែ១ដង ក៏នាង អាចពន្លើសថា ១យប់ទល់ភ្លឺ ក៏បានដែរ ព្រោះតែប្តី គ្មានអ្វីឱ្យនាង។ មិនខុសពីពាក្យថា “ក្អែក១ជាក្អែក១០” នោះទេ គឺវ៉ៃតែ១សិច ត្រូវប្រពន្ធពន្លើសថា ទល់ភ្លឺ កើតជាអពមង្គលគ្រួសារ។ ចង់ដោះស្រាយបញ្ហានេះ បាន លុះត្រាតែប្តីខំរកស៊ីរកលុយមកឱ្យប្រពន្ធ និង ឧស្សាហ៍រកម្ហូបឆ្ងាញ់ៗឱ្យនាងប៉ូវកម្លាំងយប់ៗ ទើប ធានាថា ទោះជាប្តីត្រូវការប៉ុន្មានដង ក៏នាងញញឹម ស្វាគមន៍ដែរ និងពាក្យក្រោកពីកន្ទេលមិនរួចបាត់ លែងឮទៀតហើយ…” ៕

RELATED ARTICLES