Friday, April 26, 2024
Homeតារាខ្មែរសាន​ ស្រីឡៃ​ ម្តាយ​ទម្លាយមូលហេតុ ​ប្តីបាញ់សម្លាប់​ ព្រោះ​មិនព្រមរួម​ស្នេហ៍​ជាថ្មី​ ជាមួយប្តីគេ​

សាន​ ស្រីឡៃ​ ម្តាយ​ទម្លាយមូលហេតុ ​ប្តីបាញ់សម្លាប់​ ព្រោះ​មិនព្រមរួម​ស្នេហ៍​ជាថ្មី​ ជាមួយប្តីគេ​

ភ្នំពេញ ៖ ឃាតកម្មដែលបង្កឡើងដោយបុរសជាប្តី ទៅលើតារាចម្រៀង សាន ស្រីឡៃ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្បែរស្ថានីយទូរទស្សន៍អប្សរា បានបង្កឱ្យ សង្គមសិល្បៈព្រមទាំងមហាជនពេញផ្ទៃប្រទេស មានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំងជា មួយគ្នានេះស្ត្រីជាម្តាយរបស់នារីរងគ្រោះសាន ស្រីឡៃ បានទម្លាយមូលហេតុថា កូនស្រីរបស់ គាត់ ត្រូវប្តីបាញ់សម្លាប់នោះ ដោយសារតែ នាងមិនព្រមត្រូវរ៉ូវ រួមស្នេហ៍ជាថ្មី ជាមួយបុរស ជាអតីតប្តីនោះ ដោយសារតែប្តីនោះ ពូកែ ប្រចណ្ឌហួសហេតុពេក ព្រមទាំងកុហកនាងថា គ្មានប្រពន្ធកូនទេ តែការពិតជាប្តីគេសោះ។

តាមសម្តីស្ត្រីឈ្មោះឡុង ចន្ធី អាយុ៤៦ឆ្នាំ មុខរបរលក់បបរ ស្នាក់នៅផ្ទះជួលលេខ១៩១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវជាម្តាយបង្កើតនារីរងគ្រោះ សាន ស្រីឡៃ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា កូនស្រី របស់គាត់ (សាន ស្រីឡៃ) មានប្តី បានកូនប្រុស ២នាក់ កូនបងអាយុ៨ឆ្នាំ និងកូនពៅអាយុ៤ឆ្នាំ តែពេលថ្មីៗនេះ បានបែកបាក់គ្នាហើយ។ ប្តីរបស់ នាងឈ្មោះជ័យ រិន អាយុ៥៣ឆ្នាំ ជាមន្ត្រីគយ ហើយជីវិតគ្រួសារនាងពុំចុះសម្រុងនឹងគ្នាទេ។

អ្នកស្រីឡុង ចន្ធី បានបន្តទាំងខ្សឹកខ្សួលថា កូនស្រីរបស់គាត់ គឺជាអ្នកសម្រេចចិត្តលែងប្តី របស់នាង ព្រោះប្តីនាងមានប្រពន្ធ និងកូនរួច ទៅហើយ ព្រមទាំងពូកែប្រចណ្ឌហួសហេតុ ទោះជាប្តីរបស់នាង ព្យាយាមអង្វរសុំត្រូវរ៉ូវគ្នា វិញ ក៏នាងមិនព្រមដែរ ព្រោះមិនចង់ជាប់ ឈ្មោះជាស្រីយកប្តីគេ។

ម្តាយរបស់សាន ស្រីឡៃ បានបញ្ជាក់ឱ្យ ដឹងទាំងអួលដើមកថា រឿងរ៉ាវប្តីប្រពន្ធរបស់ គេទាំង២នាក់នេះ បានកើតឡើងប្រហែលជា ជិត១ឆ្នាំហើយ ហើយពួកគេគ្រាន់តែចែកផ្លូវ គ្នារៀងៗខ្លួនប៉ុណ្ណោះ ពុំទាន់ផ្តិតមេដៃលែងលះ គ្នាតាមផ្លូវច្បាប់នោះទេ ហើយក្នុងអំឡុងដែល ពួកគេចែកផ្លូវគ្នានេះ ប្តីរបស់នាង តែងតែមក អង្វរសុំត្រូវរ៉ូវគ្នាវិញ តែពេលអង្វរមិនបាន ក៏ គំរាមស្រីឡៃ ថា “បើមិនត្រូវរ៉ូវគ្នាវិញទេ មាន តែស្លាប់ទាំង២នាក់”។ អតីតប្តីស្រីឡៃ ធ្លាប់ បាននិយាយថា គេមិនអាចត្រឡប់ទៅរួមរស់ ជាមួយប្រពន្ធ និងកូនដើមរបស់គេវិញបានទេ ហើយគេសុខចិត្តស្លាប់ ល្អជាងត្រឡប់ទៅវិញ។ ទីបំផុត គឺដូចអ្វីដែលគេបាននិយាយមែន ព្រោះ គេជ្រើសរើសយកផ្លូវស្លាប់ទាំង២នាក់ ដូចដែល គេធ្លាប់បានបោះសម្តីគំរាមស្រីឡៃ តាំងពីមុន នោះមែន។ តាមពិត ដោយសារប្តីចេះតែបោះ សម្តីថា ចង់ស្លាប់ទាំង២នាក់នេះហើយ ទើប ស្រីឡៃ តែងធ្វើដំណើរទៅណាមកណា ដោយ ការប្រុងប្រយ័ត្នជានិច្ច។ ប៉ុន្តែនៅថ្ងៃកើតហេតុ នាងបានធ្វើដំណើរទៅគ្លីនិក វ៉ាយតាឡុងហ្គា ហើយប្តីរបស់នាង បានធ្វើដំណើរមកពីខេត្តព្រៃ- វែង មកចាំនាងស្រេច ពេលនាងចុះពីឡានមក ដើរចូលក្នុងគ្លីនិក ក៏ដកកាំភ្លើងខ្លីមកបាញ់ប្រហារ លើនាងស្លាប់ភ្លាមនៅកន្លែង ហើយប្តីរបស់នាង ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។

ចំណែកប្អូនស្រីបង្កើត របស់តារាចម្រៀង សាន ស្រីឡៃ ឈ្មោះសាន ស្រីល័ក្ខ បានរៀប- រាប់ប្រាប់ថា នាងនិងបងស្រី ធ្លាប់មានអនុស្សាវ- រីយ៍កម្សត់កម្រជាមួយគ្នាខ្លាំងណាស់ ដើរលក់ នំ ស៊ីឈ្នួលបោកខោអាវ ធ្វើក្រចក ឱ្យគេ តាំងពី អាយុ៥-៦ឆ្នាំ នៅពេលទៅរៀន ត្រូវរៀនផ្លាស់ វេនគ្នា ព្រឹក-ល្ងាច ដើម្បីបានជួយលក់នំម្តាយ។ ក្រោយមក នៅអាយុ១៧ឆ្នាំ បងស្រីរបស់នាង (សាន ស្រីឡៃ) ក៏បានជួបជាមួយនឹងប្តីជាមន្ត្រី គយ រូបនោះ (ឃាតករ) ដោយដំបូងឡើយ បងស្រីរបស់នាង បានទៅធ្វើក្រចកនៅក្បែរ កន្លែងគយ និងត្រូវបានប្តីនោះឃើញចាប់អា- រម្មណ៍ក៏តាមស្រលាញ់ ព្រមទាំងបានចូលដល់ ឪពុកម្តាយនាង អះអាងថា ខ្លួនជាពោះម៉ាយ និង ចង់បានបងស្រីឡៃ ធ្វើជាប្រពន្ធ ព្រមទាំងសន្យា ថា នឹងរៀបការជាមួយគ្នាទៀតផង។ លុះក្រោយ ពីរួមរស់នឹងគ្នារួចមក ទើបដឹងថា ប្តីនេះ មាន ប្រពន្ធ និងកូន៤នាក់រួចទៅហើយ ហើយគេ ក៏មិនព្រមរៀបការដែរ។ តាមពិត ប្តីរបស់បង- ស្រីនេះ គឺជាមនុស្សមិនចេះគោរពឪពុកម្តាយ ក្មេកនោះទេ ពោលគឺតាំងពីរួមរស់ជាមួយបង- ស្រីមក មិនដែលហៅឪពុកម្តាយក្មេក សូម្បីមួយ ម៉ាត់ និងមើលងាយថា ក្រុមគ្រួសារក្រ ដេក ស៊ីលើកម្លាំងរបស់គេ។ យ៉ាងណា បងស្រីរបស់ នាងចេះតែទ្រាំរួមរស់ រហូតបានកូន២នាក់ជា ចំណងនិស្ស័យ ទាំងដែលប្តីគឺជាមនុស្សមានចិត្ត ប្រចណ្ឌខ្លាំងណាស់ ប្រពន្ធដើរទៅណាមួយជំហាន ក៏មិនបាន សូម្បីតែទៅផ្សារ ក៏ប្តីទូរស័ព្ទទៅសួរ មិនឈប់។ រីឯរឿងដែលឈានដល់ការបាញ់ សម្លាប់បងស្រីឡៃនេះ គឺផ្តើមចេញពីរឿងប្រចណ្ឌ តែមួយមុខគត់ ពោលគឺមិនមែនជារឿងស្នេហា ត្រីកោណនោះទេ ហេតុនេះ សូមមហាជនកុំ យល់ច្រឡំ។

ដោយឡែក អ្នកនាងហេង វិជ្ជរ៉ា ត្រូវជា ជំនួយការរបស់តារាចម្រៀង សាន ស្រីឡៃ បាន អះអាងថា សាន ស្រីឡៃ ធ្លាប់បានឆ្លងកាត់ រឿងជូរចត់ជាមួយគ្នា រាប់មិនអស់ តាំងពីមុន ចូលប្រឡង កំពុងប្រឡង ប្រឡងចប់ រហូតបាន ក្លាយជាតារាចម្រៀង ក៏នៅមិនបានធូរស្បើយ ដែរ។ គាត់ (ស្រីឡៃ) ប្រឹងរកលុយខ្លាំងណាស់ ដើម្បីកូនៗ ម្តាយ និងក្រុមគ្រួសារ ដោយ  ចេញទៅច្រៀងទាំងឈឺទាំងជា ជួនកោសខ្យល់ ជាំពេញខ្លួន ជួនឈឺក្បាលដូចគេដំ ជួនអង្គុយ យំក្នុងឡានតាមផ្លូវក៏មាន ក៏នាងមិនដែលរុញ រាម្តងណាឡើយ។ ចំណែករឿងរ៉ាវប្តីប្រពន្ធ ស្រីឡៃ គឺស្រីឡៃ តែងទទួលរងការគំរាមពីប្តី គ្រប់ពេលវេលា ព្រោះតែប្តីនោះ គឺជាមនុស្ស កំពូលប្រចណ្ឌ សូម្បីតែនាងជាជំនួយការ ក៏ប្តី នោះប្រចណ្ឌដែរ ព្រោះឃើញទៅណាមកណា តែពីរនាក់ញឹកញាប់ បែរជាគិតថា ពួកនាងជា ប្រភេទស្រីស្រលាញ់ស្រី ទោះបីនាងប្រាប់ថា នាងមានគូដណ្តឹងរួចទៅហើយ ក៏មិនជឿ នៅ តែប្រចណ្ឌគ្មានហេតុផលអ្វីទាំងអស់ ទីបំផុត ភ្លើងប្រចណ្ឌដុតរោលខ្លាំងទ្រាំលែងបាន ក៏កើត មានហេតុការណ៍បែបនេះតែម្តង។

ចំណែកមហាជនខ្លះ ដែលលើកឡើងថា សាន ស្រីឡៃ គឺជាមនុស្សបានថ្មីចោលចាស់ បានល្បីភ្លេចប្តី ជាមនុស្សបែបនេះ បែបនោះ សូមកុំទាន់អាល វាយតម្លៃមនុស្សលឿនពេក ព្រោះអ្នកមិនបាននៅជិតដិតជាមួយគាត់ អ្នកមិនដឹងថា គាត់មានបញ្ហាអ្វីខ្លះទេ ហេតុនេះ មុននឹងរិះគន់ និយាយស្តីថា ជេរ សូមគិតឱ្យ បានល្អិតល្អន់ជាមុនសិន។ រីឯរឿងរថយន្តរបស់ សាន ស្រីឡៃ ដែលមានការរិះគន់ថា ត្អូញត្អែរ ថាក្រលំបាក បែរជាមានរថយន្តទំនើបជិះនេះ តាមពិតរថយន្តនេះ មិនមែនទិញដាច់នោះទេ តែជាការបង់រំលស់ ដោយ សាន ស្រីឡៃ គាត់ ប្រឹងសន្សំប្រាក់ បានមកពីការប្រកួតខ្លះ ប្រាក់ ដើរច្រៀងខ្លះ យកមកទិញរំលស់ និងមិនទាន់ បង់ផ្តាច់បាននៅឡើយ”។

ដោយឡែកតារាចម្រៀង ពេជ្រ សោភា ដែលជាអតីតគ្រូបង្វឹក (Coach) របស់សាន ស្រីឡៃ នៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ និងដែល មានវត្តមានភ្លាមៗនៅទីតម្កល់សព សាន ស្រីឡៃ រៀបរាប់ទាំងទឹកភ្នែក នៅចំពោះមុខសពសាន ស្រីឡៃ ថា នាងពីដំបូងមិនជឿទេ ស្មានតែគេ ថត  MV តែដោយឃើញគេបង្ហោះព្រោងព្រាត និងពេលបានឃើញខាងប្រុស ទើបដឹងថា ជា ការពិត ក៏ស្រឡាំងកាំងទន់ដៃជើង សូម្បីតែ ខ្លួនឯងឈឺត្រៀមទៅពេទ្យ ក៏លែងទៅដែរ។ សម្រាប់ប្រវត្តិសាន ស្រីឡៃ នាងអាចដឹងច្រើន ព្រោះថា ស្រីឡៃ ជាកូនក្រុមនាង តាំងពីប្រឡង ហើយជីវិតនាងកម្សត់ណាស់។

ពេជ្រ សោភា បានបន្តទាំងទឹកភ្នែកថា ស្រីឡៃ ជាមេគ្រួសារ ជាបង្គោលគ្រួសារដ៏រឹង- មាំម្នាក់ ដែលចិញ្ចឹមម្តាយពិការ ជាស្ត្រីមេម៉ាយ  មើលថែប្អូនស្រីម្នាក់ និងសំខាន់ចិញ្ចឹមកូនប្រុស ២នាក់ ក្នុងបន្ទុក ដល់ពេលជួបរឿងជនដៃដល់ ផ្តាច់ជីវិតគាត់ទៅដូច្នេះ គឺអស់ទីពឹងហើយអ្នក នៅក្នុងបន្ទុកគាត់។ ម៉្យាងទៀត ស្រីឡៃ ជាមិត្ត របស់នាងតាំងពីតូចមក នាងរក្សារូបថតៗជាមួយ គ្នានៅប៉ោយប៉ែត ឱ្យនាងមើលពេលប្រឡង ទៀតផង។ រហូតមកទល់ពេលនេះ សាន ស្រីឡៃ ទោះបីក្លាយជាតារាមែន តែកម្រិតជីវភាព នាងនៅតែលំបាក រាល់ពេលឡើងប៉ុស្តិ៍ច្រៀង នាងតែងតែមកខ្ចីខោអាវ ស្បែកជើងនាងយក ទៅសម្តែង ហើយនាងមិនដែលបដិសេធនោះ ទេ មានតែឱ្យស្រីឡៃ យកទុកប្រើការតែម្តង ព្រោះអាណិតគ្នា បើទោះពេលខ្លះ នាងខ្លាច ចិត្តនាង ហើយសុំបង់រំលស់ក៏នាងមិនទទួល ដែរ។ ពេលនេះ ព្រោះតែកំហឹងរបស់បុរសម្នាក់ ធ្វើឱ្យស្ត្រីម្នាក់ ដែលជាមេគ្រួសារ ត្រូវចាកឆ្ងាយ ពីកូនៗ ម្តាយ បងប្អូន បន្សល់នៅភាពអាឡោះ- អាល័យជាពន់ពេក។

ពេជ្រ សោភា បានបន្ថែមទាំងសោកសៅថា “ខ្ញុំអាណិត ស្រីឡៃ ណាស់ តាមពិតខ្ញុំ បានដឹងរឿងនេះយូរហើយ តាំងពីនៅជា Coach មកម៉្លេះ ស្រីឡៃ ពិតជាបានទទួលរងទារុណកម្ម ហិង្សា រាល់ពេលរាល់វេលាមែន ហើយពេល ខ្លះមកហាត់សម ទាំងខ្លួនមានស្នាមជាំទៀត ផង។ ដំបូងឡើយនាងខំបិទបាំងណាស់ តែដោយ មិនអាចលាក់អ្វីបានច្រើន នាងបានយំឱបខ្ញុំ ហើយនិយាយថា ខ្ញុំខុសដែរទេ ដែលខ្ញុំខំដើម្បី គ្រួសារខ្ញុំ កូនខ្ញុំ និងអ្នកមានគុណខ្ញុំ ហើយការ ទទួលរងហិង្សាពីប្តីនេះ បងអាចទទួលយកបាន ទេ? ពិតណាស់ ពួកយើងបានត្រឹមសម្រក់ទឹក- ភ្នែក ក្រោយពេលទទួលដឹងការពិត ហើយបាន តបថា ពួកបងមិនប្រកាន់ខឹង ឬបង្អាក់សេចក្តី ខំប្រឹងរបស់អូនទេ ថែមទាំងខិតខំជួយអូនថែម ទៀតហើយ។ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ សូមឈប់យល់ច្រឡំថា ដោយសារស្រីឡៃ ចូល សិល្បៈ ទើបបែកបាក់គ្រួសារ និងមានរឿងនេះ កើតឡើងអី…”។

តារាចម្រៀង ពេជ្រ សោភា ក៏បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់នាងដែរថា “នាងខ្ញុំពេជ្រ សោភា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សាន ស្រីឡៃ ផង សូមវិញ្ញាណក្ខន្ធអូនទៅបាន សុខ”។ “រឿងក្មុងចិត្ត ដែលសាន ស្រីឡៃ មិន អាចនិយាយបាន តែនាងតែងតែប្រាប់ខ្ញុំពីរឿង ក្នុងចិត្តនាង យើងនៅមិនទាន់បានច្រៀងបទ នេះ ជាមួយគ្នានៅលើឆាកទេ នាងទៅចោល បទចម្រៀងហើយ សុំជាតិក្រោយ កុំឱ្យជួបដូច ជាតិនេះណា៎ ស្រីឡៃ…”។

ក្រោយកើតមានករណីបាញ់សម្លាប់តារា ចម្រៀង សាន ស្រីឡៃ រួចមក មានតារាសិល្បៈ ក៏ដូចជាមិត្តភក្តិរួមអាជីពរបស់សាន ស្រីឡៃ ជាច្រើន បានបង្ហាញពីអារម្មណ៍តក់ស្លុតរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។

តារាកំប្លែង ពែកមី បានបង្ហោះសារក្នុង ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “មួយរយៈនេះ សិល្បៈ មានរឿងច្រើនណាស់ ធ្លាក់ខ្លួនឈឺ ស្លាប់ យាយតា ស្លាប់ពុកម៉ែ ស្លាប់បងប្អូន ស្លាប់ប្តី ប្រពន្ធ ស្លាប់ ទាំងខ្លួនទៀត តើទៅថ្ងៃមុខ មានរឿងអីទៀត ទៅ សូមចូលរួមរំលែកទុក្ខគ្រួសារ ប្អូនសាន ស្រីឡៃ ផង…”។

តារាទឹកភ្នែក នី មុនីនាថ បានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់នាងថា “សូមឱ្យប្អូន ស្រីទៅកាន់សុខគតិភពចុះណា សូមកុំឱ្យដូច ជាតិនេះ សូមចូលរួមរំលែកទុក្ខ ដល់គ្រួសារ ប្អូនផង…”។

រីឯតារាសម្តែង ឌុច លីដា សរសេរថា “Rip សាន ស្រីឡៃ សូមឱ្យប្អូនទៅកាន់សុគតិភព បើមានជាតិក្រោយ សូមកុំឱ្យជួបរឿងអភ័ព្វ ដូចនេះទៀត…”។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះ សារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “នាងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ក្រុមគ្រួសារប្អូនស្រី សាន ស្រីឡៃ…”។

តារាចម្រៀង ឆន សុវណ្ណរាជ ក៏បាន លើកឡើងដែរ “សូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំចំពោះប្អូនស្រី សាន ស្រីឡៃ…”។

តារាចម្រៀង សុគន្ធ និសា បានសរសេរថា “ចូលរួមសោកស្តាយ ចំពោះមរណភាពរបស់ ប្អូនស្រី សាន ស្រីឡៃ សូមឱ្យប្អូនបានទៅកាន់ សុខគតិភពកុំបីឃ្លៀងឃ្លាត យើងទាំងអស់ គ្នាពិតជាស្លុតចិត្តយ៉ាងខ្លាំង សឹងតែទទួលយក ព័ត៌មាននេះមិនបានទ្បើយ…”។

តារាសម្តែង មាន សូនីតា ក៏បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់នាងថា “មានតែពាក្យ ១ម៉ាត់យ៉ាងខ្លី គឺរន្ធត់ គ្រាន់តែបានឮដំណឹង របស់សាន ស្រីឡៃ ពាក្យតែម៉្យាងប៉ុណ្ណោះ ដែល នៅតែមិនអស់ចិត្ត គឺ “អយុត្តិធម៌”។ ខ្ញុំពិតជា មិនយល់ ហេតុអីបានជាស្ត្រីនៅតែជាជនរងគ្រោះ ហើយយើងក៏មិនដឹងហេតុការណ៍ បានបណ្តាល- ឱ្យមានរឿងនេះឡើងដែរ ហើយខ្ញុំសូមរំលែក ទុក្ខក្រុមគ្រួសាររបស់គាត់ នឹងកុំឱ្យមានរឿងអ្វី អាក្រក់ដល់គ្រួសារ សូមប្រុងប្រយ័ត្នស្ត្រីទាំង អស់ ហើយស្ត្រីទាំងអស់ គួរទទួលបានសុខសេរីភាព និងសុវត្ថិភាពជាងនេះ…”។

តារាចម្រៀង សួស វីសា បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់នាងដែរថា “ស្រីឡៃ ឯង ប្រាប់យើងថា ឯងចូលចិត្ត មើលកុនណាស់ ហើយឯងថា ចាំងៃណាទំនេរចាំខលរកគ្នាទៅ មើលកុនជុំគ្នាស្រីៗគ្នាយើងម្តង តែនេះឯងមិន ទាន់ខលមកគ្នាផង ម៉េចក៏ទៅទាំងចឹង… ហើយ ថ្ងៃនេះ មុនពេលឯងស្លាប់យើងឃើញឯងឡាយ វីដេអូ បបួលគេទៅមើលកុនទៀត ចុះឡូវម៉េច ទៅម្នាក់ឯងចឹង…”។

តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា វិញ ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ខ្ញុំពិត ជាទប់អារម្មណ៍មិនបានទេ ពេលដែលឮម្តាយ ទូរស័ព្ទមកប្រាប់ថា សាន ស្រីឡៃ ត្រូវគេបាញ់ ស្លាប់ ខ្ញុំក៏ប្រញាប់ប្រញាល់មកវត្ត ដើម្បីចូល រួមបុណ្យសព។ វាដូចជាលឿនពេកហើយ ទើប តែថតរឿងជាមួយគ្នាថ្មីៗសោះ។ សូមឱ្យបង- ប្អូនជនរួមជាតិទាំងអស់ មេត្តាជួយបរិច្ចាគ ថវិកា ជួយដល់កូនៗរបស់សាន ស្រីឡៃ ដែល នៅតូចៗនៅឡើយ និងសូមឧទ្ទិសឱ្យវិញ្ញាណ- ក្ខន្ធរបស់សាន ស្រីឡៃ បានទៅដល់សុគតិភព…”។

តារាសម្តែងល្បី និងជាប្រធានសមាគម សិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ក៏បាន បញ្ចោញសារមិនអស់ចិត្តដែរថា “ព្រះជាម្ចាស់ អូនសម្លាញ់ ហេតុអី ហេតុអីអូន? បងទទួល យកអត់បានទេ…”។

ពិធីការិនីទូរទស្សន៍ CTN អ្នកនាងយុគ ចិន្តា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាង ថា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ក្រុមគ្រួសារនៃសពប្អូនស្រី ស្រីឡៃ ពិតជាមាន ការរន្ធត់នឹងតក់ស្លុតយ៉ាងខ្លាំង ចំពោះដំណឹងនៃ មរណភាពរបស់ប្អូនស្រី ទោះបីជាមិនបានស្និទ- ស្នាល នឹងបានរួមការងារជាមួយគ្នាក៏ពិតមែន ក៏នាងខ្ញុំសូមចូលរួមសោកស្តាយនៃដំណឹងមរណ- ភាពនេះ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀង- ឃ្លាត”។

ពិធីការិនីទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល បានសរសេរក្នុងគណនីហ្វេស- ប៊ុករបស់នាងថា “យើងទើបតែជួបគ្នាប៉ុន្មាន ថ្ងៃមុនសោះ អាណិតណាស់ប្អូនស្រី សូមប្អូន ទៅកាន់សុខគតិភព”។

តារាចម្រៀងផលិតកម្មហង្សមាស  អ្នក- នាងសុខ ស្រីនាង បានសរសេរក្នុងគណនីហ្វេស- ប៊ុករបស់នាងថា “សូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំ ទៅដល់ក្រុមគ្រួសារស្រីឡៃ មានតែ ពាក្យថា សោកស្តាយហើយអាណិតខ្លាំងណាស់  សូមឱ្យវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភព”។

តារាចម្រៀងផលិតកម្មថោន  អ្នកនាង មាស សុខសោភា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាងថា “សូមចូលរួមរំលែកទុក្ខដល់ក្រុម គ្រួសារប្អូនស្រី សាន ស្រីឡៃ សូមឱ្យប្អូនស្រី ទៅកាន់សុគតិភពផង”។

តារាចម្រៀងផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាង ថា “សូមចូលរួមរំលែកទុក្ខផងប្អូនស្រី ទោះ យើងមិនធ្លាប់បានជួបគ្នា ប៉ុន្តែបងពិតជាក្តុកក្តួល ណាស់ ពេលបានដឹងដំណឹងដ៏ក្រៀមក្រំនេះ សូម ដួងវិញ្ញាណប្អូនស្រីទៅកាន់សុគតិភព”។

ដោយឡែក លោកកៅ សីហា អ្នកដឹកនាំ ខ្សែរឿងដែលសាន ស្រីឡៃ កំពុងតែថតមិន ទាន់ចប់ បានសរសេរថា “សាន ស្រីឡៃ អើយ បងទទួលយកមិនបានទេ! ក្រោកមកវិញមក អូន ក្រុមការងារតក់ស្លុតណាស់ រឿងយើងថត មិនទាន់ចប់ទេ។ អូនឯងទើបខលសុំបងលើក ថ្ងៃថតពីម្សិលសោះ បងក៏ជ្រុលសម្តីធំដាក់ទៀត! មិនគួរទេអូន! អនុស្សាវរីយ៍យើង រួមការងារ ជាមួយគ្នា២ខែនេះ អូនបានសាងភាពរីករាយ ច្រើនជាងគេ អូនស៊ុបប្រាយខួបបង ធ្វើឱ្យបង ភ័យស្លន់ស្លោ បងខឹងដាច់ក្បាលដាច់កន្ទុយ ព្រឹកឡើងបងស្តីឱ្យរហូតយំទៀត! ផ្អែម ត្រជាក់ ក្តៅ យើងបានរួមការងារគ្នាជាក្រុម សម្រាប់ រឿងយើងច្រើនណាស់! សូមអូនទៅកាន់សុគតិ- ភព ហើយកុំអាយុខ្លីដូចជាតិនេះទៀត! ក្រុម ការងារថតរឿងយើងរន្ធត់ និងសោកសង្រេង គ្រប់ៗគ្នា អាឡោះអាល័យអូន រកពាក្យអ្វី និយាយមិនចេញទេ! យប់នេះថតចប់នៅកោះ ដាច់ ពួកយើងនឹងទៅចាត់ចែងបុណ្យសពអូន ហើយ…”។

ជុំវិញករណីឃាតកម្មទៅលើតារាចម្រៀង សាន ស្រីឡៃ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ សាន ស្រីឡៃ រងរបួស៣គ្រាប់ ត្រូវខ្នងពីខាងក្រោយ ចំនួន២គ្រាប់ និងកញ្ចឹងក ១គ្រាប់។ ចំណែកជនដៃដល់បាញ់ខ្លួនឯង១ គ្រាប់ ចំត្រចៀកខាងស្តាំ ធ្លាយទៅខាងឆ្វេង ដួល ស្លាប់ ដោយប្រើកាំភ្លើងម៉ាករ៉ូឡូ។

សពតារាចម្រៀង សាន ស្រីឡៃ ត្រូវបាន សាច់ញាតិ ក្រោមការជ្រោមជ្រែងពីអគ្គនាយក ក្រុមហ៊ុនហង្សមាស បានដឹកយកទៅតម្កល់ ធ្វើបុណ្យនៅវត្តសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ ដោយក្រុមហ៊ុនហង្សាមាស ធានាចេញប្រាក់ ធ្វើបុណ្យទាំងស្រុង។ សពសាន ស្រីឡៃ នឹង ត្រូវបូជាតាមប្រពៃណី នៅព្រឹកថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៧នេះ។ ដោយឡែក សពជន- ដៃដល់ ជាអតីតប្តីឈ្មោះជ័យ រិន ត្រូវបានសាច់ ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ឯ ភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

គួររំលឹកថា តារាចម្រៀងសាន ស្រីឡៃ គឺជាអតីតបេក្ខភាព ប្រឡងចម្រៀងក្នុងកម្មវិធី លំដាប់ពិភពលោក “The Voice Cambodia” រដូវកាលទី២ និងជាកូនក្រុមរបស់គ្រូបង្វឹក (Coach) ពេជ្រ សោភា ដែលត្រូវបានពេជ្រ សោភា ជ្រើសរើសឱ្យឈានចូលដល់ការប្រកួត-ប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ។ ប៉ុន្តែទោះជា មិនបានលើកពាន “The Voice Cambodia” ក៏សាន ស្រីឡៃ ត្រូវបានក្រុមហ៊ុនហង្សមាសផ្តល់ ឱកាសឱ្យបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម We Production ដែលជាសាខារបស់ ហង្សមាសផងដែរ។ ក្រៅពីអាជីពជាតារាចម្រៀង សាន ស្រីឡៃ ក៏កំពុងសម្តែងភាពយន្តឱ្យផលិតកម្មហង្សមាសក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” ប៉ុន្តែខណៈពេលដែលអាជីពសិល្បៈរបស់នាង កំពុងរលូនល្អ ស្រាប់តែជួបគ្រោះអកុសល ត្រូវ អតីតប្តីបាញ់សម្លាប់យ៉ាងឃោរឃៅបែបនេះតែម្តង៕

RELATED ARTICLES